គម្ពីរគួរអាន

គម្ពីរគួរអាន

Share

សម្លេងសូត្រគួរអាន និង អក្សរបកប្រែ

18/06/2026

ពិតប្រាកដណាស់ អល់ឡោះប្រទានពរជ័យដល់ណាពី ហើយបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ក៏បួងសួងសុំពរជ័យដល់ណាពី ដែរ។ ឱបណ្ដាអ្នកមានជំនឿ! ចូរពួកអ្នកបួងសួងសុំពរជ័យ និងសុំឱ្យមានសុខសន្ដិភាពដល់គាត់។
[ ស៊ូរ៉តុលអះហ្សាប ៖ 56 | 56 : سورة الأحزاب ]

16/06/2026

ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ដូចបណ្ដាអ្នកដែលមានឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ។ ហើយអ្នកកុំសុំឱ្យ(ទារុណកម្ម)ប្រញាប់ធ្លាក់មកលើពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេឃើញនូវអ្វីដែលត្រូវគេសន្យាចំពោះពួកគេ ហាក់បីដូចជាពួកគេមិនបានរស់នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែងតែមួយរយៈពេលខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ នេះគឺជាមេរៀនមួយដ៏គ្រប់គ្រាន់(សម្រាប់ពួកគេ)។ ដូចេ្នះ គេមិនបំផ្លាញក្រុមណាក្រៅពីក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។
[ ស៊ូរ៉តុលអះកហ្វ ៖ 35 | 35 : سورة الأحقاف ]

13/06/2026

(ឱមនុស្សលោក) ចូរកុំនិយាយនូវអ្វីដែលអ្នកមិនបាន ដឹង។ ពិតប្រាកដណាស់ ត្រចៀក និងភ្នែក ហើយនិងចិត្ដទាំងអស់ នោះនឹងត្រូវបានគេសួរអំពីវា ។
[ ស៊ូរ៉តុលអ៊ីសស្រក ៖ 36 | 36 : سورة الإسراء ]

10/06/2026

[ ស៊ូរ៉តុលក៏រីអះ | سورة القارعة ]

05/06/2026

ហើយបណ្ដាអ្នកមុនដំបូងគេបង្អស់នៃបណ្ដាអ្នកមូហាជីរីន និងបណ្ដាអ្នកអាន់ស័រ ហើយនិងបណ្ដាអ្នកដែលបានដើរ តាមគន្លងធម៌ពួកគេ ដោយត្រឹមត្រូវអល់ឡោះបានពេញចិត្ដពួកគេ ហើយពួកគេក៏ពេញចិត្ដចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានរៀបចំទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ទាំងនោះគឺជាជោគជ័យយ៉ាងធំធេង។
[ ស៊ូរ៉ោះអាត់តាវហ្ពះ ៖ 100 | 100 : سورة التوبة ]

01/06/2026

អ្នកណាហើយដែលបានសាងអំពើល្អ គឺសម្រាប់ខ្លួនឯង ហើយអ្នកណាដែលបានប្រព្រឹត្ដអំពើអាក្រក់វិញគឺវានឹងធ្លាក់ទៅលើខ្លួនឯង។ ហើយម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានទៅលើខ្ញុំណាម្នាក់ឡើយ។
[ ស៊ូរ៉ោះហ្វូសស៊ីឡាត់ ៖ 46 | 46 : سورة فصلت ]

30/05/2026

ហើយអ្នណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឲ្យគេមានច្រកចេញ។
[ ស៊ូរ៉ោះ អាត់តឡោគ ៖ 2 | 2 : سورة الطلاق ]

Want your school to be the top-listed School/college in Kâmpóng Cham?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No
Kampong Cham