24/04/2026
គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ជិតឆ្ងាយ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ដែលបានចូលរួមថវិកា កសាងបង្គន់អនាម័យ សរុបបាន 2,282,600 ៛ (ពីរលានពីររយប៉ែតសិបពីរពាន់ប្រាំមួយរយរៀលគត់) ដែលមានរាយនាមខាងក្រោមនេះ
(តារាងជូនភ្ជាប់ ៖ https://docs.google.com/spreadsheets/d/12TASn1Ku_v1wci6V9GyQVixU-BjnX3CD7rargnd0sG8/edit?usp=sharing )
សូមជូនពរឱ្យចួបនូវពុទ្ធពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
ដោយឡែកសាលានៅខ្វះខាតថវិកាបន្ថែមទៀត ទើបសាងសង់រួច ហេតុដូចនេះ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងជិតឆ្ងាយ មេត្តាចូលរួមតាមសទ្ធា ដើម្បីឱ្យការសាងសង់សម្រេចតាមការគ្រោងទុក។ សូមអរគុណ🙏
06/04/2026
រីករាយថ្ងៃបើកវិស្សមកាលតូច(វ៉ាកងចូលឆ្នាំ)
..........................................................
ចាប់ពីថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦
សិស្សានុសិស្សត្រូវបានឈប់សម្រាក ហើយត្រូវចូលរៀនវិញ
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
31/03/2026
យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និស្សានុសិស្ស និងអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាកុមារ សូមអំពាវនាវដល់សប្បុរសជន សូមមេត្តាចូលរួមជាថវិកា ដើម្បីកសាងបង្គន់អនាម័យ ដែលមានបីបន្ទប់ ដែលត្រូវចំណាយថវិកាប្រហែល ១៤,៥០០,០០០រៀល។
11/03/2026
អបអរសាទរ ទិវាជាតិអំណាន លើកទី១១ ក្រោម ប្រធានបទ"សំណេរនិងអំណានក្នុងបរិបទថ្មី"
១១ មីនា ២០២៦
07/03/2026
អបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា 🌸
គណៈគ្រប់គ្រងសាលា សូមសម្តែងនូវការគោរព និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ជូនចំពោះអ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ឲ្យក្លាយជាពលរដ្ឋល្អ មានចំណេះដឹង និងមានសមត្ថភាពសម្រាប់អភិវឌ្ឍប្រទេសជាតិយើង។
ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមជូនពរអ្នកគ្រូទាំងអស់ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ចការងារ។
🌷 រីករាយថ្ងៃ ៨ មីនា 🌷
20/02/2026
គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាកុមារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ដែលបានចុះបេសកកម្ម ដ៏មានសារៈសំខាន់ មកកាន់សាលាបឋមសិក្សារបស់យើងខ្ញុំ🙏🙏🙏
01/11/2025
អបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី
.........................................................
ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក
ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា
ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាកុមារ ប្រារព្ធ
ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦
ក្រោមធិបតីភាពលោក ញ៉ឺក ញ៉ាំ ក្រុមប្រឹក្សាឃុំ
សំពងជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ឹក ស្រីអូន
មេឃុំសំពងជ័យ អមដោយលោកមេភូមិ លោកស្រី
អនុភូមិ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាណា
ព្យាបាលសិស្ស និងសិស្សានុសិស្សសរុប ៣១៥នាក់
ស្រី ១៤៥នាក់ ។
04/10/2025
សេចក្តីជូនដំណឹង ស្តីពីការ
ចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា
២០២៥-២០២៦។