12/05/2026
គណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ សូមថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះភិក្ខុចន្ទមុនិយោ ហ៊ិន ចាន់ធី និងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃចក្រីទាំងមូលដែលបានជួយទំនុកបម្រុងទាំងបច្ច័យ ភេសជ្ជៈ និងគ្រឿងសិក្ខូបករណ៍ ក្នុងថ្ងៃបើកបវេសនកាលនាពេលកន្លងមក។
សូមប្រគេនពរ និងជូនពរដល់ព្រះតេជគុណ និងពុទ្ធបរិស័ទទាំងអស់ទទួលបានសេចក្តីសុខគ្រប់ប្រការ🙏❤️
11/05/2026
សកម្មភាពសមណសិស្សនៃសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យសិក្សារៀនសូត្រប្រចាំថ្ងៃ។
———————————————————————————
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។
10/05/2026
អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៦-២០២៧ នៃសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ
=======================================
ថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦
សាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យបានរៀបចំកម្មវិធីបើកបវេសនកាលក្នុងឆ្នាំសិក្សាថ្មី២០២៦-២០២៧។ កម្មវីធីនេះមានការអារាធនានិមន្តចូលរួមជាព្រះអធិបតីដ៍ខ្ពង់ខ្ពស់របស់ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះចៅអធិការវត្តខែលជ័យ និងជាព្រះគ្រូសំវរៈមុនី អនុគណស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម វ៉េង សុធី និងលោក ឈួន ហៃ រួមជាមួយអាជ្ញាធរដែនដី លោកមេឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ អាចារ្យ គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តខែលជ័យនិងព្រៃចក្រី។
សូមបញ្ជាក់ថា សមណសិស្ស-សិស្ស នៃសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នេះ មានចំនួនសរុប ១១៤ អង្គ/នាក់ ដែលនឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង និងបន្តថែរក្សាព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណីជាតិឱ្យបានរុងរឿងតទៅមុខ។
ក្នុងនាមគណៈគ្រប់គ្រងសាលា សូមថ្លែងអំណរអរព្រះគុណនិងអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះគ្រូ លោកគ្រូ អ្នកគ្រូ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រ និងយកចិត្តទុកដាក់ដល់វិស័យពុទ្ធិកអប់រំនាពេលកន្លងមក និងបច្ចុប្បន្ន ។ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ កើតមានដល់ព្រះតេជគុណ និងញាតិញោមពុទ្ធបរិស័ទទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។
07/05/2026
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
==================================
គណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ សូមថ្លែងអំណរអរគុណចំពោះ៖
១.អ្នកស្រី ជា ឈុនលី និងស្វាមី ព្រមទាំងបុត្រ
២.អ្នកស្រី អិត ស៊ាងណៃ និងស្វាមី ព្រមទាំងបុត្រ
ដែលបានប្រគេននូវគ្រឿងសិក្ខូបករណ៍មួយចំនួនរួមមាន:
សៀវភៅសរសេរ ១២០ក្បាល
ប៊ិច ១២០ដើម
ខ្មៅដៃ ១២០ដើម
សម្រាប់ប្រគេនសមណសិស្សទាំង១១៤អង្គ/នាក់ ដែលកំពុងសិក្សារៀនសូត្រនៅក្នុងពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ។
គណ:គ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទសបារមីវត្ថុស័ក្តិសិទ្ធិដ៍មានរិទ្ធ សូមតាមថែរក្សានូវម្ចាស់សទ្ធាទាំងពីរគ្រួសារនេះ មានសុខភាពល្អ បញ្ញាញាណភ្លឺថ្លា ជាពិសេសទេវតាឆ្នាំថ្មីប្រោសព្រំប្រសិទ្ធិពរជ័យជូនដល់ញោម ជួបប្រទះនូវពុទ្ធពរទាំបួនប្រការគឺ៖
🙏អាយុ
🙏វណ្ណៈ
🙏សុខៈ
🙏ពលៈ
កុំបីឃ្លៀងឃ្លាតឡើយ។
06/05/2026
សកម្មភាពលោកគ្រូ អ្នកគ្រូ នៃពុទ្ធិកបឋមិសក្សា ញ៉ឹក ជឹម ខែលជ័យ
ធ្វើការប្រជុំបច្ចេកទេស ដើម្បីពង្រឹងបន្ថែមនូវការរៀន និងបង្រៀន។
(ម៉ោង ៩.១១នាទីព្រឹក ដល់ម៉ោង១០.៤៥ នាទីព្រឹក)
=======================================
ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
06/05/2026
ថ្ងៃបើកបវេសនកាលនៃពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ ក្រោមព្រះអធិបតីភាពព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះចៅអធិការវត្តខែលជ័យ និងជាព្រះគ្រូសំវរមុនី អនុគណស្រុកកំពង់សៀម។ ជាមួយគ្នានេះផងដែរ ព្រះអង្គគ្រូក៍បានសំណេះសំណាល និងផ្តល់តំបូន្មានល្អៗដល់សមណសិស្ស/សិស្សទាំង១១៤អង្គ/នាក់ ព្រមទាំងបានប្រគេននូវគ្រឿងសិក្ខូបករណ៍មួយចំនួនដែរ។
=======================================
ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
05/05/2026
សកម្មភាពប្រឡងចូលរៀនរបស់សមណសិស្សនៃសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ។
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
04/05/2026
សកម្មភាពសំណេះសំណាលជាមួយសមណសិស្សដែលនិមន្តមកសិក្សារៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សា ញ៉ឹក ជឹម ខែលជ័យ ក្នុងវត្តខែលជ័យ សិរីសោភណមុនីរតនៈ។
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
19/04/2026
សូមគោរពប្រគេន និងជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០២៦-២០២៧ នៃសាលាពុទ្ធិកបឋមសិក្សា ញុឹក ជឹម ខែលជ័យដូចខាងក្រោម។