សាលាគណខេត្តកំពង់ចាម និងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានផ្ដល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៣គ្រួសារ នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សាលាគណខេត្តកំពង់ចាម/Board of Kampong Cham Province
សាលាគណខេត្តកំពង់ចាមគឺជារដ្ឋបាលមួយរបស់ព្រះសង្ឃនៅក្នុងខេត្តកំពង់ចាម
26/05/2026
ព្រះមេគណខេត្តកំពង់ចាម និមន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ បច្ច័យប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៣គ្រួសារ នៅឃុំអំពិល ស្រុកកំពង់សៀម។
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម អមដំណើរដោយព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូអនុគណស្រុកកំពង់សៀម និងព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្ត រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងអនុសាខាកាកបាទក្រហមស្រុកកំពង់សៀម រដ្ឋបាលឃុំអំពិល បាននិមន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យប្រគល់ជូនគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អំណោយទទួលបានពីព្រះសង្ឃ និងសប្បុរសជន រួមមាន÷
១-ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះមេគណខេត្ត និងព្រះគ្រូអនុគណស្រុកកំពង់សៀម ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ សរុប ២,២០០,០០០៛ និងសម្ភារៈ
២-សាខាកាកបាទក្រហមខេត្តកំពង់ចាម ចំនួន ២,៥០០,០០០៛ និងសម្ភារៈ
៣-អនុសាខាកាកបាទក្រហមស្រុកកំពង់សៀម ១,០០០,០០០៛ និងសម្ភារៈ
៤-រដ្ឋបាលឃុំអំពិល ៧០០,០០០៛ និងសម្ភារៈ
៥-ឯកឧត្តម វេង សាខុន និងលោកជំទាវ ចំនួន ១,២០០,០០០៛
*សរុបបច្ច័យទាំងអស់ចំនួន ៧,៦០០,០០០រៀល
-ក្នុងនោះបែងចែកដល់គ្រួសាររងគ្រោះដោយភ្លើងឆេះចំនួន ២គ្រួសារ។ ដោយក្នុង ១គ្រួសារទទួលបានបច្ច័យចំនួន ៣,១០០,០០០៛ និងសម្ភារៈមួយចំនួន។
-ដោយឡែកគ្រួសាររងផលប៉ះពាល់ផ្ទះចំនួន ១គ្រួសារ ទទួលបានបច្ច័យចំនួន ១,៤០០,០០០៛ និងសម្ភារៈមួយចំនួន។
មូលហេតុ: ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យផ្ទះឈើ ប្រក់ក្បឿង ២ខ្នងជាប់គ្នា ទំហំ ៥ម × ១៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុង និងប៉ះពាល់ដល់ផ្ទះមួយខ្នងទៀត ត្រូវភ្លើងឆេះរោលខ្លោចជញ្ជាំងមួយចំហៀង កាលពីព្រឹកម៉ោង ៨:៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
==========
ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
17/05/2026
ពិធីបើកបវេសនកាលពុទ្ធិកសិក្សាខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
14/05/2026
13/05/2026
ព្រះមន្ត្រីសង្ឃសាលាគណខេត្តកំពង់ចាម ទាំង ៦អង្គ សូមថ្វាយបង្គំប្រគេនពរព្រះអង្គគ្រូគ្រប់អង្គ មានព្រះសុខភាពល្អបរិបូរណ៍🙏❤️
13/05/2026
13/05/2026
13/05/2026
ពិធីបើកបវេសនកាលពុទ្ធិកសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅទូទាំងខេត្តកំពង់ចាម
រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម និងសាលាគណខេត្តទាំងពីរគណៈ បានរៀបចំពិធីបើកបវេសនកាលពុទ្ធិកសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅទូទាំងខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម កៅ សុខអាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ស្រី កានឿន សមាជិកក្រុមប្រឹក្សា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ឃន ប្រុស អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
ក្នុងពិធីនេះផងដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តទាំងពីរ ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង ក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបប្រមាណ ៨០០អង្គ/នាក់ ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
13/05/2026
Click here to claim your Sponsored Listing.
Location
Category
Website
Address
Kampong Cham
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |