Books for Cambodia - សៀវភៅសម្រាប់កម្ពុជា

Books for Cambodia - សៀវភៅសម្រាប់កម្ពុជា

Share

សៀវភៅសម្រាប់កម្ពុជា is a program that focus on initiative that

សៀវភៅសំរាប់កម្ពុជា is a program that focus on initiative that improve access to information/learning and help to instill love of reading through providing English books to Primary Schools, secondary schools, universities, NGOs, ministries, government agencies, libraries, and other organization. Books for Cambodia seeks to promote English reading at primary, secondary, and high school levels of the

22/11/2025

តេីគ្រូបង្រៀនអស្ចារ្យនិយាយអ្វីខ្លះទៅកាន់សិស្សរបស់គាត់?

ភាសាទាំងឡាយណាដែលអាចកែប្រែឥរិយាបទសិស្សមិនល្អឱ្យមកល្អ​ ជាភាសាអាចកសាងទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស​ ភាសាទាំងនោះគ្រូអស្ចារ្យនិយាយ។

#អានសៀវភៅដែលមានចំណងជេីងថា:​ )

នោះលោកអ្នកនឹងទទួលបានចំណេះបន្ថែមពីសៀវភៅនោះ។

11/11/2025

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

01/07/2025

ការគិតដោយស៊ីជម្រៅ/បំណិនការពិចារណាហ្មត់ចត់:
- ការទស្សន៍ទាយ
- ការវិភាគរកទំនាក់ទំនង
- ការធ្វើចំណែកថ្នាក់
- ការញែកការពិត និងមតិ
- ចេះកំណត់បញ្ហា
- ចេះទាញការសន្មត់
- ចេះប្រៀបធៀប
- ចេះសំយោគព័ត៌មាន
- បង្កើតការញ៉ែក និងការពិភាក្សា
- ការបំផុសសំណួរបែបប្រកួតប្រជែង ឬស៊ីជម្រៅ
- ការពន្យល់ហេតុផល
- សមត្ថភាពវិភាគ
- ចេះស្រាវជ្រាវរកគំនិតថ្មីៗ

តេីបងប្អូនអ្នកអានទាំងឡាយមានទស្សនដូចម្ដេចដែរ? សូមជួយខមិនផង!

04/03/2025

គួរតែប្រឈរមុខជាមួយការពិត​ ជាជាងគាំទ្រគំនិតខ្លួនឯង​ យេីងកាន់ជេីងខ្លួនឯងអស់សឹងមួយជីវិតទៅហេីយ​ ល្មមដល់ពេលចេះផ្ដល់យុត្តិធម៌ឱ្យខ្លួនឯងខ្លះទៅ​ កុំត្រូវតែម្នាក់ឯងខ្លាំងពេក។

#សូមអបអរសាទរចំពោះសាលាអារ៉ម៉ាសអន្តរជាតិ

Photos from Books for Cambodia - សៀវភៅសម្រាប់កម្ពុជា's post 25/12/2024

កម្មវិធីសៀវភៅសម្រាប់កម្ពុជាបានផ្ដល់សៀវភៅជូនបណ្ណាល័យពន្ធនាគារខេត្តកំពង់ឆ្នាំ​ និងខេត្តព្រះវិហារ​ សរុបជាង៧០០ក្បាល។

សៀវភៅទាំងនេះនឹងបានជាប្រយោជន៍ដល់អ្នកជាប់ឃុំទាំងឡាយដែលអាចស្វែងរកចំណេះដឹងក្នុងកំឡុងពេលជាប់ឃុំ។

បណ្ណាល័យបន្ទាប់អាចជាបណ្ណាល័យរបស់លោកអ្នក!

16/10/2024

កម្មវិធីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០%រយ:ពេល៤ឆ្នាំសម្រាប់​ សិស្ស​ានុសិស្សនិងសមណសិស្សដែលប្រឡងបាក់ឌុបឆ្នាំនេះ​ ២០២៣-២០២៤​ សូមអានសេចក្ដីជូនដំណឹងខាងក្រោម:

17/09/2024

*** ការកសាងប្រទេសមួយឱ្យរឹងមាំជាប់ពាក់ព័ន្ធនឹងកត្តាជាច្រើនដែលធ្វើការរួមគ្នា និងដោយភាពចុះសម្រុងគ្នា។ ខាងក្រោមនេះជាចំណុចសំខាន់មួយចំនួនដែលអាចរួមចំណែកដល់ភាពរឹងមាំ និងភាពរីកចម្រើនរបស់ជាតិ៖

1. ការអប់រំ (Education)៖ ការផ្តល់ការអប់រំប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋទាំងអស់ ជួយបង្កើតកម្លាំងពលកម្មដែលមានចំណេះដឹង និងជំនាញ។ នេះអាចជំរុញការបង្កើតថ្មី និងកំណើនសេដ្ឋកិច្ច។

2. ការថែទាំសុខភាព(Healthcare)៖ ការធានាបាននូវលទ្ធភាពទទួលបានសេវាថែទាំសុខភាពធ្វើអោយប្រសើរឡើងនូវសុខុមាលភាពទូទៅរបស់ប្រជាជន ដែលនាំទៅដល់សង្គមដែលមានសុខភាពល្អ និងផលិតភាពកាន់តែច្រើន។

3. ស្ថិរភាពសេដ្ឋកិច្ច(Economic Stability)៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំជាមួយនឹងឧស្សាហកម្មចម្រុះអាចបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ។

4. ហេដ្ឋារចនាសម្ព័ន្ធ(Infrastructure)៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន និងការដឹកជញ្ជូន សាធារណៈអាចបង្កើនការតភ្ជាប់ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

5. ភាពស្អិតរមួតក្នុងសង្គម(Social Cohesion)៖ ការលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គម និងការរួមបញ្ចូលជួយ កសាងសហគមន៍ដែលមានការរួបរួមមួយដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានតម្លៃ និងការគោរព។

៦.អភិបាលកិច្ចល្អ(Good Governance)៖ អភិបាលកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យភាព ធានាថាធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ហើយសិទ្ធិរបស់ប្រជាពលរដ្ឋត្រូវបានការពារ។

7. និរន្តរភាពបរិស្ថាន(Environmental Sustainability)៖ ការការពារធនធានធម្មជាតិ និងការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពអាចធានាបាននូវភាពរុងរឿងយូរអង្វែង និងសុខភាពសម្រាប់មនុស្សជំនាន់ក្រោយ។

៨.សន្តិសុខ(Security)៖ ការរក្សាបាននូវប្រព័ន្ធការពារ និងការអនុវត្តច្បាប់ដ៏រឹងមាំ ជួយការពារប្រទេសជាតិពីការគំរាមកំហែងទាំងខាងក្នុង និងខាងក្រៅ។

9. ការច្នៃប្រឌិត និងបច្ចេកវិទ្យា(Innovation and Technology)៖ ការលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍អាចនាំទៅរកភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិត។

10. ការអភិរក្សវប្បធម៌(Cultural Preservation)៖ ការឱ្យតម្លៃ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ជំរុញឱ្យមានអត្តសញ្ញាណ និងមោទនភាពក្នុងចំណោមប្រជាពលរដ្ឋ។

តើផ្នែកមួយណាដែលអ្នកគិតថាសំខាន់បំផុតសម្រាប់សហគមន៍របស់អ្នកនៅពេលនេះ?

01/08/2024

កម្មវិធីសៀវភៅសម្រាប់កម្ពុជាបានផ្តល់សៀវភៅចំនួន​ ៣៥៤ក្បាល​ ដែលមានតម្លៃសរុប​១០.៩៨០,០០ដុល្លារ​ ដល់បណ្ណាល័យរាជបណ្ឌិតសភាកម្ពុជា​ តាមរយ:​ការស្នេីសុំរបស់លោកស្រី​ កែវ​ ខេមរា​ និងបានឯភាពពីលោក​ បណ្ឌិត​ យង់​ ពៅ។

សៀវភៅទាំងនេះនឹងបានជាប្រយោជន៍ដល់​ សិស្សនិស្សិត​ សាស្ត្រាចារ្យ​ និងសហគមន៍ទាំងអស់នាថ្ងៃអនាគតដោយខានពុំបានឡេីយ។

បណ្ណាល័យបន្ទាប់អាចជាបណ្ណាល័យរបស់លោកអ្នក!

សូមទាក់ទងមកពួកយេីងដេីម្បីទទួលបានទម្រង់ពាក្យស្នេីសុំសៀវភៅ។


@ព្រះអង្គចន្ទមុនី​ ទេសនាប្រចាំថ្ងៃ

Photos from Books for Cambodia - សៀវភៅសម្រាប់កម្ពុជា's post 24/07/2024

ការដាក់ចេញគោលនយោបាយ៨ចំណុចរបស់ពួកខ្មែរក្រហម៖

១-ជម្លៀសប្រជាជន ឲ្យចេញពីទីក្រុងភ្នំពេញទាំងអស់

២-លុបបំបាត់ទីផ្សារ

៣-លុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍រូបិយបណ្ណ

៤-ផ្សឹកព្រះសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ឲ្យធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ

៥-ប្រហារជីវិតមេដឹកនាំរបស់របបលន់នល់

៦-បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស

៧-បណ្តេញជនជាតិភាគតិចវៀតណាមឲ្យចាកចេញទាំងអស់ពីប្រទេសកម្ពុជា

៨- បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់ដែនវៀតណាម

#ដកស្រង់ចេញពីកិច្ចការស្រាវជ្រាវរបស់ប្អូនៗយុវសិស្សនៃវិទ្យាល័យគោកព្រីង
#ចំណងជើងសៀវភៅ #តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?

Photos from Books for Cambodia - សៀវភៅសម្រាប់កម្ពុជា's post 23/07/2024

សូមអបអរសាទរចំពោះសាកលវិទ្យាល័យព្រះសីហមុនីរាជា​ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណ:របស់រដ្ឋ​ ដែលបានដាក់ពាក្យស្នេីសុំសៀវភៅពីគម្រោងសៀវភៅសម្រាប់កម្ពុជា​ តាមរយ:ឯ​ក​ ឧត្តម​ បណ្ឌិត​ ម៉ុក​ សារ៉ុម​ អគ្គនាយករងក្រសួងអប់រំ​ សម្រាប់ដាក់ក្នុង«បណ្ណាល័យតេជោសន្តិភាព»

គម្រោងបានផ្ដល់សៀវភៅចំនួន៤៥៥ក្បាល​ ដែលមានតម្លៃសរុប​ ១១.៨៦៥,៤១ដុល្លារ។

សៀវភៅទាំងនេះនឹងបានជាប្រយោជន៍ដល់សមណនិស្សិត​ និស្សិត​ និងសាធារណ:ជនទូទៅនាពេលអនាគត។

បណ្ណាល័យបន្ទាប់អាចជាបណ្ណាល័យសាលារបស់លោកអ្នក!

Photos from Books for Cambodia - សៀវភៅសម្រាប់កម្ពុជា's post 23/07/2024

សូមអបអរសាទរចំពោះបណ្ណាល័យព័ន្ធធានាគារខេត្តត្បូងឃ្មុំ ដែលបានបំពេញបែបបទស្នើសុំសៀវភៅពីកម្មវិធីសៀវភៅសម្រាប់កម្ពុជា។

សៀវភៅចំនួន៣៣៣ក្បាល ដែលមានតម្លៃគិតជាប្រាក់សរុបៈ ៨.៣៥៣,៣៧ ដុល្លារ នឹងបានជាប្រយោជន៍ដល់អ្នកជាប់ទោសដែលចង់អានសៀវភៅ សម្រាប់ជាចំណេះដឹង និងចង់កែប្រែខ្លួនជាពលរដ្ឋល្អ។ល។

បណ្ណាល័យបន្ទាប់អាចជាបណ្ណាល័យរបស់លោកអ្នក!

លោកអ្នកគ្រាន់តែចុច Like និង Share ផេករបស់គម្រោង នឹងទទួលបានការលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំដោយមិនគិតថ្លៃ!

នៅចាំអីទៀត?

Telegram: 012 565 635
Email: [email protected]

Want your school to be the top-listed School/college in Kâmpóng Cham?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Provincial Teacher Training College, Kampong Cham Town, Kampong Cham Province
Kampong Cham