13/05/2026
សកម្មភាពការធ្វើតេស្តអនឡាញ តាមប្រព័ន្ធ MoEYS EdTech
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ វិទ្យាល័យ ហេង សំរិនឫស្សីស្រុបានដឹកនាំសិស្សចូលរួមធ្វើតេស្តអនឡាញ តាមប្រព័ន្ធ MoEYS EdTech ជាមួយសាលាដទៃទៀតក្នុង ចំណោម ៩ខេត្ត ដែលស្ថិតក្នុងតំបន់៤ (កំពង់ចាម កំពង់ស្ពឺ ក្រចេះ ភ្នំពេញ ស្ទឹងត្រែង) និងតំបន់៥ (សៀមរាប ព្រះវិហារ ព្រៃវែង កំពង់ធំ) ដែលជាសាលាស្ថិតក្នុងគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)
12/05/2026
នៅព្រឹកថ្ងៃអង្គា ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី១២ ខែឧសភា វិទ្យាល័យ ហេង សំរិនឫស្សីស្រុក លោកអធិការងនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ លោកមេឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីធ្វើការចុះផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៦សណន ស្ដីពីការទប់ស្កាត់ភាពអសកម្មរបស់យុវជន សិស្សានុសិស្ស គេចសាលាប្រមូលផ្ដុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៉ីនធឺណេត ជក់បារី បារីអេឡិចត្រូនិច និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បង្ការទប់ស្កាត់និងបង្ក្រាបក្មេងទំនើង និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/05/2026
គណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហេង សំរិនឫស្សីស្រុក។
សូមថ្លែងអំណរគុណដល់ ប្អូន ខេងបូរិននិងភាព ម៉េងអ៊ាងព្រមទាំងក្រុមគ្រួសារ ជាអតីតសិស្ស
ដែលជួយឧបត្ថម្ភ សូឡា ចំនួន0២គ្រឿង ដល់ វិទ្យាល័យ ហេង សំរិនឫស្សីស្រុក ដើម្បីបំភ្លឺពេលរាត្រី ក្នុងបរិវេនសាលា
សូមប្អូនទាំពីរព្រមទាំងក្រុមគ្រួសារជួបប្រទះនឹងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!
17/04/2026
រៀបចំខ្លួនប្រាណ
សក់ក្បាលពណ៌ក្រហម ស ស្វាយ ដូរមកខ្មៅណាកូនៗ❤️🩹 ជួបគ្នាថ្ងៃ២០ ខែមេសា ២០២៦
21/02/2026
ក្រុមកីឡាករបាល់ទះប្រចាំ វិទ្យាល័យ ហេង សំរិនឫស្សីស្រុក 🏐 2025-2026
👊 ជួបគ្នាថ្ងៃទី22 ខែកុម្ភៈ នៅ វិ.ស្រីសន្ធរ ចាប់ពីម៉ោង 7 ព្រឹកតទៅ! ចូលរួមគាំទ្រក្រុមកីឡាករយើងទាំងអស់គ្នា។
វិទ្យាល័យ ហេង សំរិនឫស្សីស្រុកVs វិទ្យាល័យព្រែកដំបូក
10/02/2026
ថ្ងៃអង្គារ 8 រោច ខែមាឃ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ២០២៦ សកម្មភាពពេលរសៀលប្រឡងឆមាសទី១ ក្នុងកម្រិតថ្នាក់7,8,10 និង 11 នៃវិទ្យាល័យហេង សំរិនឫស្សីស្រុក
17/01/2026
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យ ហេង សំរិនឫស្សីស្រុកពិតជាសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ លោកគ្រូ ថេង កាំង ប្រធានការិយាល័យប្រឡងស្ដីទី ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះគឺជាការបាត់បង់ធនធានបុគ្គលិកដ៏ល្អម្នាក់ សូមវិញ្ញាណក្ខន្ធ លោក ថេង កាំង បានសោយសុខក្នុងសុគតិភព🙏🙏🙏
14/01/2026
ព្រឹកថ្ងៃ14.01.2026គណ:គ្រប់គ្រងសាលា លោកគ្រូ បន្ទុកថ្នាក់ទី១២ ក្នុងវិទ្យាល័យហេង សំរិនឫស្សីស្រុក បានជួបពិភាក្សាជាមួយអាណាព្យាបាលសិស្ស ថ្នាក់ទី១២ ដើម្បីបង្ហាញពីបញ្ហាសិស្សអវត្តមានច្រើន និងការរៀបចំផែនការរៀនសូត្រ។
03/01/2026
 ថ្ងៃ សៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវថ្ងៃទី ០៣ខែ មករា ឆ្នាំ២០២៦ក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យ ហេង សំរិនឫស្សីស្រុកបាននាំយកថវិការៃអង្គាសសិស្សានុសិស្សក្នុងវិទ្យាល័យ ជូន ប្អូន ឆុំ ជិនឡុង
រៀនថ្នាក់ទី១១ ដែលមានជីវភាពខ្វះខាត ដែលត្រូវឆ្កែឆ្កួតខាំ។
23/12/2025
23.12.2025វិទ្យាល័យ ហេង សំរិនឫស្សីស្រុក
បានទទួលសិស្សភៀសសឹកចូលរៀនបន្ថែមម្នាក់ទៀត
ឈ្មោះវង្ស សុខមួយ រៀនថ្នាក់ទី១១ មកពីវិទ្យាល័យ អន្តរជាតិ សន្តិភាព និងបានឧបត្ថម្ភសម្ភារៈសិក្សាមួយចំនួន
16/12/2025
16.12.2025វិទ្យាល័យ ហេង សំរិនឫស្សីស្រុក
បានទទួលសិស្សភៀសសឹកចូលរៀនបន្ថែមម្នាក់ទៀតនិងបានឧបត្ថម្ភសម្ភារៈសិក្សាខ្លះជូនដល់ប្អូនឈ្មោះ អោម លីហ្សា
មកពីវិទ្យាល័យ ប៉ោយប៉ែតក្រុង ខេត្តបន្ទាយមានជ័យ