ថុង ចាន់រស្មី-Thong Channraksmey

ថុង ចាន់រស្មី-Thong Channraksmey

Share

This page is for education. We will share useful educated cont ents to you! Like, follow and share!

Photos from ថុង ចាន់រស្មី-Thong Channraksmey's post 03/03/2026

ចន្ទគ្រាសដំបូងក្នុងឆ្នាំ២០២៦!
First Lunar Eclipse of 2026!

19/03/2025

បងប្អូនណាដឹងជួយប្រាប់ផង! មេដាយការងារសម្រាប់គ្រូបង្រៀន(ក្របខណ្ឌ) តើគេគិតលើលក្ខខណ្ឌអ្វីខ្លះ?
អតីតភាពការងារប៉ុន្មានឆ្នាំ?
ស្នើរតាមណា?

20/02/2025

តាមការទស្សន៍ទាយ រង្វាន់សិស្សពូកែទូទាំងប្រទេសឆ្នាំនេះ អាចនឹងបានច្រើនជាងរាល់ឆ្នាំ ។

22/01/2025

របកគំហើញថ្មី❗អ្នកវិទ្យាសាស្រ្តរកឃើញថា រថយន្តដែលមិនស៊ីសាំងសោះ គឺរថយន្តដែលប្រើម៉ាស៊ូត និង ហ្គាស!

20/01/2025

Rosette Nebula🌌!

Photos from ថុង ចាន់រស្មី-Thong Channraksmey's post 04/12/2024

Andromeda Galaxy សរសេរជាខេមរភាសាថា កាឡាក់ស៊ីអង់ដ្រូម៉ែត ជាកាឡាក់ស៊ីជិតខាងបំផុតរបស់ Mikyway ដែលស្ថិតនៅចម្ងាយប្រហែល 2.537 លានឆ្នាំពន្លឺពីផែនដី ។ វាត្រូវបានសង្កេតឃើញដំបូងដោយលោក Charles Messier នៅឆ្នាំ 1764 ដោយកាលនោះវាត្រូវបានដាក់ឈ្មោះថា Messier 31 (M31) ដែលមានន័យថា វាជាអង្គក្នុងអវកាសទី31 ដែលលោកបានសង្កេតឃើញ ។ វាមានអង្កត់ផ្ចិតប្រមាណ 220 000 ឆ្នាំពន្លឺ ពោលគឺធំជាងMikywayទៅទៀត ។ នៅទីងងឹតគ្មានការបំពុលពីពន្លឺ គេអាចសង្កេតឃើញAndromedaនេះបានដោយភ្នែកទទេ ដោយវាមានទម្រង់ហាក់ជាដុំពន្លឺភ្លឺដាស ដូចជា Nebula ដូច្នោះដែរ ។ អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវឃើញថា Milkyway និង Andromeda កំពុងរំកិលខិតមកជិតគ្នាប្រមាណ110 km រៀងរាល់វិនាទី ដោយគេរំពឹងថា កាឡាក់ស៊ីទាំងពីរនឹងរួមបញ្ចូលគ្នាជាកាឡាក់ស៊ីតែមួយនៅប្រហែល 4ទៅ5 ពាន់លានឆ្នាំទៀត ។ តែទោះជាយ៉ាងណា មនុស្សជាតិនឹងមិនអាចរស់នៅ ដល់វេលាដែលកាឡាក់ស៊ីទាំងពីររួមបញ្ចូលគ្នាឡើយ ព្រោះថាទម្រាំនឹងដល់ពេលនោះព្រះអាទិត្យនឹងចាប់អស់ថាមពលនិងរីកធំ ហើយអាចនឹងលេបយកផែនដីផងក៏ថាបាន ។

រូបថតខាងក្រោម បានមកពីការថតរូបបែប Long Exposure 5s ចំនួនជាង 70 សន្លឹក ហើយយកវាទៅ Stack បញ្ចូលគ្នា រួចធ្វើការកែសម្រួលពន្លឺជាក្រោយ ។

រក្សាសិទ្ធិ

Photos from ថុង ចាន់រស្មី-Thong Channraksmey's post 03/12/2024

រូបថតខាងក្រោម ត្រូវបានប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈស្គាល់ឈ្មោះថា ផ្កាយកូនមាន់ ។ ផ្កាយកូនមាន់ មានឈ្មោះជាអន្តរជាតិថា​ Pleiades ឬ Messier 45 (M45) ជាប្រភេទកញ្ចុំផ្កាយ (Stars Cluster) ដែលងាយសង្កេត និង នៅជិតផែនដីជាងគេ ។ ក្នុងរដូវរងា ចាប់ពីខែតុលាទៅ យើងអាចសង្កេតឃើញវានៅទិសខាងកើតក្បែរជើងមេឃ នា​ក្បាលល្ងាច និង ចាប់ផ្តើមរះខ្ពស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ។ កញ្ចុំផ្កាយនេះ មានអាយុកាលប្រហែល 100 លានឆ្នាំមុន នៅចម្ងាយប្រមាណ 444 ឆ្នាំពន្លឺ មានផ្កាយប្រមាណ 1000 ផ្កាយ ប៉ុន្តែបើយើងសង្កេតពីផែនដីឃើញត្រឹមតែ 6 ទៅ 7 ដួងប៉ុណ្ណោះ (អាស្រ័យសមត្ថភាពភ្នែកអ្នកសង្កេត)។ ក្នុងអរិយធម៌ផ្សេងៗគ្នា ផ្កាយកូនមាន់ត្រូវបានគេដាក់ឈ្មោះផ្សេងៗគ្នា ដោយក្នុងអរិយធម៌ខ្លះ គេថាផ្កាយទាំង៧ដួងមានកំណើតពីកូនមាន់ទាំង៧ ខ្លះថាមានកំណើតពីបងប្អូនស្រីទាំង៧នាក់ជាដើម ។

រូបខាងក្រោមនេះ បានមកពីការថតរូបបែប Long Exposure 5s ចំនួនជាង 50 សន្លឹក ហើយយកវាទៅ Stack បញ្ចូលគ្នា រួចធ្វើការកែសម្រួលពន្លឺជាក្រោយ ។
-----------
រក្សាសិទ្ធិ

Photos from ថុង ចាន់រស្មី-Thong Channraksmey's post 01/10/2024

ទិដ្ឋភាពផ្កាយដុះកន្ទុយ C/2023 A3 Tsuchinshan-ATLAS ជាមួយចំណិតព្រះចន្ទ១៤រោច នាព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។
===========
The view of comet C/2023 A3 Tsuchinshan-ATLAS and waning crescent moon in the early morning of the 1st of October 2024.

Photos from ថុង ចាន់រស្មី-Thong Channraksmey's post 29/09/2024

ផ្កាយដុះកន្ទុយ C/2023 A3 Tsuchinshan-Atlas
ត្រូវបានសង្កេតឃើញកាលពីថ្ងៃ ៩ មករា ២០២៣ ហើយទើបតែផ្លាស់ទីមកក្បែរព្រះអាទិត្យនិងបង្កើតជាពន្លឺកន្ទុយរបស់វា ដែលអាចឱ្យយើងសង្កេតឃើញនឹងភ្នែកទទេ(សម្រាប់អ្នកនៅតំបន់ងងឹត មិនមានLight pollution)ប៉ុន្មានថ្ងៃកន្លងមក ។ យើងអាចសង្កេតវាបាននៅចន្លោះម៉ោង 4:30-5:00 ព្រឹក នៅទិសខាងកើតមុនព្រះអាទិត្យរះ ។ វានឹងអាចឱ្យយើងសង្កេតបានតែប្រហែល១សប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលវាហោះទៅគន្លងផ្នែកខាងទៀតនៃព្រះអាទិត្យ ដែលមិនអាចឱ្យយើងសង្កេតវាបានតទៅទៀត ។ ដូច្នេះបងប្អូនអាចសាកល្បងសង្កេត និង ថតវាបាន!
រូបថតខាងក្រោម ត្រូវបានថតកាលពីព្រឹកថ្ងៃ ២៩ កញ្ញា ២០២៤ នេះវេលាម៉ោង៤ជិត៥ព្រឹក!

05/08/2024

អបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ គម្រោងព្រែកជីកប្រវត្តិសាស្រ្ត!

Photos from ថុង ចាន់រស្មី-Thong Channraksmey's post 30/05/2024

សិស្សKBខ្លះរិះគន់ពេលគ្រូអនុវត្តវិន័យ: "គេយកខួរមករៀន មិនមែនរៀននឹងសក់ទេ!!"
តែពេលរៀន សិស្សKB អស់នោះរវល់តែវែកសក់ និង គ្រលៀសក្បាល១ម៉ោងជិត២០០ដងព្រោះសក់បាំងភ្នែក!

Want your school to be the top-listed School/college in Kâmpóng Cham?

Click here to claim your Sponsored Listing.

Location

Category

Address


Kampong Cham