24/12/2025
សាលារៀនអាន់នៀកម៉ះ ស្ពឺ "ក" An-Nikmah Islamic Speu School- NISS
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលារៀនអាន់នៀកម៉ះ ស្ពឺ "ក" An-Nikmah Islamic Speu School- NISS, School, Kâmpóng Cham.
24/12/2025
អាល់ហាំទូលិលឡា...
ថ្ងៃនេះសិស្សានុសិស្សអាន់នៀកម៉ះ ស្ពឺ ក បានចូលរួម ផ្សព្វផ្សាយ និងរាយអង្គាសមូលនិធិរួបរួមខ្មែរតែមួយ ជូនវីរ:កងទ័ពជួរមុខ និងជនភៀសសឹក។
#ទីតាំងមុខផ្សារស្ពឺ
❤️🇰🇭💚🇰🇭❤️🇰🇭💚🇰🇭❤️
#ខ្មែរស្រលាញ់ខ្មែរ
#ខ្មែរជួយខ្មែរ
#ខ្មែរម្លប់តែមួយ
#ខ្មែរគាំទ្រមាតុភូមិ
#ស្មារតីតែមួយ
សាមគ្គីភាពខ្មែរ💚🇰🇭💚!
យើងនៅម្លប់តែមួយ❤️🇰🇭❤️
អាល់ហាំទូលីលឡា...
សិស្សានុសិស្សសាលារៀនអាន់នៀកម៉ះ ស្ពឺ បានចូលរួមចំណែកយ៉ាងសកម្មលើកឥវ៉ាន់ និងវេចខ្ចប់ជំនួយស្បៀង និងអាហារត្រៀមបញ្ជូនទៅវីរ:កងទ័ព និងជនភៀសសឹក។
24/11/2025
២៤.១១.២០២៥
Alhamdulillah...
ថ្ងៃនេះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បាននាំសិស្សានុសិស្សធ្វើដំណើរទទួលពិធីប្រគល់សញ្ញាបត្រកម្រិតបឋមសិក្សាឥស្លាមកម្ពុជា សម័យប្រឡង: ២៩ កញ្ញា-០១ តុលា ២០២៥។
ក្រោមអធិបតីភាព អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
#នៅសណ្ឋាគារភ្នំពេញ
سبحان الذي سخرلنا هذا وما كنا له مقرنين وإنا إلى ربنا لمنقلبون
21/10/2025
#ថ្ងៃទី២:
សកម្មភាពចុះឈ្មោះសិស្សចូលរៀនឆ្នាំថ្មី ២០២៥-២០២៦
🗓️ ចាប់ពីថ្ងៃទី២០ - ៣០ ខែតុលា ឆ្នាំ២០២៥
⏰ ចាប់ផ្ដើមម៉ោង: 7:00ព្រឹក - 10:00ព្រឹក
🏛️ ទីកន្លែង: ទីចាត់ការសាលា
សូមមាតាបិតា ឬអាណាព្យាបាលសិស្សដែលមានកូនអាយុ៤ឆ្នាំ និង៥ឆ្នាំឡើងទៅនាំកូនមកចុះឈ្មោះចូលរៀនឆ្នាំថ្មីឲ្យបានគ្រប់ៗគ្នា។
20/10/2025
#ថ្ងៃទី១:
សកម្មភាពចុះឈ្មោះសិស្សចូលរៀនឆ្នាំថ្មី ២០២៥-២០២៦
🗓️ ចាប់ពីថ្ងៃទី២០ - ៣០ ខែតុលា ឆ្នាំ២០២៥
⏰ ចាប់ផ្ដើមម៉ោង: 7:00ព្រឹក - 10:00ព្រឹក
🏛️ ទីកន្លែង: ទីចាត់ការសាលា
សូមមាតាបិតា ឬអាណាព្យាបាលសិស្សដែលមានកូនអាយុ៤ឆ្នាំ និង៥ឆ្នាំឡើងទៅនាំកូនមកចុះឈ្មោះចូលរៀនឆ្នាំថ្មីឲ្យបានគ្រប់ៗគ្នា។
17/10/2025
السلام عليكم ورحمة الله وبركاته...
📢🔊 #សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
សាលារៀនអាន់នៀកម៉ះ ស្ពឺ "ក" មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា÷ សាលាយើងខ្ញុំនឹងចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
🗓️ ចាប់ពីថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
⏰ ម៉ោងធ្វើការ: ចាប់ផ្តើមពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១០:០០ព្រឹក រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។
🏛️ ទីកន្លែង: ទីចាត់ការសាលារៀន
សូមមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សដែលមានកូនអាយុ៤ឆ្នាំ និង៥ឆ្នាំឡើងទៅនាំមកចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា។
សូមអរគុណ..!
.......................................
#អត្ថប្រយោជន៍នៃការស្វែងរកចំណេះដឹង
ការស្វែងរកចំណេះដឹង គឺជាកាតព្វកិច្ច និងតម្រូវការសម្រាប់មនុស្សគ្រប់រូប។ ពីព្រោះចំណេះដឹង គឺជាផ្លូវនៅក្នុងជីវិតរបស់យើងក្នុងការកំណត់ថាតើប្រការនោះល្អឬអត់។
អល់ឡោះ SWT នឹងធ្វើប្រទានផ្លូវទៅកាន់ឋានសួគ៌ មានភាពងាយស្រួល និងទទួលបានការការពារពីម៉ាឡាអ៊ីកាត់សម្រាប់អ្នកដែលស្វែងរកចំណេះដឹងដោយសារអល់ឡោះ SWT ។
សូមអល់ឡោះ SWT ផ្តល់ចំណេះដឹងដែលមានប្រយោជន៍ និងផ្តល់ឲ្យយើងនូវការយល់ដឹងនៅក្នុងសាសនានេះ ដើម្បីយើងអាចចែកចាយវាដល់អ្នកដទៃ។
01/10/2025
០១.១០.២០២៥:
Alhamdulillah....
#ថ្ងៃទី៣:បញ្ចប់នៃការប្រឡងសញ្ញាបត្រកម្រិតបឋមសិក្សាថ្នាក់ទី៦ផ្នែកសាសនាឥស្លាមកម្ពុជា។
សម័យប្រឡង÷ ២៩ កញ្ញា - ០១ តុលា ២០២៥។
................................................
នៅមណ្ឌលប្រឡង KC04 សាលារៀនអាន់នៀកម៉ះ ស្ពឺ "ក" កំពង់ចាម។
សូមជូនពរប្អូនៗទាំងអស់គ្នាទទួលបានសំណាងល្អ និងទទួលជោគជ័យក្នុងការប្រឡងជាប់ទាំងអស់គ្នា🤲🤲។
بالتوفيق والنجاح...
30/09/2025
#ថ្ងៃទី២: ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥
សកម្មភាពប្រឡងសញ្ញាបត្រកម្រិតបឋមសិក្សាថ្នាក់ទី៦ផ្នែកសាសនាឥស្លាមកម្ពុជា សម័យប្រឡង÷ ២៩ កញ្ញា - ០១ តុលា ២០២៥។
................................................
នៅមណ្ឌលប្រឡង KC04 សាលារៀនអាន់នៀកម៉ះ ស្ពឺ "ក" កំពង់ចាម។
សូមជូនពរប្អូនៗទទួលបានសំណាងល្អ ប្រឡងជាប់ស្ថាពរ និងផ្តល់ភាពងាយស្រួលក្នុងការប្រឡង។
بالتوفيق والنجاح...
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Kampong Cham