07/05/2026
សកម្មភាពបង្រៀន និងរៀនរបស់សមណសិស្សនៃសាលាពុទ្ធិកបឋមសិក្សាកម្រងស្វាយទាប (វត្តស្វាយទាប)
⬩ ══════༺𖤓༻ ══════ ⬩
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
May 7, 2026
06/05/2026
═══✥ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ✥ ═══
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងប្រគេនសិក្ខូបករណ៍ដល់សមណសិស្សនៃសាលាពុទ្ធិកបឋមសិក្សាកម្រងស្វាយទាប (វត្តស្វាយទាប) ក្រោមព្រះអធិបតីភាព ព្រះនាយក និងជាព្រះចៅអធិការវត្ត។
⬩ ══════༺𖤓༻ ══════ ⬩
ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
May 6, 2026
01/05/2026
══✥ បុណ្យវិសាខបូជា ✥ ══
📍វត្តពោធិអម្ពវ័ន (ស្វាយទាប) ភូមិប្រម៉ាតិដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
⬩ ══════༺𖤓༻ ══════ ⬩
🗓️ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
May 1, 2026
ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ (International Labor Day)
ពិធីបុណ្យវិសាខបូជា (Visak Bochea)
30/04/2026
គណៈសង្ឃវត្តមានកិត្តិយស សូមប្រគេន និងជម្រាបជូនព្រះតេជគុណ ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ អោយបានជ្រាបអំពីកម្មវីធីបុណ្យវិសាខបូជា និងគោចរបិណ្ឌបាត្រ។
អាស្រ័យហេតុនេះ ពុទ្ធបរិស័ទទាំងអស់ មេត្តាចូលរួមក្នុងកម្មវិធីបុណ្យនេះអោយបានអធិកអធម និងជ្រះថ្លាអនុមោទនាយកនូវផលានិសង្សរៀងៗខ្លួន។
កម្មវិធីបុណ្យ៖
28/04/2026
សូមថ្លែងអំណរគុណចំពោះញោម ចាន់ថន ព្រមទាំងកូន មានសទ្ធាជ្រះថ្លាប្រគេនភេសជ្ជៈដល់ព្រះសង្ឃ។
——∘◦❀◦∘——
សូមប្រសិទ្ធិពរជ័យ សិរីមហាប្រសើរ ចូលមានដល់ញោមព្រមទាំងក្រុមគ្រួសារ និងសូមអោយជួបប្រទះតែពុទ្ធពរបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
✦•┈๑⋅⋯ ⋯⋅๑┈·✦
25/04/2026
ព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ទី២៥ ខែមេសា ឆ្នាំ២០២៦
ព្រះចៅអធិការវត្តពោធិអម្ពវ័ន ស្វាយទាប ព្រះនាម សាត់ សីលា ធ្វេីបុណ្យសង្ឃទានជូនឧបាសិកា សិត សុជាតា ដែលត្រូវជាញោមបង្កេីត និងបុណ្យគម្រប់ខួប១៦ឆ្នាំជូនញោមប្រុសបង្កើត។
🌻"ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា"🌻
មាតាបិតាជាព្រហ្មរបស់បុត្រ ជាបុព្វាចារ្យ ជាអាហុនេយ្យៈរបស់បុត្រទាំងឡាយ និងជាអ្នកអនុគ្រោះដល់ពួកសត្វលោក។
25/04/2026
══✥ កម្មវិធីពុទ្ធាភិសេក ✥ ══
ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
20/04/2026
ទិដ្ឋភាពពេលរាត្រីនៃវត្តពោធិអម្ពវ័នស្វាយទាប ស្ថិតនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ទាំងនេះគឺជាការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្តរបស់ព្រះចៅធិការវត្ត ព្រះតេជគុណគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការ ព្រមទាំងការចូលរួមពីលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្វាយទាប និងសហការីនៃសាលាឃុំស្វាយទាប។
សមិទ្ធផលនៃការធ្វើសង្ក្រាន្តនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារការរួមចំណែកធនធានជាបច្ច័យអំពីពុទ្ធបរិស័ទផងដែរ។
សូមញោមញាតិបន្តចូលរួម និងលើកទឹកព្រះទ័យ ទឹកចិត្តដល់ព្រះចៅអធិការ ព្រះតេជគុណ អាចារ្យ គណៈកម្មការ ដើម្បីនឹកនាំវត្តយើងឱ្យកាន់តែរីកចម្រើន និងមានសោភ័ណភាពល្អប្រសើរ។
តំណាងព្រះចៅអធិការវត្ត សូមប្រគេនពរ និងជូនពរដល់ព្រះតេជគុណ អាចារ្យ គណៈកម្មការ លោកគ្រូ អ្នកគ្រូ និងសហការីនៃសាលាឃុំស្វាយទាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សមប្រកបតែពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអនុមោទនា!!!
២០-មេសា-២០២៦