02/01/2026
ថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ផ្សព្វផ្សាយណែនាំ កម្មវិធីកម្មសិក្សាគរុកោសល្យ II ឆមាសទី២ ឆ្នាំទី២
ប្រវត្តិសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម
សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម មានទីតាំងន
02/01/2026
ថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ផ្សព្វផ្សាយណែនាំ កម្មវិធីកម្មសិក្សាគរុកោសល្យ II ឆមាសទី២ ឆ្នាំទី២
31/12/2025
Wednesday, 31 December 2025 at 1:32 pm, First semester final exams, Year II.
31/12/2025
ក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសស្តីពីការប្តូរឈ្មោះ វិទ្យាល័យ បុសខ្នុរ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ។
#អយក
30/12/2025
សូមចូលរួមអបអរសាទរ ដល់បេក្ខជនប្រឡងជាប់ស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល
កំណត់សម្គាល់៖
👉 ក្នុងរយៈពេល ១ (មួយ)សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពី ការប្រកាសលទ្ធផលនេះ៖
- បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកលទ្ធផលមកអគ្គនាយកដ្ឋានគ្រប់គ្រង មុខងារសាធារណៈតាមរយៈទូរស័ព្ទ តេឡេក្រាម ០៨៦ ៣២៩ ៦៧៧, ០១២ ៩៩០ ៦៥៥ ។
- បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
👉 ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្ត នីតិវិធី ស្របតាមលិខិតបទដ្ឋានជាធរមាន។
👉 បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសកន្លែងទំនេរ ដែលមិនមានបេក្ខជនជាប់ស្ថាពរ ដោយហេតុពិន្ទុក្រោមមធ្យមភាគ ឬបេក្ខជនជាប់ជាស្ថាពរបានបោះបង់ នឹងត្រូវអនុវត្ត ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុងទៅតាម (១) ក្រុង/ស្រុក/ខណ្ឌ (២)រាជធានី/ខេត្ត និង (៣)ក្របខណ្ឌទូទាំងប្រទេស។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាស លទ្ធផលនេះ។
👉 បេក្ខជនដែលត្រូវបានជ្រើសរើសជាសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ត្រូវគោរព អនុវត្ត និងបំពេញ គ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់ រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះ ទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង សិស្សមន្ត្រី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការ ហើយក៏ដោយ។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
🖥 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)
25/12/2025
ថ្ងៃនេះ លោក ព្រំ បូរ៉ាត នាយកសាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ចាម និងតំណាងគរុសិស្សជំនាន់ទី៤០ បានយកថវិកាមួយចំនួនជូនអ្នកគ្រូ សួន សុម៉ារ៉ា ដើម្បីជួយសម្រួលដល់ការទៅសម្រាកព្យាបាលវះកាត់ដុំសាច់បំពងក ដែលថវិកានេះជាការរួមចំណែកជួយគ្នាទៅវិញទៅមករបស់គណ:គ្រប់គ្រង បុគ្គលិក និងលោកគ្រូអ្នកគ្រូ ព្រមទាំងគរុសិស្សជំនាន់ទី៤០ទាំងអស់។
សូមគោរពជូនពរអ្នកគ្រូទទូលការវះកាត់បានជោគជ័យនិងឆាប់ជាះស្បើយ ។
11/12/2025
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំ ៖
-ការរៀបចំវិញ្ញាសាសម្រាប់ប្រឡងឆមាសទី១
-ការដាក់ពិន្ទុកម្មសិក្សាគរុកោសល្យសម្រាប់ឆមាសទី១
-ត្រៀមកម្មសិក្សាគរុកោសល្យសម្រាប់ឆមាសទី២
-ការបង្រៀន ICT PLP គ្រូកិច្ចព្រមព្រៀងជាប់បម្រុង
-ការពិភាក្សាសេវាម៉ោងខាងភាសាខ្មែរសម្រាប់បង្រៀនគ្រូកិច្ចព្រមព្រៀង
-ផ្សព្វផ្សាយការចូលជាវិទ្យាស្ថានរបស់សាលាគរុកោសល្យ
15/11/2025
I've just reached 8K followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉
15/11/2025
សកម្មភាពគរុនិស្សិតបរិញ្ញាប័ត្រ+១ ជំនាន់ទី១ ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចូលរៀនផ្ទាល់ថ្ងៃដំបូង
30/10/2025
30/10/2025
ជ្រើសរើសមន្ត្រីរាជការស៊ីវិលឆ្នាំ២០២៦ចំនួន១៧២៨៧នាក់(មន្ត្រីជាប់កិច្ចសន្យា គ្រូជាប់កិច្ចសន្យានិងគ្រូជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ)
អានលម្អិត https://t.me/newsJ24h