16/07/2026
ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
កិច្ចប្រជុំណែនាំបទប្បញ្ញត្តិស្តីពីការប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សា ១២+២ ជំនាន់ទី៤០ ។
សម័យប្រឡង÷ ថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅ #វិទ្យាស្ថានគរុកោសល្យកំពង់ចាម អតីតសាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ចាម
02/07/2026
ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សកម្មភាពប្រជុំ ៖
-ត្រៀមប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាល ១២+២ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
-ត្រៀមសម្រាប់ការចុះវាយតម្លៃលើការបង្រៀន BA+1 របស់នាយកដ្ឋានកិច្ចការបណ្តុះបណ្ដាល
-ការដាក់ពិន្ទុកម្មសិក្សាគរុកោសល្យ BA+1
-កំណត់ពេលការស្រាវជ្រាវប្រតិបត្តិរបស់ BA+1
16/06/2026
សិក្ខាសាលាស្តីពី"ការអភិវឌ្ឍសម្ភារបង្រៀនតាម Blended learning "ចាប់ពីថ្ងៃទី ១៦-១៨ ខែមិថុនា ឆ្នាំ២០២៦។ នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាម
1-គោលបំណង៖
-ដើម្បីពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីគោលគំនិតមូលដ្ឋាននៃ Blended learning
-ដើម្បីរៀបចំរចនាសម្ព័ន្ធនិងផលិតកញ្ចប់សម្ភារបង្រៀនតាBlended learning សម្រាប់មេរៀនមួយផ្អែកលើមុខជំនាញរបស់អ្នកចូលរួម
2-លទ្ធផល
-កិច្ចតែងការបង្រៀន
-Video
-សំណួរវាយតម្លៃ
-កិច្ចការផ្ទះ
11/06/2026
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សកម្មភាពប្រជុំ ៖
-កម្មវិធីសិក្សាគរុសិស្ស ១២+២
-កំណត់កាលបរិច្ឆេទធ្វើតេស្តចុងឆ្នាំគរុសិស្ស ១២+២
-ការបោះពុម្ពសៀវភៅស្រាវជ្រាវប្រតិបត្តិគរុសិស្ស ១២+២
-កំណត់ការវាយតម្លៃស្រាវជ្រាវប្រតិបត្តិ និងកម្មសិក្សាគរុកោសល្យ BA+1
-បទបង្ហាញរចនាសម្ព័ន្ធវិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម
23/05/2026
កម្មវធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ នៅខេត្តកំពង់ចាម
---
នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី "ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១" នៅវិទ្យាស្ថានគរុកោសល្យកំពង់ចាម ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យកំពង់ចាម។
កម្មវិធីនេះមានគោលបំណងពិនិត្យលើគុណភាពនៃដំណើរការអនុវត្តកម្មវិធីសិក្សា ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាថាគរុនិស្សិតដែលជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងប្រព័ន្ធបរិញ្ញាបត្រ+១ ទទួលបានគុណសម្បទាពេលលេញ ឆ្លើយតបស្តង់ដាកម្មវិធី និងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងធានាបាននូវការបង្រៀនសិស្សានុសិស្សនៅកម្រិតបឋមសិក្សា ឱ្យទទួលបានលទ្ធផលសិក្សាខ្ពស់។
កំពង់ចាម| ២២ ឧសភា ២០២៦
19/05/2026
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សកម្មភាព៖
គរុសិស្សជំនាន់ទី៤០ ការពារស្រាវជ្រាវប្រតិបត្តិ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា១២+២ ឆ្នាំទី២ ឆមាសទី២ របស់វិទ្យាស្ថានគរុកោសល្យកំពង់ចាម KCTEC
15/05/2026
ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
សកម្មភាពគរុសិស្សជំនាន់ទី៤០ ចូលរួមបរិច្ចាគឈាម ដោយក្រុមគ្រូពេទ្យចុះមកផ្សព្វផ្សាយផ្ទាល់នៅសាលាគរុកោសល្យ
11/05/2026
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលក្នុងការរៀបចំយន្តការនិងនីតិវិធីនៃការគ្រប់គ្រងការបណ្តុះបណ្តាលនិងវិក្រឹតការគ្រូកម្រិតបឋមសិក្សានិងអនុវិទ្យាល័យប្រព័ន្ធ១២+៤ និងបរិញ្ញា+១។
26/04/2026
ថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
#ថ្ងៃទី២
សកម្មភាពប្រលងឆមាសទី១ គរុនិស្សិតបរិញ្ញាបត្របូក១