វិទ្យាល័យវង់តឹក-Vong Tek High School

វិទ្យាល័យវង់តឹក-Vong Tek High School

Share

នេះគឺជាទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យាល័យវង់តឹក
This is an official page of Vong Tek high school.

នេះគឺជាបណ្ដាញទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យាល័យវង់តឹក
This is the official page of Vong Tek High School.

14/12/2025

សិស្សវិទ្យាល័យវង់តឹកក្នុងឆ្នាំសិក្សា 2024-2025 នេះ បានប្រឡងជាប់ថ្នាក់ជាតិចូលរៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាលច្រើន។
សូមចូលរួមអបអរសាទរប្អូនៗ!

Photos from វិទ្យាល័យវង់តឹក-Vong Tek High School's post 01/11/2025

គណៈថ្នាក់គ្រប់គ្រងសាលា សូមអរគុណប្អូនៗ ក្រុម ស ស យ ក និង ប្អូនៗកាកក្របាទក្រហមកម្ពុជា បានជួយរៀបចំមុនថ្ងៃកម្មវិធីមកដល់ និងក្នុងថ្ងៃកម្មវិធី #ជូនពរប្អូនៗជោគជ័យក្នុងការសិក្សាមានអនាគតល្អ ។

Photos from រដ្ឋបាលស្រុកស្រីសន្ធរ's post 01/11/2025

ពិធីចែកប័ណ្ណសរសើរជូនក្មួយៗសិស្សវិទ្យាល័យវង់តឹក អនុវិទ្យាល័យទងត្រឡាច អនុវិទ្យាល័យខ្យោងនិងអនុវិទ្យាល័យស្វាយពោធិ៍

តេឡេក្រាមរដ្ឋបាលស្រុកស្រីសន្ធរ
👉 https://t.me/sreysanthorinfo
ហ្វេកប៊ូកផេករដ្ឋបាលស្រុកស្រីសន្ធរ
👉 https://www.facebook.com/share/1B8XsxNi6h/?mibextid=wwXIfr

Photos from វិទ្យាល័យវង់តឹក-Vong Tek High School's post 01/11/2025

លោកគ្រូអ្នកគ្រូវិទ្យាល័យវង់តឹក អនុវិទ្យាល័យទងត្រឡាច អនុ .ស្វាយពោធិ៍ អនុ.ខ្យោង និងបឋមសិក្សាខ្នារ បានថតរូបអនុវស្សារិ៍យ ក្នុងឆ្នាំសិក្សាថ្មី 2025»»2026 ។

Photos from វិទ្យាល័យវង់តឹក-Vong Tek High School's post 01/11/2025

នាដដែល ព្រឹកថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
#ខាងកំលាំងសមត្ថកិច្ចផ្នែកគ្រឿងញៀនបានផ្សព្វផ្សាយដល់ប្អូនៗសិក្សានុសិស្សទាំងអស់ ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន #គ្រឿងញៀនបំផ្លាញគ្រួសារបំផ្លាញខ្លួនឯងនិងសង្គមទាំងមូលព្រមទាំងបង្ហាញមុខសញ្ញាឆបោកម៉ូតូសិស្សផងដែរ ។

Photos from វិទ្យាល័យវង់តឹក-Vong Tek High School's post 01/11/2025

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកបវេសនកាល នៅវិទ្យាល័យវង់តឹក ។

ក្នុងឱកាសនេះដែរ លោកអភិបាលស្រុកបានលើកទឹកចិត្តក្មួយៗឲ្យខិតខំរៀនសូត្រ ចេះបែងចែកពេលវេលារៀនឲ្យបានត្រឹមត្រូវ ដាក់គោលដៅបន្តយកនិទ្ទេស A ឲ្យខ្លួនឯងអោយបានគ្រប់ៗគ្នា និងជៀសឆ្ងាយពីសកម្មភាពទាំងឡាយដែលសង្គមស្អប់ខ្ពើម ។

លោកអភិបាលបានបន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូបន្តខិតខំប្រឹងប្រែងបង្ហាត់បង្រៀន និងអប់រំសិស្ស ខិតខំអភិវឌ្ឍការបង្រៀន ស្រាវជ្រាវវិធីសាស្រ្តថ្មីៗបន្ថែមទៀត។

Photos from វិទ្យាល័យវង់តឹក-Vong Tek High School's post 01/11/2025

#ពិធិបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០១៦ វិទ្យាល័យ វង់តឹក

លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក ស្រីសន្ធរ និងលោក ជា ចាន់ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ខ្នារស អញ្ជើញមកដល់ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោកមេឃុំ គណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ១៣៤៨នាក់។

19/10/2025

បើសិស្សខ្លាចបាត់បង់ការសិក្សាដូចខ្លាចបាត់បង់គណនីហ្វេសប៊ុក ពិតជាប្រសើរខ្លាំងណាស់!

26/09/2025

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង ២៨ សីហា ២០២៥
សម្រាប់វិទ្យាល័យវង់តឹក

22/09/2025
20/09/2025

អបអរសាទរសិស្សទាំង ១០ រូបនៃវិទ្យាល័យវង់តឹក ដែលទទួលបាននិទ្ទេស B ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង៖ ២៨ សីហា ២០២៥

20/09/2025

ចំនួនសិស្សនិទ្ទេស A សិស្សវិទ្យាល័យវង់តឹកចាប់ពីឆ្នាំ ២០២០ មក៖
- ឆ្នាំសិក្សា ២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយគ្មាននិទ្ទេស
- ឆ្នាំសិក្សា ២០២០-២០២១ ចំនួន 3 នាក់
- ឆ្នាំសិក្សា ២០២១-២០២២ ចំនួន 1 នាក់
- ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន 2 នាក់
- ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន 1 នាក់
- ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន 2 នាក់

Want your school to be the top-listed School/college in Kâmpóng Cham?

Click here to claim your Sponsored Listing.

Location

Category

Address


Khnar Village, Khnar Sa Commune, Srei Santhor District, Kampong Cham Province
Kampong Cham
029103

Opening Hours

Monday 07:00 - 11:00
14:00 - 17:00
Tuesday 07:00 - 11:00
14:00 - 17:00
Wednesday 07:00 - 11:00
14:00 - 17:00
Thursday 07:00 - 11:00
14:00 - 17:00
Friday 07:00 - 11:00
14:00 - 17:00
Saturday 07:00 - 11:00
14:00 - 17:00