11/06/2026
ការដំណើរការប្រឡងឆមាសលើកទី២ ថ្នាក់ទី១២
ព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌល វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ បានបើកដំណើរការប្រឡងឆមាសលើកទី២ ថ្នាក់ទី១២ និងកាត់ស្រោមវិញ្ញាសា ក្រោមអធិបតីភាព លោក កៅ សុភាព ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកចំការលើ លោក សុខ ផាច ជំទប់ទី១ និងចូលរួមដោយ ប្រធានគគស ប្រធានមណ្ឌល អនុប្រធានមណ្ឌល លោកមេបុស្តិ៍ យុវជនឃុំ តំណាងសហគមន៍
១១ មិថុនា ២០២៦| វិទ្យាល័យតេជោធិបតីបុសខ្នុរ
10/06/2026
វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ សូមជម្រាបដល់ មាតាបិតា អាណាព្យាបាលសិស្សថ្នាក់ទី១២ និងសហគមន៍បុសខ្នុរ ជ្រាបថា៖ វិទ្យាល័យ នឹងរៀបចំប្រឡងឆមាសលើកទី២ ថ្នាក់ទី១២ សម័យប្រឡង ១១ មិថុនា ២០២៦ ខាងមុខ។
សូមអរគុណ
10/06/2026
កម្មវិធីពិនិត្យភ្នែក និងផ្តល់វ៉ែនតា
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អង្គការអន្តរជាតិឃែរិស បានចុះពិនិត្យភ្នែក និងផ្តល់វ៉ែនតាជូន លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ដោយឥតគិតថ្លៃ ដោយមានការសហការរៀបចំដោយ ឯកឧត្តម កាន ច័ន្ទមេត្តា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
១០ មិថុនា ២០២៦| វិទ្យាល័យតេជោធិបតីបុសខ្នុរ
#វិទ្យាល័យតេជោធិបតីបុសខ្នុរ
ក្រុមប្រឹក្សាយុវជនវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ
06/06/2026
ការចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍវិទ្យាល័យតេជោ ធិបតី បុសខ្នុរ
នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីនៃមន្ទីរ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់ និងការអភិវឌ្ឍក្នុងវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ។
០៦ មិថុនា ២០២៦| វិទ្យាល័យតេជោធិបតីបុសខ្នុរ
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
ក្រុមប្រឹក្សាយុវជនវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ
#វិទ្យាល័យតេជោធិបតីបុសខ្នុរ
24/05/2026
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចំការលើ
សូមជូនដំណឹងដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។
ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល (១,០០០ដុល្លារ) ឫលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៍បានអនុវត្ត ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។
ប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។
កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ មានសមត្ថកិច្ចនឹងស្រោវជ្រាវ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។
គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ហេីយប្តេជ្ញា បោសសំអាត Scam online អោយអស់ពីមូលដ្ឋាន ស្រុក ក្រុង និងខេត្ត ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។
សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត។
( សូមបងប្អូន ទំនាក់ទំនងផ្តល់ពត៍មាន តាមរយ:លេខទូរស័ព្ទ : 012914099 - 0977948222 )