04/06/2026
ថ្ងៃទី4/6/2026: តម្រង់ទិសសិស្សចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនកម្រិតវិទ្យាល័យ។
សិស្ស36 ក្រុម (1 ក្រុម3នាក់) សរុប 118 នាក់មកពីថ្នាក់ទី10 និងទី11 បានដាក់ពាក្យចូលរួមប្រកួតកម្រិតសាលារៀន។ សិស្ស5ក្រុម នឹងត្រូវបានជ្រើសរើសចូលរួមប្រកួតថ្នាក់ខេត្ត។
31/05/2026
ការប្រជុំសហគមន៍សិក្សាវិជ្ជាជីវៈ(PLC)រវាងគ្រូ ICT ជាមួយលោកគ្រូ អ្នកគ្រូឯកទេសផ្សេងប្រចាំនៅសាលា។
ប្រធានបទ: Using ICT games in teaching and learning
គ្រូចូលរួមសរុប 22នាក់
គាំទ្រដោយអង្គការKOICA
31/05/2026
នៅរសៀលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូបានជួបប្រជុំជាមួយមាតាបិតាសិស្សថ្នាក់ទី៧ ដល់ទី១២ លើកទី៣នៅសាលប្រជុំធំនៃវិទ្យាល័យ ហ៊ុន សែន កំពង់ចាម។
31/05/2026
សកម្មភាពប្រជុំប្រចាំខែ ឧសភា នៅថ្ងៃទី30 ខែឧសភា ឆ្នាំ2026 ចាប់ពីម៉ោង8:00 ព្រឹកនៅសាលប្រជុំធំ។
របៀបវារ:
1) ការងាររដ្ឋបាលបុគ្គលិក
2) ការងាររៀន និងបង្រៀន
3) លទ្ធផលសិក្សារបស់សិស្ស
4) ការងាក្លឹបសិក្សា
5) ការងារប្រឹក្សាគរុកោសល្យ
6) ការងារហិរញ្ញវត្ថុ
7) ការត្រៀមលក្ខណៈវាយតម្លៃសាកល្បង
8)ផ្សេងៗ
30/05/2026
លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន កំពង់ចាមបានចូលរួមឧបត្ថម្ភដល់សិស្សឈ្មោះ ពេជ្រ សម្ផស្ស ថ្នាក់ទី១២ ក ដែលបានរងគ្រោះដោយអគ្គិភ័យឆេះលំនៅដ្ឋាននៅភូមិ ដណ្តូងច្រុះ ឃុំអំពិល ស្រុក កំពង់សៀម ខេត្ត កំពង់ចាម សរុបទឹកប្រាក់ 2,222,000៛ ។
29/5/2026
29/05/2026
លោកគ្រូ ឈឹម បញ្ញា ជាគ្រូបង្រៀនឯកទេស រូបវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចាម បានចែករំលែកចំណេះដឹងជូនលោកគ្រូ អ្នកគ្រូបឋមសិក្សា អនុវត្តន៍ ហ៊ុនសែន រយៈពេល២ថ្ងៃគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យស្តីអំពី:
-សិក្សាតម្លើងសៀគ្វីអេឡិចត្រូនិច
- ការសរសេរកូដ បញ្ជាទៅលើសៀគ្វីអេឡិចត្រូនិច
- រៀនអំពីSensorផ្សេងៗ
-ការបង្កើតកូនRobotខ្នាតតូច
-កូនឡានបញ្ជា
-ការបង្កើតគម្រោងស្ទែមផ្សេងៗ។
28/05/2026
សកម្មភាពលោកគ្រូ សំរឹទ្ធ វិចិត្រ ឯកទេសគីមីវិទ្យា និងអ្នកគ្រូ អុល ម៉ារី ឯកទេសរូបវិទ្យា គីមីវីទ្យា និងជាគ្រូប្រឹក្សាគរុកោសល្យនៃវិទ្យាល័យ ហ៊ុន សែន កំពង់ចាមបានចុះជួយគាំទ្រការអនុវត្តកម្មវិធីសាលាស្តង់ដាគំរូក្នុងគម្រោង STEP-UP ស្តីអំពី:
១. វិធីសាស្ត្របង្រៀនតាមបែបរិះរក(IBL)
២.ការអប់រំស្ទែម(STEM)
៣.របៀបក្នុងការប្រើកម្មវិធី PickerWheel កម្មវិធី Kahoot កម្មវិធីCanva កម្មវុធី Online stop watch
៤. ការដាក់បញ្ចូលតំណភ្ជាប់(Link)ជាឯកសារនិងវីដេអូក្នុងស្លាយ ជូនដល់វិទ្យាល័យទាំង ៦ នៅខេត្តព្រៃវែងមានដូចជា
វិទ្យាល័យ ហស អង្គរស
វិទ្យាល័យ សតហស បឹងត្របែក
វិទ្យាល័យ បនហស បឹងត្របែក
វិទ្យាល័យ ដំរីពួន
វិទ្យាល័យ ស្វាយរមៀត
វិទ្យាល័យ ប្រធាតុ
ថ្ងៃទី 26-27/5/2026
21/05/2026
ថ្ងៃទី21/5/2026: ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី12 ក្រោមអធិបតីភាព លោក រី ដាវីន អភិបាលរង នៃគណៈអភិបាល ក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យខិតខំបង្រៀន និង រៀនត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅខែសីហា ឆ្នាំ2026 ខាងមុខឱ្យទួលបានលទ្ធផលល្អទាំងអស់គ្នា។ អ្នកចូលរួមសរុបប្រមាណជាង90 នាក់។