វិទ្យាល័យ ឈីនលានហាន់ជ័យ

វិទ្យាល័យ ឈីនលានហាន់ជ័យ

Share

នេះជា page ផ្លូវការរបស់វិទ្យាល័យឈីនលានហាន់ជ័យ
Join Channel: https://t.me/Hanchey_HighSchool

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 21/02/2026

លោក ទុន ណេត អភិបាល នៃគណៈភិបាលស្រុកកំពង់សៀម បានជួបសំណេះសំណាលជាមួយគ្រូដឹកនាំក្រុមយុវជន និងក្រុមប្រឹក្សាយុវជនត្រូវចូលរួមបោះជំរុំថ្នាក់ខេត្ត នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់សៀម។ ក្នុងនោះផងដែល លោកអភិបាលស្រុក បានឧបត្ថម្ភដល់គ្រូដឹកនាំចំនួន ២នាក់ និងក្រុមប្រឹក្សាយុវជនចំនួន ១៣នាក់ក្នុងម្នាក់ទទួលបាន ភួយ ១ និងថវិកាចំនួន ៥០,០០០រៀល ។
កំពង់សៀម៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦

06/02/2026

Nat Sreynich, aged 18, is a first-year student at Western University, Kampong Cham campus. She is the second daughter in a family of five siblings and comes from Kampong Cham province.

She currently resides in a rented house near the campus with a friend and requires assistance to travel to and from the university due to mobility challenges. Despite these challenges, she continues her studies with determination and resilience.

Through the GAIN Project, Western University is strengthening institutional support and inclusive learning practices to ensure that students with disabilities can access education, participate fully in academic life, and pursue their studies with dignity and confidence.

#ជម្រើសអ្នកអនាគតអ្នក

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 26/01/2026

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ គណៈគ្រប់គ្រង នៃវិទ្យាល័យឈីនលានហាន់ជ័យ បាននាំយកថវិកា ដែលបានមកពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីប្រគល់ជូនក្រុមគ្រួសាររងគ្រោះ ដោយសារអគ្គីភ័យឆាបឆេះ ចំនួន២ខ្នងផ្ទះ ស្ថិតនៅក្នុងឃុំហាន់ជ័យ

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 07/01/2026

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃ #វិទ្យាល័យឈីនលានហាន់ជ័យ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងថ្ងៃរំលឹកខួប ទិវាជ័យជំនះ៧មករា លើកទី៤៧ ឆ្លៀតក្នុងឱកាសនេះផងដែរ ព្រះគ្រូចៅអធិការវត្តភ្នំជ័យគិរី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណ ខេត្តកំពង់ចាម បានឧបត្ថម្ភលើកទឹកចិត្តដល់សិស្សជ័យលាភីនិទ្ទេសA ចំនួន២រូប ដោយក្នុងម្នាក់ទទួលបានទូរស័ព្ទដៃចំនួន១គ្រឿង និងចែកសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សផងដែរ ។
រូបភាពផ្សេងទៀត សូមចូលទៅកាន់ https://t.me/Hanchey_HighSchool

31/12/2025

សួស្តីឆ្នាំថ្មី​ ឆ្នាំសកល​ គ.ស. ២០២៦
សូមគោរពជូនពរជ័យ​ សិរីមង្គល​ វិបុលសុខ​ បវរសួស្តីមហាប្រសេីរ​ គ្រប់ប្រការ​ ជូនចំពោះ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃ #វិទ្យាល័យឈីនលានហាន់ជ័យ ព្រមទាំងក្រុមគ្រួសារ៕

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 25/12/2025

គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូនៃ #វិទ្យាល័យឈីនលានហាន់ជ័យ សូមថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានប្រគល់អំណោយជាសម្ភារសិក្សាមួយចំនួន តាមរយៈលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាមដើម្បីចែកជូនដល់សិស្សភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់ទីតាំងសុវត្ថភាព សរុបចំនួន២១នាក់ ។
សូមគោរពជូនពរ ឯកឧត្តម ជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
━━━━━━✥◈◈✥━━━━━

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 01/11/2025

អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦
វិទ្យាល័យ ឈីនលានហាន់ជ័យ
ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៥
#៥ចប់

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 01/11/2025

អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦
វិទ្យាល័យ ឈីនលានហាន់ជ័យ
ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៥
#៤

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 01/11/2025

អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦
វិទ្យាល័យ ឈីនលានហាន់ជ័យ
ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៥
សិស្សនិទ្ទេសA ទាំង២រូប
#៣

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 01/11/2025

អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦
វិទ្យាល័យ ឈីនលានហាន់ជ័យ
ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៥

Photos from វិទ្យាល័យ ឈីនលានហាន់ជ័យ's post 24/10/2025

ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាទាំងអស់ ចូលរួមផ្សព្វផ្សាយកម្មវិធីប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិក «ត្រីវិស័យ (TreyVisay)» (កំណែថ្មី 2.0.0) ដែលជាកម្មវិធីទូរស័ព្ទ សម្រាប់ឱ្យសិស្សធ្វើស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈ មុខរបរ ឈ្វេងយល់ព័ត៌មានអំពីមុខជំនាញសិក្សា ព័ត៌មានអាជីព គ្រឹះស្ថានឧត្តមសិក្សា និងព័ត៌មានទីផ្សារការងារ ដើម្បីជួយដល់ការរៀបចំផែនការសិក្សា និងអាជីពការងារនាថ្ងៃអនាគតរបស់សិស្ស បានល្អប្រសើរ។
ទាញយកកម្មវិធីត្រីវិស័យ៖
- App Store ៖ https://t.ly/Ys1F- (សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធ iOS)
- Play Store ៖ https://t.ly/YbCsz (សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធ Android)

#ត្រីវិស័យ

Want your school to be the top-listed School/college in Kâmpóng Cham?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


222
Kampong Cham