Madam Toch

Call Directions Contact the school

Madam Toch ចែករំលែកចំណេះដឹង បទពិសោធន៍ កម្សាន្ត

 #ភ្លាកំពឹស 😋😋*គ្រឿងផ្សំ​-កំពឹស ៥ ក្រាម-គល់គ្រៃ ១ កូនចានតូច-ខ្ទឹមក្រហម​ ១ កូនចានតូច-ជីស្លឹកវែង ជីស្លឹកខ្ទឹម ជីរណា ១ កូនច...
18/06/2020

#ភ្លាកំពឹស 😋😋

*គ្រឿងផ្សំ​

-កំពឹស ៥ ក្រាម
-គល់គ្រៃ ១ កូនចានតូច
-ខ្ទឹមក្រហម​ ១ កូនចានតូច
-ជីស្លឹកវែង ជីស្លឹកខ្ទឹម ជីរណា ១ កូនចានតូច
-ទឹកត្រី ១ កូនចានតូច
-អង្ករលីញ ១ កូនចានតូច
-ម្ទេសស្រស់
-ម្ទេសម៉ត់
-ក្រូចឆ្មា​ ២ផ្លែ
-ស្ករស
*របៀបធ្វើ

មុនដំបូងយើងត្រូវលាងកំពឹសឲស្អាតទុកវាឲស្រុះទឹកហើយយើង យកកូនឆ្នាំងមួយដាក់គ្រឿងចូលទៅក្នុងឆ្នាំងនោះទាំងអស់ ហើយដាក់កំពឹសចូលកូរវាឲសប់គ្រឿងល្អជាការស្រច។

ប្រភព: ផ្ទះចាស់

សម្រាប់ខែវស្សានេះធានាថាឆ្ងាញ់ តោះឃ្លានក្ដាមប្រៃទេ!  👉របៀបធ្វើ  ក្តាមប្រៃ🦀🦀------------- #គ្រឿងផ្សំក្តាមស្រែឬក្ដាមបឹង ១០ក...
12/06/2020

សម្រាប់ខែវស្សានេះធានាថាឆ្ងាញ់ តោះឃ្លានក្ដាមប្រៃទេ!
👉របៀបធ្វើ ក្តាមប្រៃ🦀🦀
-------------
#គ្រឿងផ្សំ

ក្តាមស្រែឬក្ដាមបឹង ១០ក្បាល
ទឹកត្រី
ស្ករស ១ស្លាបព្រាបាយ
ម្ទេស ៥ផ្លែ ហាន់ល្អិតៗ
ខ្ទឹមស ៣កំពឹស ហាន់ស្តើងៗ
ស្លឹកជីនាងវង
ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
កែវមានគំរប

‪ #របៀបធ្វើ‬

- លាងក្តាមអោយស្អាត ៤ ទៅ ៥ទឹក រួចយកតំរៀបក្នុងកែវអោយណែន។
- ចាក់ទឹកត្រីចូលក្នុងកែវអោយលិចក្តាម រួចគ្រប់អោយជិត យកទៅដាក់ហាលថ្ងៃ ៣ម៉ោង។
- ស្រង់ក្តាម យកមកបកសំបកអោយស្អាត ហែកតូចៗល្មម រួចលាយជាមួយ ស្ករ ម្ទេស ទឹកក្រូចឆ្មា ខ្ទឹមស និងស្លឹកជីអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕

រក្សាសិទ្ធិដោយៈ អ្នកស្រី សុគន្ធារី

វិធីធ្វើសាច់គោឆាផ្កាខាត់ណាទឹកប្រេងខ្យង !គ្រឿងផ្សំ៖សាច់គោ ២០០ក្រាមហាន់ស្តើងល្មម,ផ្កាខាត់ណាខៀវ ២០០ក្រាម,ការ៉ុត ៣០ក្រាម,ខ្ទ...
10/06/2020

វិធីធ្វើសាច់គោឆាផ្កាខាត់ណាទឹកប្រេងខ្យង !

គ្រឿងផ្សំ៖

សាច់គោ ២០០ក្រាមហាន់ស្តើងល្មម,
ផ្កាខាត់ណាខៀវ ២០០ក្រាម,
ការ៉ុត ៣០ក្រាម,
ខ្ទឹមបារាំង ពាក់កណ្តាល,
ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,
ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,
ស្ករស កន្លះស្លាបព្រាបាយ,
ប្រេងល្ង ១ស្លាបព្រាកាហ្វេ,
ខ្ទឹមសចិញ្រ្ចាំ។

វិធីធ្វើ៖

១.យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរលីងឲ្យឈ្ងុយ រួចដាក់សាច់គោចូលឆាសាច់ឲ្យឆ្អិនបន្តិច

៣.បន្ទាប់មកដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឺកស៊ីអ៊ីវ ស្ករស និងប្រេងល្ងចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

 #វិធីធ្វើចាយ៉ឆ្ងាញ់🌮🌮🌮_______________គ្រឿងផ្សំ៖_សំបកសម្រាប់រុំចាយ៉_សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម_ខ្ទឹមសចិញ្រ្ចាំ ៣-៤កំពឹស...
12/05/2020

#វិធីធ្វើចាយ៉ឆ្ងាញ់🌮🌮🌮
_______________
គ្រឿងផ្សំ៖
_សំបកសម្រាប់រុំចាយ៉
_សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម
_ខ្ទឹមសចិញ្រ្ចាំ ៣-៤កំពឹស
_មីសួ ១ដុំ ឬ៥០ក្រាម
_ស្លឹកខ្ទឹមហាន់ល្អិត ១០០ក្រាម
_ស៊ុត ១គ្រាប់
_អំបិល ១ចុងស្លាបព្រាកាហ្វេ
_ម្រេចម៉ត់ បន្តិច
_ស្ករស ១ស្លាបព្រាបាយ
_ទឹកត្រី ១ស្លាបព្រាបាយ
_សណ្តែកបណ្តុះ ១កូនចានចង្កឹះ
_ការ៉ុត ១ផ្លែតូចល្មម ហាន់ ឬសាប់ជាសរសៃៗ
_ ផ្សិតត្រចៀកកណ្តុរ (ដាក់បើចូលចិត្ត)

** គ្រឿងផ្សំទឹកជ្រលក់៖
_ ទឹកក្តៅ ៣ស្លាបព្រាបាយ
_ស្ករស ៥ស្លាបព្រាបាយ
_ទឹកត្រី ៥ស្លាបព្រាបាយ
_ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ
_ខ្ទឹមសចិញ្រ្ចាំ
_ម្ទេសហាន់

**វិធីធ្វើ៖
១ / យកមីសួដាក់ត្រាំទឹកចោលប្រហែល ១៥-២០នាទី រួចស្រង់ចេញយកមកកាត់ខ្លីៗល្មម។
២ / យកសាច់ចិញ្រ្ចាំលាយជាមួយ ខ្ទឹមសចិញ្រ្ចាំ មីសួ សណ្តែកបណ្តុះ ការ៉ុត ស្លឹកខ្ទឹម អំបិល ស្ករស ទឹកត្រី និងម្រេច គោះស៊ុតដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វល្អ។
៣ / បន្ទាប់មកយកសំបកដាក់លាបទឹកតិចៗឲ្យសព្វ (ដើម្បីឲ្យទន់ស្រួលរុំ) រួចដួសស្នូលដែលលាយគ្រឿងហើយដាក់ចូលរុំវា ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត។
៤ / ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា ទឹកក្តៅ ស្ករស ទឹកត្រី និងទឹកក្រូចឆ្មារកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលជាការស្រេច អាចដាក់បន្ថែមជាមួយសណ្តែក និងការ៉ុត៕

 #វិធីធ្វើឆ្អឹងជំនីបំពងកាពិគ្រឿងផ្សំ៖- ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )- កាពិ- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស...
29/04/2020

#វិធីធ្វើឆ្អឹងជំនីបំពងកាពិ
គ្រឿងផ្សំ៖
- ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
- កាពិ
- គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
- ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
- ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល
- ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )
វិធីធ្វើ៖
- យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសចិញ្ច្រាំ កាពិ
និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល និងទឹកបន្តិច រំងាស់អោយឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
- បន្ទាប់មកដាក់ឆ្អឹងជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច ។
*** ដាក់កាពិតែបន្តិចបានហើយ

 #មាន់រលីងគល់ស្លឹកគ្រៃ  🍗  #គ្រឿងផ្សំ៖- សាច់មាន់ ហាន់ជាដុំតូចៗល្មម- ប្រហុកចិញ្រ្ចាំ- គល់ស្លឹកគ្រៃ ហាន់ស្ដើងៗជាបន្ទះ- ស្ល...
28/04/2020

#មាន់រលីងគល់ស្លឹកគ្រៃ 🍗

#គ្រឿងផ្សំ៖
- សាច់មាន់ ហាន់ជាដុំតូចៗល្មម
- ប្រហុកចិញ្រ្ចាំ
- គល់ស្លឹកគ្រៃ ហាន់ស្ដើងៗជាបន្ទះ
- ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេសស្រស់ ( ហាន់ជាបន្ទះ )
- ប្រេងឆា ស្ករត្នោត ទឹកត្រី ម្សៅស៊ុប និង ទឹកប្រេងខ្ចង
- ស្លឹកម្រះព្រៅ

#វិធីធ្វើ៖
- សាច់មាន់យកទៅ បំពងអោយឆ្អិន រួចដួសទុកមួយអន្លើរ
- គល់ស្លឹកគ្រៃ យកទៅបំពងអោយរៀងក្រៀមបន្តិច រួចដួសទុកមួយអន្លើរ ។
- ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស យកមកបំពង អោយឈ្ងុយ រួចហើយដួសទុកមួយអន្លើរ ។
- ដាក់ខ្ទះទុកអោយក្ដៅ ចាក់ប្រេងឆាចូល បន្ទាប់មកយកសាច់មាន់ដែលបំពងហើយដាក់ចូល រួចដាក់ប្រហុក ស្ករត្នោត ម្សៅស៊ុប ទឹកត្រី ទឹកប្រេងខ្ចង និង ទឹកបន្តិច កូរអោយចូលជាតិ រួចហើយភ្លក់មើលអោយល្មម ( រស់ជាតិ ប្រៃ ផ្អែម ) ទុកមួយសន្ទុះ អោយរាងដាច់ទឹកបន្តិច ហើយយកគ្រឿងដែលយើងបំពងទុកទាំងអស់ មកដាក់ហើយកូរអោយសព្វ ឡើងឈ្ងុយហើយ ដាក់ស្លឹកម្រះព្រៅចូល រួចជាការស្រេច ។

Address

Kampong Seam
Kampong Cham

Telephone

+855882110445

Website

Alerts

Be the first to know and let us send you an email when Madam Toch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Madam Toch:

Shortcuts

Share

Category