UME Kampong Cham

UME Kampong Cham

Share

University of Management and Economics, Kampong Cham Branch Committed to educating students with Quality, Braveness, Courage, Moral and National Consciousness.

11/06/2026

២ខែទៀតដល់ថ្ងៃប្រឡង ហើយ! តើប្អូនៗត្រៀមខ្លួនរួចរាល់ហើយឬនៅ?

ពេលវេលាកាន់តែខិតជិតមកដល់ហើយ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរ ប្អូនៗគួរតែ៖
-ពង្រឹងស្វ័យសិក្សា៖ រំលឹកមេរៀនសង្ខេប និងដោះស្រាយលំហាត់ចាស់ៗឱ្យបានច្រើន។
-ថែរក្សាសុខភាព៖ បរិភោគអាហារមានជីវជាតិ សម្រាកឱ្យបានគ្រប់គ្រាន់ និងរក្សាស្មារតីឱ្យនឹងនរ។
-គ្រប់គ្រងពេលវេលា៖ រៀបចំកាលវិភាគរៀនសូត្រឱ្យបានច្បាស់លាស់ ចាប់ពីថ្ងៃនេះតទៅ។

សូមជូនពរឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ មានទំនុកចិត្តលើខ្លួនឯង និងទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ!

09/06/2026

(ENGLISH BELOW) 🌍វគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញលើកទី0៣

🌱 “គ្មានជីវចម្រុះ គ្មានអាហារ គ្មានអនាគត”

ការបាត់បង់ជីវចម្រុះ និងប្រព័ន្ធអាហារដែលមិនមានចីរភាព គឺជាការគំរាមកំហែងដ៏ធំបំផុតមួយនៅសម័យបច្ចុប្បន្ន។ សូមចូលរួមជាមួយយើងក្នុង «វគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី ជីវចម្រុះ និងប្រព័ន្ធអាហារដែលមានចីរភាព និងវេទិកាសិក្សាអនឡាញ (GenSEA Climate Academy)» ដើម្បីស្វែងយល់ថា ការការពារធម្មជាតិ និងការកែលម្អប្រព័ន្ធអាហារ មានតួនាទីសំខាន់យ៉ាងណាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

🎯អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖
- បង្កើនចំណេះដឹង លើបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ផ្ទាល់ពីអ្នកជំនាញដែលមានបទពិសោធន៍។
- ឱកាសសិក្សាដោយឥតគិតថ្លៃ លើវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ដែលមានសរុបចំនួន ១៥ មេរៀន។
- ទទួលបានលិខិតបញ្ជាក់វគ្គបណ្តុះបណ្តាល ដែលមានការទទួលស្គាល់ជាផ្លូវការក្នុងកម្រិតតំបន់អាស៊ាន។

📅 ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ 2026

⏰ម៉ោង 2:00 PM – 4:00 PM

✍️ចុះឈ្មោះតាមតំណ៖ https://forms.office.com/r/Vi7VMEemfn

📍ចូលរួមតាម Zoom៖ https://us06web.zoom.us/j/85129504705?pwd=kObblx7JhjySnnBYXEjR9wFfHYz7ic.1​

សិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាពយុវជនជាលើចំណេះដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញសកម្មភាពអាកាសធាតុ ខណៈពេលគាំទ្រដល់ដំណើរសិក្សារបស់ពួកគេតាមរយៈថ្នាលអេឡិចត្រនិច GenSEA Climate Academy ។

សកម្មភាពនេះ ត្រូវបានរៀបចំក្រោមគម្រោង៖
"ការកសាងសាមគ្គីភាព និង និរន្តរ ភាព អាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិក​ (A-SASSY)" ដែល ផ្តល់ មូល និធិដោយសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ Bread for the World។ គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ច សហ ប្រតិបត្តិ ការ ក្នុង តំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅ ទូទាំង អាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។

----------------------------------------------

🌱 No biodiversity. No food. No future.

Biodiversity loss and unsustainable food systems are among the greatest threats of our time. Join us for our Third Online Webinar on "Biodiversity and Sustainable Food Systems & E-Learning Platform (GenSEA Climate Academy)" and discover how protecting nature and transforming food systems go hand in hand in the fight against climate change.

🎯 What you'll gain:

- Gain practical knowledge on environmental issues and climate change directly from experienced experts
- Enjoy FREE access to E‑learning courses with a total of 15 lessons
- Receive an officially recognized training certificate at the ASEAN regional level

📅 11 June 2026

⏰2:00 PM – 4:00 PM

✍️Register via Link: https://forms.office.com/r/Vi7VMEemfn

📍Online via Zoom: https://us06web.zoom.us/j/85129504705?pwd=kObblx7JhjySnnBYXEjR9wFfHYz7ic.1​

This webinar aims to empower youth with environmental and climate change knowledge to mobilize climate action, while supporting their learning journey through the GenSEA Climate Academy.

The session is organized under the project:
“Building One ASEAN of Sustainability and Solidarity with a Partnership between Youth, CSOs and the Member States, (A-SASSY), funded by the European Union (EU) through Bread for the World. The project strives to strengthen regional cooperation, empower young leaders, and promote sustainable development across ASEAN through education and collective action.

06/06/2026

🥳សារពិសេសចេញពីបេះដូង UME ផ្ញើជូនប្អូនៗថ្នាក់ទី១២ គ្រប់រូប!

«ទោះលទ្ធផលបែបណាក៏ដោយ អនាគតរបស់ប្អូនៗនៅតែត្រូវដើរទៅមុខ! ត្រូវបន្តសម្រេចឱ្យបានថ្នាក់បរិញ្ញាបត្រ។»

ប្អូនៗឈានមកដល់ចំណុចនេះ ពិតជាអស្ចារ្យខ្លាំងណាស់! សូមកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកអី ព្រោះការប្រឡងបាក់ឌុបគ្រាន់តែជាទ្វារមួយឆ្លងកាត់ ប៉ុន្តែថ្នាក់បរិញ្ញាបត្រ ទើបជាគ្រឹះដ៏រឹងមាំសម្រាប់អាជីព និងជីវិតទៅថ្ងៃអនាគត។

មិនថាលទ្ធផលទៅជាយ៉ាងណា ឬមានឧបសគ្គបែបណាក៏ដោយ សូមរក្សាការតាំងចិត្តឱ្យខ្ពស់ ហើយបន្តបោះជំហានទៅមុខជានិច្ច។ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទ្វារស្វាគមន៍ និងរួមដំណើរជាមួយប្អូនៗគ្រប់រូប ដើម្បីបង្វែររាល់ការតស៊ូឱ្យក្លាយជាភាពជោគជ័យដ៏ត្រចះត្រចង់! 💪❤️

គិតវិជ្ជមាន ជឿជាក់លើខ្លួនឯង ហើយប្រាប់ខ្លួនឯងថា៖ «ខ្ញុំត្រូវតែរៀនឱ្យចប់បរិញ្ញាបត្រ!»

េត្តកំពង់ចាម #សារលើកទឹកចិត្តថ្នាក់ទី១២ #អនាគតត្រូវតែដើរទៅមុខ #បន្តថ្នាក់បរិញ្ញាបត្រ

05/06/2026

📣ដំណឹងជ្រេីសរេីសសាស្រ្តចារ្យបង្រៀនជាច្រេីនផ្នែក​ ពេញម៉ោង​ និងក្រៅម៉ោង​ លេីឯកទេស​

១. ឯកទេស៖ គ្រប់គ្រង ទីផ្សារ សេដ្ឋកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ

២. ឯកទេស៖ ច្បាប់ និងរដ្ឋបាលសាធារណៈ

៣. ឯកទេស៖ វិទ្យាសាស្ត្រកុំព្យូទ័រ

៤. ឯកទេស៖ វិទ្យាសាស្ត្រអប់រំ គណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ និងភាសាអង់គ្លេស

👉លក្ខខណ្ឌជ្រើសរើស
✅មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) ឬបណ្ឌិត (Ph.D.) ក្នុងវិស័យពាក់ព័ន្ធ

✅មានបទពិសោធន៍បង្រៀននៅកម្រិតឧត្តមសិក្សា ឬសាកលវិទ្យាល័យ (បើមានកាន់តែប្រសើរ)

✅មានជំនាញបង្រៀន និងការរៀបចំថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព

✅មានសមត្ថភាពស្រាវជ្រាវ និងចូលរួមសកម្មភាពវិជ្ជាជីវៈ

✅មានជំនាញភាសាខ្មែរ និងអង់គ្លេសល្អ ទាំងការនិយាយ និងសរសេរ

✅មានជំនាញប្រើប្រាស់កុំព្យូទ័រ និងបច្ចេកវិទ្យាពាក់ព័ន្ធ

✅មានស្មារតីទទួលខុសត្រូវ សុចរិតភាព និងអាចធ្វើការងារជាក្រុមបានល្អ

✅លើកទឹកចិត្ត និងផ្តល់អាទិភាពដល់សាស្ត្រាចារ្យជានារី

📌បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) មកកាន់សាកលវិទ្យាល័យតាមរយៈ៖
💌Email: [email protected] / [email protected]
📱ទូរសព្ទ/Telegram: 066 79 4444 / 066 80 4444

Photos from UME Kampong Cham's post 04/06/2026

សកម្មភាពនិស្សិតឆ្នើមដែលបានកញ្ញា ពៅ រតនា និស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម តំណាងបណ្តាញយុវជនបៃតងអាស៊ានកម្ពុជា (ASEAN Green Generation Alliance-AGGA Cambodia) ចូលរួមទស្សនកិច្ចសិក្សានៅប្រទេសភីលីពីន
ក្នុងស្មារតីលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម មួន វាសនា បានបង្ហាញនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់និស្សិតដែលមានការខិតខំប្រឹងប្រែងក្នុងការសិក្សា និងការប្រកួតប្រជែងសមត្ថភាព។
ការផ្តល់ការឧបត្ថម្ភ និងការលើកទឹកចិត្តនេះ មិនត្រឹមតែជាការជំរុញទឹកចិត្តដល់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការអភិវឌ្ឍយុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ស្របតាមចក្ខុវិស័យ និងកម្មវិធីបញ្ចកោណរបស់រាជរដ្ឋាភិបាល។
សូមជូនពរដល់និស្សិតទាំងអស់ឱ្យបន្តខិតខំសិក្សា អភិវឌ្ឍសមត្ថភាព និងទទួលបានជោគជ័យកាន់តែខ្ពស់ ដើម្បីក្លាយជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ 🎓🇰🇭✨
-----------------------------
ថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

04/06/2026

សូមរីករាយទស្សនាចំណាប់អារម្មណ៍ គោលបំណង និងសកម្មភាពនិស្សិតឆ្នើមដែលបានកញ្ញា ពៅ រតនា និស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម តំណាងបណ្តាញយុវជនបៃតងអាស៊ានកម្ពុជា (ASEAN Green Generation Alliance-AGGA Cambodia) ចូលរួមទស្សនកិច្ចសិក្សានៅប្រទេសភីលីពីន
ក្នុងស្មារតីលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម មួន វាសនា បានបង្ហាញនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់និស្សិតដែលមានការខិតខំប្រឹងប្រែងក្នុងការសិក្សា និងការប្រកួតប្រជែងសមត្ថភាព។
ការផ្តល់ការឧបត្ថម្ភ និងការលើកទឹកចិត្តនេះ មិនត្រឹមតែជាការជំរុញទឹកចិត្តដល់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការអភិវឌ្ឍយុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ស្របតាមចក្ខុវិស័យ និងកម្មវិធីបញ្ចកោណរបស់រាជរដ្ឋាភិបាល។
សូមជូនពរដល់និស្សិតទាំងអស់ឱ្យបន្តខិតខំសិក្សា អភិវឌ្ឍសមត្ថភាព និងទទួលបានជោគជ័យកាន់តែខ្ពស់ ដើម្បីក្លាយជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ 🎓🇰🇭✨
-----------------------------
ថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

Photos from UME Kampong Cham's post 04/06/2026

ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ UME កំពង់ចាម បានលើកទឹកចិត្ត និងគាំទ្រនិស្សិតឆ្នើមដែលបានកញ្ញា ពៅ រតនា និស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម តំណាងបណ្តាញយុវជនបៃតងអាស៊ានកម្ពុជា (ASEAN Green Generation Alliance-AGGA Cambodia) ចូលរួមទស្សនកិច្ចសិក្សានៅប្រទេសភីលីពីន
ក្នុងស្មារតីលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម មួន វាសនា បានបង្ហាញនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់និស្សិតដែលមានការខិតខំប្រឹងប្រែងក្នុងការសិក្សា និងការប្រកួតប្រជែងសមត្ថភាព។
ការផ្តល់ការឧបត្ថម្ភ និងការលើកទឹកចិត្តនេះ មិនត្រឹមតែជាការជំរុញទឹកចិត្តដល់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការអភិវឌ្ឍយុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ស្របតាមចក្ខុវិស័យ និងកម្មវិធីបញ្ចកោណរបស់រាជរដ្ឋាភិបាល។
សូមជូនពរដល់និស្សិតទាំងអស់ឱ្យបន្តខិតខំសិក្សា អភិវឌ្ឍសមត្ថភាព និងទទួលបានជោគជ័យកាន់តែខ្ពស់ ដើម្បីក្លាយជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ 🎓🇰🇭✨
-----------------------------
ថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

04/06/2026

អនុស្សាវរីយ៍សង្ក្រាន្ត UME-KPC 2026🗣🥳
🎉សិរីសួស្តីសង្រ្កាន្តឆ្នាំថ្មី ពីធីសូត្រមន្តលើករាសី និងអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ និងមានលេងល្បែងប្រជាប្រិយ របស់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ផងដែរ។
🥳សូមទស្សនាល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គញ់, ចោលឈូង, ទាញព្រ័ត្រ, លាក់កន្សែង និងដណ្តើមស្លឹកឈើ លោតប៉ាវ វាយក្អម ។ល។ នៅសាកលវិទ្យាល័យ ឬនៅតាមទីវត្តអារាម ទីសាធារណៈនាឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីថែរក្សាវប្បធម៌ សាមគ្គីភាព និងភាពសប្បាយរីករាយបែបប្រពៃណី។
📣ការលេងល្បែងទាំងនេះមិនត្រឹមតែបង្កើតភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារអត្តសញ្ញាណជាតិ និងលើកកម្ពស់វប្បធម៌ឱ្យស្ថិតស្ថេរយូរអង្វែង។
#សង្រ្កាន្ត

03/06/2026

ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង គណៈគ្រប់គ្រង នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានដាក់ចេញអោយបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់អនុវត្តនូវការគោរពទង់ជាតិ និងទង់សាសនា ក្នុងគោលបំណងដើម្បីជាការបង្ហាញនូវការដឹងគុណ និងសេចក្តីគោរពដ៏ជ្រាលជ្រៅ ចំពោះមាតុភូមិ ស្ថាប័នព្រះមហាក្សត្រ និងជំនឿសាសនា។ ទង់ទាំងពីរតំណាងឱ្យតម្លៃស្នូលនៃព្រលឹងជាតិ វប្បធម៌ និងសេចក្តីសុខសាន្តផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ក្នុងនោះក៏មានការ ​គោរពតាមរយៈការប្រតិបត្តិធម៌ ការប្រារព្ធពិធីបុណ្យទាន និងការបង្ហាញនូវសេចក្តីជ្រះថ្លា ចំពោះព្រះរតនត្រ័យ និងច្រៀងបទលើកទង់សាសនាព្រះពុទ្ធ។
-------------------------
ថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

Want your school to be the top-listed School/college in Kâmpóng Cham?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


University Of Management And Economics, National Highway 7, Krong Kampong Cham
Kâmpóng Cham
16357