វិទ្យាល័យសម្តេចម៉ែ

វិទ្យាល័យសម្តេចម៉ែ ប្រភពនៃកន្លែងផ្តល់ចំណេះដឹង អនុស្សាវរីយដែលមិនអាចបំភ្លេចបាន។

គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្តេចម៉ែជូនចំពោះបេក្ខជន និងបេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក...
07/08/2026

គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្តេចម៉ែ
ជូនចំពោះបេក្ខជន និងបេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦
ក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្តេចម៉ែ ជាទីស្រឡាញ់ និងជាទីសង្ឃឹមយ៉ាងមុតមាំ!
ក្នុងឱកាសដ៏មានអត្ថន័យ និងសំខាន់បំផុតនៃ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ គណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ នៃវិទ្យាល័យសម្តេចម៉ែ សូមផ្ញើជូននូវក្តីស្រឡាញ់ ជំនឿចិត្ត និងសារជូនពរយ៉ាងកក់ក្តៅបំផុតចេញពីដួងចិត្ត ជូនចំពោះក្មួយៗបេក្ខជន និងបេក្ខនារីទាំងអស់។
ពេញមួយឆ្នាំសិក្សាកន្លងមកនេះ លោកគ្រូ អ្នកគ្រូបានមើលឃើញ និងទទួលស្គាល់យ៉ាងច្បាស់នូវកិច្ចខិតខំប្រឹង ប្រែងការពុះពាររាល់ឧបសគ្គ ការលះបង់ពេលវេលា និងការយកចិត្តទុកដាក់រៀនសូត្រយ៉ាងសកម្មរបស់ក្មួយៗគ្រប់រូប។ រាល់ការខិតខំ និងដំណក់ញើសដែលក្មួយៗបានបំពេញកន្លងមក គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ថ្ងៃជោគជ័យខាងមុខ។
ក្នុងថ្ងៃប្រឡងខាងមុខនេះ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ សូមផ្ដាំផ្ញើ និងណែនាំក្មួយៗបន្ថែមនូវចំណុចសំខាន់មួយចំនួន៖
1. ថែរក្សាសុខភាព៖ សម្រាកឱ្យបានគ្រប់គ្រាន់ បរិភោគអាហារមានអនាម័យ និងរក្សាស្មារតីឱ្យបានស្រស់ថ្លា។
2. មានទំនុកចិត្តលើខ្លួនឯង៖ ចូលប្រឡងដោយភាពក្លាហាន រក្សាស្មារតីនឹងនរ ស្ងប់ស្ងាត់ និងមានទំនុកចិត្តលើចំណេះដឹងដែលបានខិតខំក្រេបជញ្ជក់។
3. គោរពបទបញ្ជាផ្ទៃក្នុង៖ គោរពតាមបទបញ្ជា និងបទប្បញ្ញត្តិផ្សេងៗនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវលទ្ធផលដ៏ត្រឹមត្រូវ និងសមរម្យ។
ជាទីបញ្ចប់ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្តេចម៉ែ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះក្មួយៗទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ សម្រេចបាននូវការធ្វើវិញ្ញាសាគ្រប់មុខវិជ្ជាដោយរលូន និង ទទួលបាននិទ្ទេសល្អៗ ព្រមទាំងប្រឡងជាប់ជ័យលាភីគ្រប់ៗគ្នា ដើម្បីលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ និងជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់វិទ្យាល័យសម្តេចម៉ែរបស់យើង។
«ជោគជ័យ និងអនាគតដ៏ភ្លឺស្វាង រង់ចាំក្មួយៗជានិច្ច»

05/08/2026

អតីតកូនសិស្ស២នាក់ជាសិស្សដែលគ្រូតែងតែធ្វើកិច្ចសន្យាបែរជាមកជួយសម្អាតបរិស្ថានសាលាយើងទៅវិញ នេះសរបញ្ជាក់ឱ្យឃើញថាសាលារៀនជាផ្ទះទី២ ជាទីកន្លែងផ្លាស់ប្ដូរគំនិតដែលធ្វើឱ្យពួកគាត់មិនអាចបំភ្លេចបាន ចេះជួយថែរក្សាសាលារៀនប្រៀបដូចជាផ្ទះរបស់ខ្លួន។

«រួមដៃគ្នាថែរក្សាបរិស្ថាន ដូចថែរក្សាផ្ទះរបស់យើង»

ឈ្មោះបេក្ខជនបិទហើយ កូនៗមកមើលបាន
03/08/2026

ឈ្មោះបេក្ខជនបិទហើយ កូនៗមកមើលបាន

02/08/2026

@អត់មានប្អូនៗឆាតសួរបន្ទប់ជួលពេលប្រឡងសោះ
ធានាស្អាត ផាសុកភាព សុវត្ថិភាព១០០% ធំទូលាយ បន្ទប់ទឹកស្អាតណាស់ ប.នៅ២

02/08/2026

មានបន្ទប់ជួលអាចទាក់ទង
☎️090911212 : 087864864
012533544
ស្អាត សុវត្ថិភាព ទូលាយ ផាសុកភាព

02/08/2026

ប្អូនៗដែលធ្លាប់មកប្រឡងនៅមណ្ឌលវិ.សម្ដេចម៉ែកាលពីឆ្នាំមុនៗ
តើការស្នាក់នៅយ៉ាងដូចម្ដេចដែរ?

 #រដ្ឋបាលស្រុកត្បូងឃ្មុំប្អូនៗដែលមានបំណងចង់រកផ្ទះជួល ឬ ស្នាក់នៅពេលប្រឡងបាក់ឌុប 🙏🙏🙏
02/08/2026

#រដ្ឋបាលស្រុកត្បូងឃ្មុំ
ប្អូនៗដែលមានបំណងចង់រកផ្ទះជួល ឬ ស្នាក់នៅពេលប្រឡងបាក់ឌុប 🙏🙏🙏

ខំឡើងកូនៗ👌
02/08/2026

ខំឡើងកូនៗ👌

បើប្អូនៗដែលមានឈ្មោះប្រឡងនៅមណ្ឌលវិទ្យាល័យសម្ដេចម៉ែ ហើយមិនទាន់រកបាននូវ បន្ទប់ជួល ឬផ្ទះស្នាក់នៅពេលប្រឡងបាក់ឌុបទេ អាចឆាតចូលក...
01/08/2026

បើប្អូនៗដែលមានឈ្មោះប្រឡងនៅមណ្ឌលវិទ្យាល័យសម្ដេចម៉ែ ហើយមិនទាន់រកបាននូវ បន្ទប់ជួល ឬផ្ទះស្នាក់នៅពេលប្រឡងបាក់ឌុបទេ អាចឆាតចូលក្នុងpage របស់សាលា សាលានឹងជួយរកឱ្យ។ 🙏🙏🙏🙏

លិខិតថ្លែងអំណរគុណ           យើងខ្ញុំជាគណៈកម្មការគ្រប់គ្រងសាលា នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមសម្តែ...
30/07/2026

លិខិតថ្លែងអំណរគុណ
យើងខ្ញុំជាគណៈកម្មការគ្រប់គ្រងសាលា នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមសម្តែងនូវគារវភក្តី និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដោយទឹកចិត្តសប្បុរសធម៌ និងស្មារតីសាមគ្គីភាព ក្នុងការកសាង «ផ្ទាំងអក្សរ ខ្ញុំស្រលាញ់វិ.សម្តេចម៉ែ» និង «ការរំកិលដងទង់ជាតិ» រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ និងជោគជ័យ។
ការចូលរួមយ៉ាងសកម្មពីសំណាក់លោក-លោកស្រី និងសប្បុរសជនទាំងអស់ មិនត្រឹមតែបានរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាព និងវិស័យអប់រំនៅក្នុង វិទ្យាល័យ សម្តេចម៉ែ ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីស្មារតីស្រឡាញ់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសាលារៀនដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សរបស់យើង។
ជាមួយគ្នានេះដែរ យើងខ្ញុំសូមប្រកាស «បិទបញ្ចប់ការទទួលថវិកា» សម្រាប់គម្រោងមួយនេះចាប់ពីពេលនេះតទៅ។ ប្រសិនបើមានការរៀបចំធ្វើអ្វី ឬមានគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតនាពេលខាងមុខ យើងខ្ញុំនឹងជម្រាបជូនដំណឹងដល់លោក-លោកស្រី និងសប្បុរសជនទាំងអស់ជាថ្មីម្តងទៀត។
ជាទីបញ្ចប់ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា លោក លោកស្រី និងសប្បុរសជនទាំងអស់ ព្រមទាំងគ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

Phum Chup, Khum Chup, Srok Tbong Khmum, Tbong Khmum Province
Chup
03304

Telephone

+85512533544

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យសម្តេចម៉ែ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category