CAM STEP UP

Directions

CAM STEP UP គម្រោង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សម្រាប់​ការ​អប់រំ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ នៅកម្ពុជា

កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ នៅវិទ្យាល័យពោធិ៍សាត់ នៅក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពអប់រំ STEM និងការពង...
25/06/2026

កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ នៅវិទ្យាល័យពោធិ៍សាត់

នៅក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពអប់រំ STEM និងការពង្រឹងសមត្ថភាពគ្រប់គ្រងសាលារៀនស្របតាមស្តង់ដាសាលាគំរូ (MoSS) ក្រុមលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ ក្រោមការសម្រសម្រួល និងគាំទ្ររបស់ ក្រុមបច្ចេកទេសទី៣ នៃគម្រោង STEP UP បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍លើកទី៣ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យពោធិ៍សាត់ ខេត្ដពោធិ៍សាត់។

កម្មវិធីនេះត្រូវបានដឹកនាំដោយ លោក ព្រីង មរកត អគ្គនាយករង នៃអគ្គនាយកដ្ឋាន​អប់រំ និង​ជាប្រធាន​លេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការពីក្រុមការងារថ្នាក់ជាតិ និងលេខាធិការដ្ឋាន និងមានអ្នកចូលរួមជាតំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដពោធិ៍សាត់ គណៈគ្រប់គ្រង គណៈកម្មការគ្រប់គ្រងសាលារៀន និងលោកគ្រូ-អ្នកគ្រូនៃវិទ្យាល័យពោធិ៍សាត់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូមកពីវិទ្យាល័យចំនួន ៤ នៃខេត្តបាត់ដំបង និងបន្ទាយមានជ័យ មានដូចជាវិទ្យាល័យជ្រៃ វិទ្យាល័យស្ដៅសន្ដិភាព វិទ្យាល័យ សុខ អាន ប៉ោយចារ និងវិទ្យាល័យសម្ដេចឪផងដែរ។ អ្នកចូលរួមសរុប ២៦ រូប និងស្រី ០៦ រូប។

ឆ្លងកាត់ការវាយតម្លៃ និងឆ្លុះបញ្ចាំងលទ្ធផលនៃកម្មវិធីចំនួន៣ថ្ងៃនេះ អ្នកចូលរួមទាំងអស់បានសម្រេចបាននូវបទពិសោធន៍សំខាន់ៗ រួមមាន ៖
១. ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ៖ ទទួលបានគំរូដឹកនាំដ៏ល្អពីនាយកសាលាម្ចាស់ផ្ទះ និងការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង ព្រមទាំងការចូលរួមយ៉ាងសកម្មពីសហគមន៍ក្នុងការគាំទ្រសាលារៀន ។
២. បរិស្ថាន និងសន្តិសុខសាលារៀន៖ ការរៀបចំបរិស្ថានបៃតង ស្អាត មានសណ្តាប់ធ្នាប់ និងការបង្កើតទំនុកចិត្តតាមរយៈការដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀន ។
៣. វិធីសាស្ត្របង្រៀន និងការពិសោធន៍ជាក់ស្តែង៖ ការធ្វើបទបង្ហាញ និងការបង្រៀនជាក់ស្តែងលើមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យា មានភាពក្បោះក្បាយ ច្បាស់លាស់ ដោយមានការច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីជំនួយ (AI/Phet) ការអនុវត្ដក្នុងបន្ទប់ពិសោធន៍ និងការជំរុញសិស្សធ្វើការងារជាក្រុម ។

គួរបញ្ជាក់ផងដែរថា សកម្មភាពសំខាន់នៃកម្មវិធីនេះរួមមាន:
១.សកម្មភាពកសាងក្រុម
២.ទស្សនាទិដ្ឋភាពទូទៅនៃសាលារៀន
៣.បទបង្ហាញចែករំលែកអំពីឧត្តមានុវត្តន៍របស់ វិទ្យាល័យម្ចាស់ផ្ទះ
៤. បទបង្ហាញចែករំលែកអំពីវិធីសាស្រ្តបង្រៀនរបស់គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យាថ្នាក់ទី១១
៥.ការចែករំលែកអំពីបទពិសោធន៍របស់សហគមន៍
៦. ការសង្កេតថ្នាក់រៀន
៧. បទបង្ហាញវឌ្ឍនភាពរបស់សាលារៀនចូលរួម
៨. ការឆ្លុះបញ្ចាំង និងរៀបចំផែនការសកម្មភាពរបស់សាលារៀនចូលរួមផ្អែកតាមចំណុចរៀនសូត្រ

សកម្មភាពបន្ត៖ ផ្អែកលើការរៀនសូត្រនេះ សាលារៀនចូលរួមនីមួយៗបានកំណត់ចំណុចរៀនសូត្រចំនួន ១០ និងរៀបចំផែនការសកម្មភាពអាទិភាពចំនួន ៥ ដើម្បីយកទៅអនុវត្តផ្ទាល់នៅក្នុងបរិបទសាលារៀនរបស់ខ្លួន សំដៅលើកកម្ពស់ការរៀនសូត្ររបស់សិស្សឱ្យកាន់តែប្រសើរឡើង ។

គម្រោង STEP UP នឹងបន្តដំណើរការកម្មវិធីទស្សនកិច្ចសិក្សានេះនៅតាមបណ្តាខេត្តគោលដៅផ្សេងទៀត ដើម្បីបង្កើតបណ្តាញទំនាក់ទំនង កិច្ចសហការ និងការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងសាលារៀនគោលដៅ។

ពោធិ៍សាត់| ២៥ មិថុនា ២០២៦
Exchange Visit 2026

17/06/2026
កម្មវិធីផ្លាស់ប្តូរបទពិសោធន៍រវាង​សាលារៀន​គោលដៅក្នុងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំ នៅកម្រិតមធ្យមសិក្ស...
17/06/2026

កម្មវិធីផ្លាស់ប្តូរបទពិសោធន៍រវាង​សាលារៀន​គោលដៅក្នុងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំ នៅកម្រិតមធ្យមសិក្សាទុតិយភូមិ​ (STEP UP) លើកទី២។

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំការអនុវត្តស្តង់ដាសលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ បានសហការរៀបចំ​កម្មវិធីផ្លាស់ប្តូរបទពិសោធន៍​នៅ​វិទ្យាល័យ ព្រះអង្គឌួង ជាវិទ្យាល័យម្ចាស់ផ្ទះ។

មូលហេតុនៃវិទ្យាល័យព្រះអង្គឌួងត្រូវបាន​ជ្រើសរើសជាសាលារៀន​​គឺ​វិទ្យាល័យនេះ គឺជា​វិទ្យាល័យធនធាន ដែល​ធ្លាប់បានទទួលពានស្តង់ដាសាលាគំរូ កាលពីឆ្នាំសិក្សា ២០២៣-២០២៤។ សម្មិទ្ធិផលនេះ បង្ហាញពី​ការភាពជាអ្នកដឹកនាំ កិច្ចសហការរបស់សាលារៀន និងសហគមន៍​ក្នុងការគាំទ្រដល់ការសិក្សារបស់សិស្ស​។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមការ ដឹកនាំរបស់ លោក ព្រីង មរកត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និង​ជា​ប្រធានក្រុម​លេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារៈគំរូ។

កម្មវិធីនេះ មាន​ការអញ្ជើញចូលរួមពីវិទ្យាល័យគោលដៅមកពីខេត្តចំនួន ០២ គឺ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ដែលមានវិទ្យាល័យសរុបចំនួន ០៤។ ក្នុងនោះមាន​គណៈគ្រប់គ្រង គ្រូបង្រៀន​មុខវិជ្ជារូបវិទ្យា និងគីមីវិទ្យាសរុប ១២ រូប។

គោលបំណងនៃកម្មវិធីនេះ គឺ
- ស្វែងយល់ពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់សាលា និងការអនុវត្តល្អបំផុតពីសាលាសមិទ្ធិផលដែលស្របតាម MoSS ។
- រចនាគំនិតផ្តួចផ្តើមនាពេលអនាគតដើម្បីកែលម្អការបង្រៀន និងការរៀន STEM ពង្រឹងការចូលរួមសហគមន៍ និងលើកកម្ពស់អភិបាលកិច្ចសាលា និងគណនេយ្យភាព។
- ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់គ្រូបង្រៀន និងនាយកសាលាក្នុងភាពជាអ្នកដឹកនាំការបង្រៀន ការច្នៃប្រឌិតថ្នាក់រៀន និងការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព។
- ទស្សនកិច្ចផ្លាស់ប្តូរ និងបង្កើតបណ្តាញរវាងម្ចាស់ផ្ទះ និងសាលារៀនដែលចូលរួមសម្រាប់កិច្ចសហការដែលកំពុងបន្ត។

ជាលទ្ធផលនៃ​ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នេះ បានបង្ហាញលទ្ធផលជាវិជ្ជមាន គ្រូបង្រៀនបានមានការចាប់អារម្មណ៍​លើ​ការគ្រប់គ្រង និងដឹកនាំរបស់វិទ្យាល័យព្រះអង្គឌួង ដែលមានការរៀបចំបរិស្ថានសិក្សា​ផ្តល់ការគាំទ្រដល់ការរៀនសូត្ររបស់សិស្ស​យ៉ាងសកម្ម។ ជាពិសេស គឺ​ការបំពាក់នូវឧបករណ៍ឌីជីថលទំនើបនៅថ្នាក់រៀន និងមានបណ្តាញអ៊ីនធើណិតដែល​ងាយស្រួលសម្រាប់គ្រូប្រើប្រាស់សម្រាប់ការបង្រៀន និងរៀនរបស់ពួកគេ។

បន្ថែមពីនេះ ទៀត នាយកសាលារៀន និងគ្រូបង្រៀនមកពីសាលារៀនបាន​មើលឃើញនូវ​សកម្មភាពបង្រៀនយ៉ាងសកម្មនៅក្នុងថ្នាក់រៀន និង​ការយកចិត្តទុកដាក់របស់សិស្ស​នៅក្នុងថ្នាក់។

ចំណុចដែល​គ្រូបង្រៀនបានសង្កេតឃើញតាមរយៈការទស្សនាទិដ្ឋភាពទូទៅរបស់សាលារៀន បទបង្ហាញរបស់គណៈគ្រប់គ្រងសាលារៀន ការចែករំលែកបទពិសោធន៍នៃការចូលរួមរបស់សហគមន៍ និង​បទបង្ហាញរបស់គ្រូបង្រៀន​មុខវិជ្ជាគីមីវិទ្យា និងរូបវិទ្យាថ្នាក់ទី១១ បានផ្តល់ឱកាសដល់គ្រូបង្រៀនបាន​មើលឃើញ ស្តាប់លឺ និង​មានចំណាបអារម្មណ៍ជាខ្លាំងលើបទពិសោធន៍ទាំងនេះ។

តាមរយៈការឆ្លុះបញ្ចាំងអំពីស្ថានភាព ចំណុចរៀនសូត្ររបស់សាលារៀន សាលារៀនចូលរួម បាន​ដកស្រង់នូវចំណុចល្អៗ រៀបចំជាផែនកសារកម្មភាពទៅអនុវត្តសាកល្បងនៅសាលារៀនរបស់ពួកគេ។

ក្នុងនាមជា​អ្នករៀបចំកម្មវិធី ក៏មានជំនឿជាក់ថា សាលារៀនចូលរួមទាំងអស់នឹងទទួលបានជោគជ័យ ក្នុងបេសកម្មនេះ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារៀនរបស់ពួកគេ និងវិទ្យាល័យព្រះអង្គឌួង។

ជាចុងបញ្ចប់ ក្រុមការងារមានក្តីសោមនស្សក្រៃលែងដែលវិទ្យាល័យព្រះអង្គឌួងបានយកចិត្តទុកដាក់ បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ និង​ការគាំទ្រដំណើរកម្មវិធីបានយ៉ាងរលូន។

ព្រៃវែង| ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

កម្មវិធីផ្លាស់ប្តូរបទពិសោធរបស់សាលារៀនក្នុងគម្រោង STEP UP ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នាយក នាយិការង និង...
04/06/2026

កម្មវិធីផ្លាស់ប្តូរបទពិសោធរបស់សាលារៀនក្នុងគម្រោង STEP UP

ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នាយក នាយិការង និងគ្រូបង្រៀនមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យាថ្នាក់ទី ១១ មកពីសាលារៀនចំនួន ៤ ក្នុងខេត្តកំពង់ធំ រួមមាន វិទ្យាល័យ ហ៊ុន សែន បារាយណ៍ វិទ្យាល័យ ទ្រៀល វិទ្យាល័យស្រះបន្ទាយ និងវិទ្យាល័យ ជា ស៊ីមប្រឡាយ បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធនៅវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសពួក។

កម្មវិធីនេះប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់លោក ប៊ុត សុភាន់ អនុប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងជាអនុប្រធាននៃគណៈកម្មការដឹកនាំការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និងការសហការសម្របសម្រួលដោយការិយាល័យមធ្យមសិក្សាចំណេះទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។

ក្នុងដំណើរទស្សកិច្ចផ្លាស់ប្តូរបទពិសោធនេះ គណៈគ្រប់គ្រងសាលារៀន បានរៀនសូត្រពីបទពិសោធរបស់ លោក អាន លឹមខេង ដែលជានាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងការអនុវត្តវិធីសាស្រ្តបង្រៀនរបស់លោក សម្យ សុធា គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា និងលោក ប៉ុម សេងលី គ្រូបង្រៀនមុខវិជ្ជារូបវិទ្យា។

តាមរយៈការចែករំលែករបស់លោកនាយក បានបញ្ជាក់ថាដើម្បីផ្លាស់ប្តូរសាលារៀនមកដល់បច្ចុប្បន្ននេះ លោកបានស្វែងយល់ពីបទពិសោធន៍របស់បណ្តាប្រទេសជាច្រើនទាំងប្រទេសក្នុងសមាជិកអាស៊ាន និងប្រទេសនៅប៉ែកអ៉ឺរ៉ុប។ ចំណុចដែលធ្វើឲ្យសាលារៀនទទួលបានជោគជ័យខ្លាំង គឺការចូលរួមរបស់សហគមន៍ដែលតែងតែចូលរួមសកម្មភាពជាមួយសាលារៀន និងការគាំទ្ររបស់សប្បុរសជននានា។ ការទទួលបានការចូលរួម និងទុកចិត្តរបស់សហគមន៍ គឺការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព និងការយកចិត្តទុកដាក់ចំពោះការរៀនសូត្ររបស់សិស្សានុសិស្ស។

ចំពោះការចែករំលែករបស់គ្រូបង្រៀនទាំងពីររូប គឺការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់គាំទ្រការបង្រៀន និងរៀនរបស់សិស្ស។ ជាក់ស្តែង គ្រូបង្រៀនបានប្រើប្រាស់បន្ទប់ពិសោធន៍សិប្បនិម្មិត (Virtual Labs) ដែលមានឈ្មោះជាភាសាអង់គ្លេសថា «Phet Stimulation » ។ ការប្រើប្រាស់ឧបរណ៍ អាចជំនួសដោយការពិសោធន៍ជាក់ស្តែង ជាពិសេសចំពោះឧបករណ៍ពិសោធន៍ដែលពិកបាករកទិញនៅទីផ្សារ ឬការពិសោធន៍ដែលងាយបង្កហានិភ័យ។ ទោះបីជាយ៉ាងណា ក៏គ្រូបង្រៀនមិនបានរំលងនូវការបង្រៀនពិសោធន៍ដោយអនុវត្តន៍ជាក់ស្តែងដែរ។

ចំពោះលោកនាយក នាយករង លោកស្រីនាយិការង និងគ្រូបង្រៀនបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមានចំពោះការចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរបទពិសោធនេះ ដែលគ្រូបង្រៀនមួយចំនួនមិនដែលធ្លាប់បានចូលរួមកម្មវិធីបែបនេះពីមុនមក។ លោកនាយក លោកស្រីនាយិការង និងលោកគ្រូអ្នកគ្រូបានបង្ហញការប្តេជ្ញាចិត្តក្នុងការយកចំណេះដឹងពីកម្មវិធីនេះទៅអនុវត្តនៅក្នុងការគ្រប់គ្រង និងដឹកនាំ និងការបង្រៀនឲ្យកាន់តែមានភាពប្រសើរឡើង។

កម្មវិធីចែករំលែកប្រចាំខែលើកទី៤ប្រធានបទ៖ យុទ្ធសាស្រ្ត និងឧត្តមានុវត្តន៍ក្នុង​ការបង្កើនលទ្ធផលប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុ...
25/05/2026

កម្មវិធីចែករំលែកប្រចាំខែលើកទី៤

ប្រធានបទ៖ យុទ្ធសាស្រ្ត និងឧត្តមានុវត្តន៍ក្នុង​ការបង្កើនលទ្ធផលប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ

🧑🏻‍🏫 វាគ្មិនទី១៖ លោក ណាំង ហួន នាយក នៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប

🧑🏻‍🏫 វាគ្មិនទី២៖ លោក នួន វាសនា​ គ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប

🧑🏻‍🏫 វាគ្មិនទី៣៖ លោក ស្ងួន សៅប៊ុនណាត នាយករង នៃ​សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ខេត្ត​កណ្តាល

👩🏻‍🏫 វាគ្មិនទី៤៖ កញ្ញា ថុល រស្មី បង្រៀនមុខវិជ្ជា គីមីវិទ្យា នៃ​សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ខេត្ត​កណ្តាល

ប្រធានបទនេះសម្រាប់៖
១. នាយកសាលារៀន
២. គ្រូបង្រៀន

📆ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

⏰ វេលាម៉ោង ០២.០០ ដល់ម៉ោង ៤.០០ រសៀល

🎦 តាមកម្មវិធី ហ្គូហ្គលមីត Video call link: https://meet.google.com/vft-voyy-qka

សកម្មភាពចុះគាំទ្រការអនុវត្តកម្មវិធីសាលារៀនគំរូ នៅខេត្តសៀមរាបខេត្តសៀមរាប៖ ក្រុមការងារចុះគាំទ្រការអនុវត្តកម្មវិធីសាលារៀនគំ...
06/05/2026

សកម្មភាពចុះគាំទ្រការអនុវត្តកម្មវិធីសាលារៀនគំរូ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្រុមការងារចុះគាំទ្រការអនុវត្តកម្មវិធីសាលារៀនគំរូ ប្រចាំខេត្តសៀមរាប នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) បានផ្ដល់នូវការបំប៉នសមត្ថភាពបន្ថែមសម្រាប់ គណៈគ្រប់គ្រង និងគ្រូបង្រៀន នៅ វិទ្យាល័យអង្គរ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក វិទ្យាល័យហ៊ុនសែនសៀមរាប វិទ្យាល័យសែនសុខ វិទ្យាល័យភ្នំក្រោមស៊ូវុន និងវិទ្យាល័យកៀនសង្កែ ខេត្តសៀមរាប។ កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងកម្មវិធីចុះបំប៉ន និងចែករំលែកចំណេះដឹងនេះ ក្រុមការងារបានធ្វើការចែករំលែកនូវចំណេះដឹងថ្មី ដូចខាងក្រោម៖

(១) ការពង្រឹងការគ្រប់គ្រងសាលារៀន ការធ្វើស្វ័យវាយតម្លៃសាលារៀនតាមប្រព័ន្ធព័ត៌មានវិទ្យា និងការពង្រឹងភាពជាអ្នកដឹកនាំរបស់គណៈគ្រប់គ្រងសាលារៀន។
(២) ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ដែលធ្វើឱ្យថ្នាក់រៀនកាន់តែរស់រវើក ទាក់ទាញការចាប់អារម្មណ៍ក្នុងការរៀនសូត្ររបស់សិស្ស ដែលក្នុងកម្មវិធីរួមមាន ការអនុវត្តសកម្មភាពការសិក្សាបែបសហការ (Collaborative Learning) និងការសិក្សាបែបរិះរក (Inquiry Based Learning) ។
(៣) ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រការបង្រៀននិងរៀន ដែលរួមមាន ការស្វែងយល់អំពីបញ្ញាសិប្បនិម្មិត ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់រៀបចំកិច្ចតែងការបង្រៀន ការសង្ខេបមេរៀន ការបង្កើតកម្រងសំណួរតេស្ត និងការរៀបចំដំណើរការពិសោធន៍ជាដើម។
(៤) វិធីសាស្រ្តបង្រៀនបែបគម្រោង ដែល​ជួយ​អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនក្នុងការបង្រៀនតាមវិធីសាស្រ្តបែបគម្រោង ដើម្បីជំរុញការស្វែងរកចំណេះដឹងដោយសកម្ម ការគិតវិចារណាបែបយុទ្ធសាស្ត្រ និងការអនុវត្តចំណេះដឹងក្នុងបរិបទជាក់ស្តែង។

០២ ឧសភា ២០២៦ | ខេត្តសៀមរាប

29/04/2026

វីដេអូវគ្គចែករំលែកប្រចាំខែលើកទី៣ ស្តីពី "វីដេអូវគ្គចែករំលែកលើកទី៣៖ "ស្រ្តី និង​ការអប់រំស្ទែម" កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦"

សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ កញ្ញា ហេង ជូ អ៊ី និងកញ្ញា កញ្ញា ផែន ផល្លីដែត ដែលបានចូលរួមចែករំលែក ផ្តល់ចំណេះដឹង​ដល់​ប្អូនៗសិស្សានុសិស្ស គ្រូបង្រៀន និង​នាយក​សាលារៀន ចំនួន ៤៩ រូប ក្នុងនោះមានស្រីចំនួន ២៤ រូប ដែលមានសិស្សានុសិស្សថ្នាក់ទី ១០ ដល់ទី១២ ទាំងវិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គមសរុប ២៧ រូប​។

កុំភ្លេចចូលរួម កម្មវិធីចែករំលែកនៅរសៀលនេះ ចាប់ពីវេលាម៉ោង ២.០០ ដល់ម៉ោង ៤.០០ រសៀល
27/04/2026

កុំភ្លេចចូលរួម កម្មវិធីចែករំលែកនៅរសៀលនេះ ចាប់ពីវេលាម៉ោង ២.០០ ដល់ម៉ោង ៤.០០ រសៀល

វគ្គចែករំលែកលើកទី៣: « ស្ត្រី និងការអប់រំស្ទែម​»

👩‍🎓 វាគ្មិនទី១៖ កញ្ញា ហេង ជូអុី បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តឧបករណ៍ និងការវិភាគ ពីចក្រភពអង់គ្លេស​

🧑‍🎓វាគ្មិនទី២៖ កញ្ញា ផែន ផល្លីដែត បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តកំព្យូទ័រ​ ពីចក្រភពអង់គ្លេស

វគ្គនេះ នឹងផ្តោតលើ៖
១​. បទពិសោធរៀនមុខវិជ្ជាវិទ្យាសាស្រ្ត​នៅ​វិទ្យាល័យ
២. ការ​សម្រេចចិត្តជ្រើស​រើសជំនាញសិក្សា​មុខវិជ្ជាស្ទែមបន្ត​នៅ​សាកលវិទ្យាល័យ
៣. បទពិសោធនៃការសិក្សានៅសាកលវិទ្យាល័យ
៤. ឱកាស​ការងារក្នុង​វិស័យស្ទែមនាពេលបច្ចុប្បន្ន និងអនាគត
៥.សារគន្លឹះ​ក្នុងការជ្រើសរើស​ការសិក្សា​មុខវិជ្ជាវិទ្យាសាស្រ្ត/ថ្នាក់វិទ្យាសាស្រ្ត

ប្រធានបទនេះរៀបចំឡើងសម្រាប់៖
១. ​សិស្សានុសិស្សការត្រៀមខ្លួន​ក្នុងការ​សិក្សាជំនាញសិក្សា
២. គ្រូបង្រៀន និង​នាយកសាលារៀន ដើម្បីស្វែងយល់ និងបង្កបរិយាកាសសិក្សាក្នុងថ្នាក់ និងសាលារៀនលើវិទ្យាសាស្រ្តបានកាន់តែទូលាយ

📆ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
⏰ វេលាម៉ោង ០២.០០ ដល់ម៉ោង ៤.០០ រសៀល
🎦 តាមកម្មវិធី ហ្គូហ្គលមីត Video call link: https://meet.google.com/wyt-kkcs-wut

វគ្គចែករំលែកលើកទី៣: « ស្ត្រី និងការអប់រំស្ទែម​»👩‍🎓 វាគ្មិនទី១៖ កញ្ញា ហេង ជូអុី បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ...
22/04/2026

វគ្គចែករំលែកលើកទី៣: « ស្ត្រី និងការអប់រំស្ទែម​»

👩‍🎓 វាគ្មិនទី១៖ កញ្ញា ហេង ជូអុី បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តឧបករណ៍ និងការវិភាគ ពីចក្រភពអង់គ្លេស​

🧑‍🎓វាគ្មិនទី២៖ កញ្ញា ផែន ផល្លីដែត បានបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តកំព្យូទ័រ​ ពីចក្រភពអង់គ្លេស

វគ្គនេះ នឹងផ្តោតលើ៖
១​. បទពិសោធរៀនមុខវិជ្ជាវិទ្យាសាស្រ្ត​នៅ​វិទ្យាល័យ
២. ការ​សម្រេចចិត្តជ្រើស​រើសជំនាញសិក្សា​មុខវិជ្ជាស្ទែមបន្ត​នៅ​សាកលវិទ្យាល័យ
៣. បទពិសោធនៃការសិក្សានៅសាកលវិទ្យាល័យ
៤. ឱកាស​ការងារក្នុង​វិស័យស្ទែមនាពេលបច្ចុប្បន្ន និងអនាគត
៥.សារគន្លឹះ​ក្នុងការជ្រើសរើស​ការសិក្សា​មុខវិជ្ជាវិទ្យាសាស្រ្ត/ថ្នាក់វិទ្យាសាស្រ្ត

ប្រធានបទនេះរៀបចំឡើងសម្រាប់៖
១. ​សិស្សានុសិស្សការត្រៀមខ្លួន​ក្នុងការ​សិក្សាជំនាញសិក្សា
២. គ្រូបង្រៀន និង​នាយកសាលារៀន ដើម្បីស្វែងយល់ និងបង្កបរិយាកាសសិក្សាក្នុងថ្នាក់ និងសាលារៀនលើវិទ្យាសាស្រ្តបានកាន់តែទូលាយ

📆ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
⏰ វេលាម៉ោង ០២.០០ ដល់ម៉ោង ៤.០០ រសៀល
🎦 តាមកម្មវិធី ហ្គូហ្គលមីត Video call link: https://meet.google.com/wyt-kkcs-wut

Address

Chongkal
Chong Kal

Website

Alerts

Be the first to know and let us send you an email when CAM STEP UP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share