20/08/2022
មិត្តក្លែងក្លាយ
ដំណេីរជីវិតរបស់មនុស្សម្នាក់ៗដេីរភ្លក្សគ្រប់រសជាតិនៃជីវិត។ បុគ្គលខ្លះក៏បានកត់ត្រាទុក បុគ្គលខ្លះក៏មិនបានកត់ត្រាទុក នូវរសជាតិជីវិតទាំងអស់នោះ។ បុគ្គលដែលបានកត់ត្រាទុកយេីងចាត់ថាជាបុគ្គលឆ្លាត ចេះសង្កេតពិនិត្យអំពីបញ្ហារបស់ជីវិតដេីម្បីចៀងវាងទៅថ្ងៃក្រោយទៀត ហេីយគាត់មិនត្រឹមតែអាចគេចវេះអំពីបញ្ហាដដែលទាំងអស់នោះបានដោយខ្លួនឯងទេ គាត់ថែមទាំងបានកត់ត្រាទុកជាមេរៀនជីវិតសម្រាប់ជនាជនជំនាន់ក្រោយទៀតផង។
នាមជាមនុស្សម្នាក់មានធម្មសញ្ញាខ្ពស់ជាងសត្វ យេីងត្រូវតែចេះកត់ត្រានូវព្រឹត្តិការណ៍ជីវិតទុកដេីម្បីសិក្សា និងធ្វេីជីវិតឱ្យកាន់តែមានន័យបំផុត ហេីយរាល់ការកត់ត្រាទាំងអស់នោះមិនឥតប្រយោជន៍ឡេីយ។ ប្រយោជន៍ទីមួយ យេីងបានប្រយោជន៍ជាបទពិសោធន៍ជីវិត ប្រយោជន៍ទីពីរ ពេលជួបបញ្ហាដដែលទៀតយេីងងាយក្នុងការដោះស្រាយ ប្រយោជន៍ទីបី ធ្វេីឱ្យយេីងកាន់តែជឿជាក់លេីសមត្ថភាពខ្លួនឯង ឬក្លាយជាមនុស្សដ៏រឹងមាំម្នាក់បាន ប្រយោជន៍ទីបួន យេីងអាចចែករំបទពិសោធន៍ជីវិតទាំងអស់នោះដល់អ្នកដទៃបាន។
បទពិសោធន៍ជីវិតមានច្រេីនរសជាតិ ទីនេះស្មេរមានបទពិសោធន៍ជីវិតទាក់ទងទៅនឹងការសេពគប់មិត្តខុសមួយជ្រុងតូច។ ស្មេរនឹងចែករំលែកទុកជាគ្រឿងប្រទីបបំភ្លឺជីវិតអ្នកដែលមិនធ្លាប់ជួប ចំណែកអ្នកដែលធ្លាប់បានជួប ក៏សូមឱ្យរឹងរឹតតែភ្លឺស្វាងឡេីងជាភេយ្យោភាព។
លក្ខណៈមិត្តក្លែងក្លាយ៖
១. ពូកែនិយាយដេីមអ្នកដទៃប្រាប់អ្នក រហូតភ្លេចមេីលខ្លួនឯង
២. ចេះតែសរសេីរ បញ្ជោរអ្នកឬញាតិ និងមិត្តភក្ដិរបស់អ្នក តែមិនហ៊ានរិះគន់ចំណុចអាក្រក់របស់អ្នកឡេីយ
៣. ឃេីញតែបានពីអ្នក មិនដែលផ្ដល់ឱ្យអ្នកឡេីយ
៤. ក្នុងចិត្តមេីលងាយថាអ្នកល្ងង់ខ្លៅ និងបំផ្លាញអ្នកបន្តិចម្ដងៗដូចឈ្លេីងជញ្ជក់ឈាមអ៊ីចឹង។
មេរៀននេះ បង្រៀនអ្នកថា មនុស្សបែបណាគួរសេពគប់ មនុស្សបែបណាគួរចៀងវាង និងបង្រៀនអ្នកថា ត្រូវចេះសង្កេតមេីល៍ ត្រូវចេះកត់ត្រាទុកជាមេរៀនជីវិត។
អត្ថបទទី២៨៦
No. 286
សរសេរដោយ៖ សំ ញ៉ី (ខ្ញីចាស់)
ម្ចាស់ស្នាដៃសៀវភៅ ឈ្វេងយល់ពីអត្ថន័យជីវិត (ចេញផ្សាយចុងឆ្នាំ២០២២នេះ)
សម្របសម្រួលដោយ៖ ប៊ិកស្មេរ
©រក្សាសិទ្ធិគ្របយ៉ាងដោយ៖ នគរសៀវភៅ🚩