កិច្ចនមស្កាព្រះរតនត្រ័យ🙏🙏🙏
វត្តព្រៃស្ពឺ / Prey Speu pagoda.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វត្តព្រៃស្ពឺ / Prey Speu pagoda., Street 3, Chom Chau.
26/04/2026
សូមចម្រើនពរ៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ ចូលកើតមានដល់ញោមប្រុស អ៊ុង រិទ្ធី និងគ្រួសារ ដែលបានចូលរួមពិធីបុណ្យសិតព្រះពុទ្ធបដិមាស្ពាន់ កម្ពស់៣.១៥ម៉ែត្រ ចំនួន ៧ដុល្លារអាម៉េរិក ។
សូមម្ចាស់សទ្ធានិងក្រុមគ្រួសារសមប្រកបតែសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យ សព្វៗកាលតទៅផង 🌼🌼🌼
ថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦-April 26, 2026
26/04/2026
សូមចម្រើនពរ៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ ចូលកើតមានដល់ញោមប្រុស នី កែវ (សហរដ្ឋអាម៉េរិក) និងភរិយា ម្ចាស់ហាងក្រចក Da Nail ព្រមទាំងគ្រួសារ ដែលបានចូលរួមពិធីបុណ្យសិតព្រះពុទ្ធបដិមាស្ពាន់ កម្ពស់៣.១៥ម៉ែត្រ ចំនួន ១០០ដុល្លារអាម៉េរិក ។
សូមម្ចាស់សទ្ធានិងក្រុមគ្រួសារសមប្រកបតែសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យ សព្វៗកាលតទៅផង 🌼🌼🌼
ថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦-April 26, 2026
26/04/2026
យើងខ្ញុំទាំងអស់គ្នាជាគណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃស្ពឺ បានមូលមតិគ្នាប្រារព្ធពិធីបុណ្យសិតព្រះពុទ្ធបដិមាស្ពាន់ (ព្រះជីវ៍ធំ) ព្រះភ្នែន២.៧ម៉ែត្រ និងកម្ពស់៣.១៥ម៉ែត្រ ក្នុងថ្ងៃវិសាខបូជា តម្កល់ទុកនៅក្នុងព្រះវិហារថ្មីវត្តព្រៃស្ពឺ ដើម្បីជាសក្ការៈបូជាដល់ពុទ្ធមាមកៈជនទាំងឡាយ។
សូមអារាធនានិមន្ត អញ្ជើញ ព្រះករុណាលោកម្ចាស់ ញោមញាតិជិតឆ្ងាយទាំងអស់ចូលរួមជាភ្ញៀវកិត្តយស និងចាប់មគ្គផលកុសលរៀងៗខ្លួន នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
កម្មវិធីបុណ្យ
-ម៉ោង ៦:៣០នាទីព្រឹក ជួបជុំពុទ្ធបរិស័ទនៅលើឧបដ្ឋានសាលាវត្តព្រៃស្ពឺ ប្រារព្ធបទនមស្កាព្ររតនត្រ័យ សមាទានសីល
-ម៉ោង ៧:០០នាទីព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ
-ម៉ោង ៨:៣០នាទីព្រឹក ព្រះសង្ឃនិងពុទ្ធបរិស័ទប្រារព្ធពិធីដង្ហែវិសាខបូជា
-ម៉ោង ៩:០០នាទីព្រឹក ប្រារព្ធពិធីពុទ្ធាភិសេក បង្សុកូលឧទ្ទិសជូនដល់វិរយុទ្ធជនជាតិខ្មែរ ដែលបានពលីជីវិតក្នុងសមរភូមិមុខ និងបុព្វការីជនទាំងឡាយ
-ម៉ោង ១០:២០នាទីព្រឹក ប្រារព្ធកម្មវិធីសិតព្រះពុទ្ធបដិមាស្ពាន់
-ម៉ោង ១១:០០ នាទីព្រឹក ប្រគេនចង្ហាន់ព្រះសង្ឃ ឧទ្ទិសបុណ្យកុសលនិងផ្សាយមេត្តាចិត្តជាកិច្ចសម្រេចបុណ្យ។
ទំនាក់ទំនងបន្ថែម:
-ព្រះគ្រូសូត្រស្ដាំ 0969339988
-ព្រះគ្រូសូត្រឆ្វេង 098967374
សូមអរព្រះគុណនិងអរគុណ!!!
23/04/2026
22/04/2026
កិច្ចប្រជុំមន្ត្រីសង្ឃ និងគណៈកម្មការ អាចារ្យវត្តព្រៃស្ពឺ ស្ដីពី «ការរៀបចំពិធីបុណ្យសិតព្រះពុទ្ធបដិមា (ព្រះអង្គធំ) ក្នុងថ្ងៃវិសាខបូជា ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦» ខាងមុខនេះ ក្រោមព្រះអធិបតីភាព ព្រះវិសុទ្ធានុញាណ បណ្ឌិត ផល សុភឿន ព្រះចៅអធិការវត្តព្រៃស្ពឺ។
ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
April 22, 2026
16/04/2026
សួស្តីឆ្នាំថ្មី! ការលេងល្បែងប្រជាប្រិយ ( ALBUM IV )
࿇ ══━━━━✥◈✥━━━━══ ࿇
រក្សាភាពសប្បាយរីករាយ ជាមួយល្បែងប្រជាប្រិយ "វាយក្អម" ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Street 3
Chom Chau