19/12/2025
ខណៈពេលដែលយើងទាំងអស់គ្នាភាគច្រើនកំពុងតែនៅទីកន្លែងសុវត្ថិភាពពីការឈ្លានពានរបស់បរទេសជិតខាងសៀម យើងអាចអង្គុយរៀន ធ្វើការ ឬរស់នៅដោយគ្មានទុក្ខលំបាក បែរជាបងប្អូនភៀសសឹករាប់ម៉ឺននាក់ត្រូវចាកចេញពីទីលំនៅទាំងបង្ខំចិត្ត ទាំងដាច់អាល័យទៅកាន់ទីតំបន់ផ្សេងៗទាំងគ្មានទីដៅច្បាស់លាស់ រត់ពីមួយកន្លែងទៅមួយកន្លែងគេចពីការទម្លាក់គ្រប់បែកពីចោរថៃ រកជម្រកកក់ក្ដៅគ្មានទាំងដែលពេលនេះរដូវលម្ហើយកំពុងចូលមកដល់ ឯការហូបចុកក៏មិនគ្រប់គ្រាន់។ ទុក្ខលំបាកគ្រប់សព្វដែលយើងរកពាក្យអ្វីមកព័ណ៌នាយ៉ាងណាក៏មិនអស់ន័យ។
ក្រៅពីបងប្អូនភៀសសឹក យើងក្រឡេកទៅកាន់បងប្អូនវីរកងទ័ពដ៏អង់អាចហានក្លារបស់យើងវិញ លោកកំពុងឈរការពារដែនដីតូចមួយនេះយ៉ាងស្វាហាប់ ពេញដោយសារមនសិការស្នេហាជាតិ មិនខ្លាចសូម្បីតែសេចក្ដីស្លាប់ ឬឈឺចុកចាប់ពីការវាយប្រហារដ៏ពិសពុល យង់ឃ្នងពេញដោយគ្រប់ល្បិចកលអប្បិយគ្រប់រូបភាពពីបដិបក្ខ ដែលជាសត្រូវស្រេកឃ្លានទឹកដី រកគេងគ្រប់គ្រាន់ក៏មិនបាន បាយទឹកមិនត្រង់មាត់ ហាលក្ដៅ ហាលភ្លៀង ហាលខ្យល់៘ ព្រោះតែងប្រុងជើងការនឹងចោរឈ្លានពាននេះយ៉ាងខ្ជាប់ខ្ជួនម៉ឺងម៉ាត់ជាប់ជានិច្ច។ ការពលីដ៏មហស្ចារ្យនេះ ពួកយើងតបស្នងសងគុណបែបណាក៏មិនអស់ដែរ។ គេតែងនិយាយថា ទឹកដីកម្ពុជរដ្ឋដ៏សុវណ្ណដែលយើងកំពុងជាន់ កំពុងឈរពីលើមួយនេះ គឺជាកេរដំណែលពលីយ៉ាងប្ដូរផ្ដាច់ដោយប្រើសាច់ ឈាម ឆ្អឹង របស់បងប្អូនវីរកងទ័ព អ្នកសេ្នហាជាតិ និងមហាបុរសខ្មែរយើងរាប់ជំនាន់តមករាប់មិនអស់តាំងពីប្រទេសមួយនេះចាប់កកើតមក។
ទោះបន្តហាថ្លែងបែបណាក៏មិនចប់ តែទោះបានឮក្ដី មិនបានឮក្ដី យើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណយ៉ាងធំធេងក្រៃលែង ដល់វីរកងទ័ពខ្មែរដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការការពារដែនដីសុវណ្ណភូមិ ឬទឹកដីកម្ពុជាដ៏ពិសិដ្ឋមួយនេះ ដោយមិនខ្លាចសត្រូវឈ្លានពាន។
ខ្ញុំ ក៏ដូចជាកូនខ្មែរគ្រប់រូបសូមគោរពជូនពរឲ្យវីរកងទ័ពទាំងអស់ ឈ្នះមាសត្រូវ និងជួបសុខសុវត្ថិភាព។ សូមព្រលឹងដូនតាខ្មែរគ្រប់ជំនាន់ជួយតាមថែរក្សាបងប្អូនជនរួមជាតិខ្មែរ និងរដ្ឋដ៏កម្សត់មួយនេះពីការឈ្លានពានរបស់បច្ចាមិត្រគ្រប់ប្រភេទ និងសូមឲ្យសង្គមខ្មែររីកចម្រើនជាដរាប។ សូមឲ្យកម្ពុជាវិលទៅរកសន្តិភាពដូចដើមវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមចូលរួមពហិការផលិតផលសៀមគ្រប់ប្រភេទ ក៏ដូចជាសូមឲ្យជនជាតិខ្មែរស្រឡាញ់រួបរួមគ្នាជាធ្លុងមួយ យោគយល់ និងសហការសាមគ្គីគ្នាដើម្បីសង្គមនេះ ឲ្យដូចបទ “ខ្មែរអើយក្រោកឡើង” ជាព្រះរាជនិពន្ធរបស់សម្ដេចសង្ឃរាជ ជួន ណាត។ សូមឲ្យជាតិខ្មែរ រុងរឿងថ្កុំថ្កើងជានិរន្តរ៍រៀងទៅ។ 🙏🥰🇰🇭
ហ្វាសង់, ២០ ធ្នូ ២០២៥
While most of us are in safe places from the invasion of neighboring countries since June, we can sit, study, work, or live without suffering, almost half millions of refugees are forced to leave their homes, scattered to different areas without a clear destination, running from one place to another to avoid being attacked by Thai bandits, looking for warm shelter, even though the short winter season of Cambodia is approaching, and there is not enough food. There is no any word we can use to describe what Cambodian civilians are facing right now.
In addition to our brothers and sisters who fled, there are our brave soldiers who are standing guard over this small land, full of patriotic consciousness, not afraid of even death or pain from a deadly attack, full of all kinds of evil tricks from the enemy, who is hungry for land and war. Our soldiers cannot get enough sleep, food and water, and are always ready to fight this invader with determination and determination. We will never be able to repay this great sacrifice. It is often said that the prosperous land of Cambodia that we are standing on is the legacy of the sacrifices made by our soldiers, nationalists, and great men for countless generations since the birth of this country.
No matter how much I continue to speak, it's still endless, unstoppable, but whether you, our soldiers, hear it or not, we all pay our deepest gratitude to the Khmer soldiers who sacrificed their lives and blood to protect the sacred land of Suvarnabhumi or Cambodia, without fear of enemy invasion.
I, like all Cambodians, wish all the soldiers a happy and safe life. May the souls of all generations of Cambodian ancestors help protect our fellow Cambodians and this beautiful country from the invasion of all kinds of enemies, and may Cambodian society prosper forever. May Cambodia return to its peace in the near future. Please join the boycott of all kinds of Siamese products, as well as may Cambodians love and unite as one, understand and cooperate in solidarity for this society, like the song “Khmer, rise up” written by Samdech Sanghareach Chuon Nat. May the Cambodian nation be prosperous and honored forever. 🙏🥰🇰🇭
Hwaseong (화성시), December 20, 2025