30/05/2026
" ទុរេនខ្នើយមាស ចាប់ផ្តើមប្រមូលផលពីពេលនេះហើយនៅចម្ការទុរេនស្រីមុំ បែកអន្លូង "
នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩ៈ៣០នាទីយប់ និងថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៦ៈ០០ព្រឹក កម្មវិធីកសិកម្ម របស់ទូរទស្សន៍ BTVnews នឹងផ្សាយជូនទស្សនានូវសកម្មភាពប្រមូលផលផ្លែទុរេនពូជ ខ្នើយមាស សាច់ទឹកដោះគោ នៅចម្ការទុរេនស្រីមុំបែកអន្លូង និងវិធីសាស្រ្តថែទាំដំណាំទុរេនអោយទទួលបានទិន្នផលល្អ ដែលរៀបរាប់បង្ហាញជូនដោយលោក ផាន់ សារិទ្ធ និងលោកស្រី អោម ស្រី ក៍ដូចជាបង្ហាញជូននូវទិដ្ឋភាពមួយចំនួននៃចម្ការទុរេន និងសួនកំសាន្តស្រីមុំបែកអន្លូង នារដូវកាលប្រមូលផលផ្កលែទុរេន ពូជខ្នើយមាស។
សូមលោកអ្នករងចាំទស្សនា និងជួយគាំទ្រភោគផលកសិកម្មខ្មែរយើង🙏🇰🇭❣️
23/05/2026
" លក់តែផ្លែទុរេនទុំដើម តែប៉ុណ្ណោះ " នេះជាសម្តីម្ចាស់ចម្ការទុរេនមួយកន្លែងស្ថិតនៅភាគឦសានប្រទេស!🇰🇭
នាថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩ៈ៣០នាទីយប់ និងថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៦ៈ០០ព្រឹក កម្មវិធីកសិកម្ម របស់ទូរទស្សន៍ BTVnews នឹងផ្សាយជូនលោកអ្នកទស្សនាទិដ្ឋភាពចម្ការទុរេនដែលមានដាំដុះទុរេនប្រាំពូជ របស់ក្រុមគ្រួសារលោក តាំង កេងស្រេង ស្ថិតនៅភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ លោកតាំង កេងស្រេង រួមនឹងបងប្រុសទាំងពីរ នឹងជម្រាបបង្ហាញនូវការជ្រើសរើសេពូជទុរេនយកមកដាំដុះនៅក្នុងចម្ការ , ការថែទាំ និងការមិនកាត់ប្រមូលផលផ្លែចាស់សម្រាប់លក់។ ហេតុផលយ៉ាងណានោះ លោក តាំង កេងស្រេង និងក្រុមគ្រួសារ នឹងជម្រាបបញ្ជាក់នៅក្នុងវីដេអូដែលនឹងផ្សាយក្នុងកញ្ចក់ទូរទស្សន៍ BTVnews តាមកាលវេលាខាងលើ។
សូមលោកអ្នករង់ចាំទស្សនាដោយមេត្រីភាព❣️ សូមអរគុណ🙏
15/05/2026
រុក្ខជាតិក្រសាំងទាប / Pepper elder (Peperomia Pellucida)
នាថ្ងៃសោរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៤ៈ០០រសៀល និងថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៦ៈ០០ព្រឹក កម្មវិធីកសិកម្ម របស់ទូរទស្សន៍ BTVnews នឹងផ្សាយជូនលោកអ្នកទស្សនានូវការថែទាំរុក្ខជាតិក្រសាំងទាប ដើម្បីទុកកាត់ប្រមូលផលលក់ទៅកាន់ទីផ្សារ របស់ក្រុមគ្រួសារលោក ទូច គីមយន់ និងអ្នកស្រី ឡេង សុខលាង ស្ថិតនៅភូមិ ពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
សូមលោកអ្នករង់ចាំទស្សនា និងរួមគ្នាគាំទ្រកសិផលក្នុងស្រុក🙏🪴❣️
02/05/2026
កម្មវិធី កសិកម្ម របស់ទូរទស្សន៍ BTVnews នាថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦នេះ វេលាម៉ោង ០៤ៈ០០រសៀល និងថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៦ៈ០០ព្រឹក នឹងផ្សាយជូនលោកអ្នកទស្សនានូវការដាំដុះដំណាំពុទ្រាអោយទទួលបានផលច្រើនគ្រប់រដូវ ដែលនឹងបង្ហាញរៀបរាប់ដោយកសិករ ហៀវ លីហួត ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមលោកអ្នករង់ចាំទស្សនា និងស្រង់យកនូវគន្លឹះសំខាន់ៗសម្រាប់ទុកអនុវត្តក្នុងការធ្វើកសិកម្មអោយកាន់តែល្អប្រសើរ🍏, សូមអរគុណ🙏
28/03/2026
នាថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៤:០០ រសៀល និងថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៦ៈ០០ព្រឹក កម្មវិធី កសិកម្មរបស់ទូរទស្សន៍ BTVnews នឹងផ្សាយជូនលោកអ្នកទស្សនានូវវឌ្ឍនភាពនៃការផលិតជីសរីរាង្គដ៍ធំរបស់ក្រុមហ៊ុន ហ៊ុយ យន់ កសិកម្ម។
សូមលោកអ្នករង់ចាំទស្សនា និងចូលរួមគាំទ្រផលិតផលជីសរីរាង្គខ្មែរ 🇰🇭 សូមអរគុណ🙏
25/03/2026
Video link
AGRICULTURE/កសិកម្ម: ដំណាំស្អំ " Climbing Wattle Plant "
ស្ថានីយ៍ទូរទស្សន៍ BTVnewsកម្មវិធីកសិកម្មដំណាំស្អំទីតាំងៈ សង្កាត់ស្វាយរលំ, ក្រុងតាខ្មៅ, ខេត្តកណ្តាលម្ចាស់ចម្ក.....
25/03/2026
វីដេអូស្តីពី
បទពិសោធន៍ដាំដុះដំណាំដំឡូងមើមមីសាច់លឿង របស់កសិករ អម សុផាត់ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ
AGRICULTURE /កសិកម្មៈ ដំណាំដំឡូងមីមើមសាច់លឿង(Yellow Cassava Tubers)
ស្ថានីយទូរទស្សន៍ BTVnewsកម្មវិធី កសិកម្មដំណាំដំឡូងមី មើមសាច់លឿង របស់គ្រួសារ លោក អម សុផាត់BTVnews TELEVISION CHANNELAGRICULTURE PROGRAMYellow Cassava T...
13/03/2026
នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៤ៈ០០រសៀល និងថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៦ ព្រឹក កម្មវិធីកសិកម្ម របស់ទូរទស្សន៍ BTVnews នឹងផ្សាយជូនលោកអ្នកទស្សនានូវទិដ្ឋភាពចម្ការពោតផ្អែម(ពោតក្រហម)មួយកន្លែងស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ដែលដាំដុះដោយកសិករ ណី ជី។ កសិករ ណី ជី នឹងចែករំលែកបទពិសោធន៍ក្នុងការធ្វើចម្ការ ពិសេសការដាំពោតអោយទទួលបានទិន្នផលល្អ។
សូមលោកអ្នករង់ចាំទស្សនា និងជួយគាំទ្រជាវនូវផលិតក្នុងស្រុកដើម្បីលើកស្ទួយជីវភាពគ្រសារខ្មែរ🇰🇭❣️ សូមអរគុណ🙏
20/02/2026
" បានទាំងផលខ្ញី បានទាំងផលល្ហុង នៅលើផ្ទៃដីតែមួយ "
នេះគឺជាវិធីសាស្រ្តក្នុងការលៃដាំដុះដំណាំលើផ្ទៃដីសមល្មម អោយទទួលបានទ្វេផល របស់កសិករអ្នកស្រុកស្អាង ខេត្តកណ្តាល ដែលនឹងមានផ្សាយជូនទស្សនាក្នុងកម្មវិធី កសិកម្ម របស់ទូរទស្សន៍ BTVnews នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៤ៈ០០រសៀល និងថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៦ព្រឹក។
សូមលោកអ្នករង់ចាំទស្សនាតាមរយះកិច្ចសម្ភាសន៍ជាមួយ កសិករ មី ពិសិដ្ឋ អ្នកដាំខ្ញីលាយជាមួយល្ហុង ស្ថិតនៅភូមិព្រែកអុងប៉ាង ខុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដោយមេត្រីភាព❣️, សូមអរគុណ🙏
14/02/2026
នាថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៤ៈ០០រសៀលបន្តិចទៀតនេះ និងថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៦ៈ០០ព្រឹក កម្មវិធី កសិកម្មរបស់ទូរទស្សន៍ BTVnewsនឹងផ្សាយជូនលោកអ្នកទស្សនានូវការចិញ្ចឹមត្រីលើផ្ទៃដីតូច តែទទួលបានទិន្នផលច្រើន របស់កសិដ្ឋានចិញ្ចឹមត្រី ធីខេ ៨៨៨៨ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
យុវជន គុយ ឃាំង ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រី TK 8888 នឹងជម្រាបជូនពីគំនិត និងបច្ចេកទេសក្នុងការចិញ្ចឹមត្រីនៅក្នុងកសិដ្ឋានអោយទទួលបានទិន្នផលខ្ពស់។
សូមលោកអ្នករង់ចាំទស្សនា និងចូលរួមគាំទ្រនូវភោគផលក្នុងស្រុកដែលចិញ្ចឹមដោយបងប្អូនខ្មែរយ់ើង🇰🇭❣️ សូមអរគុណ🙏