វិបស្សា-VIPASSA

វិបស្សា-VIPASSA

Share

Lead with Clarity. Live with Purpose VIPASSA WAY – Overview

VIPASSA is Cambodia’s pioneering mindfulness-based training and development organization.

We blend Buddhist wisdom and modern science to empower leaders, professionals, and organizations to thrive with clarity, compassion, and resilience. With a mission to empower, we help people unlock their true potential by cultivating mindful leadership and an entrepreneurial spirit — bridging the heart and mind to new possibilities. VIPASSA brings together passionate trainers and coaches dedicated

Photos from វិបស្សា-VIPASSA's post 27/03/2026

The ONE SPIRIT retreat (ព្រលឹងរួម) ឆន្ទៈក្នុងការរួបរួម​គ្នាជាធ្លុងមួយ គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ក្នុងកិច្ចការ និង​ជា​កម្លាំង​ដ៏​ខ្លាំងក្លាដែល​អាចបង្កើនថាមពលវិជ្ជមានក្នុងការ​កសាង​សេចក្តីចម្រើន​លូតលាស់​នៅតាមស្ថាប័នរបស់ខ្លួន។

ដោយសេចក្ដីសោមនស្សរីករាយ និងការដឹងគុណ​ ដែលក្រុមហ៊ុនបណ្ដុះបណ្ដាល​ វិបស្សាទទួលបានកិត្តិយសក្នុងការសម្របសម្រួល​ និងដឹកនាំកម្មវិធីសាងថាមពលក្រុម និងសាងទំនាក់ទំនង (​The ONE SPIRIT retreat and Yoga) ជូនដល់ក្រុមគ្រួសារក្រុមហ៊ុន Dhinimex Co.,LTD. ប្រកបដោយថាមពល និងលទ្ធផលវិជ្ជមាន។

ព្រះពុទ្ធសម្តែងថា «សាមគ្គី សាមគ្គានំ តបោ សុខោ​»
សាមគ្គីនាំមកនូវជ័យជំនះ និងសេចក្តីសុខ...

Pause. Breathe. Reconnect.
connect us - https://t.me/vipassaacademy

26/03/2026

នមោ​ ពុទ្ធ​ស្ស​ 🙏

អនុមោទនា​ថ្ងៃសីល​ 🙏🙏🙏
សូមមានក្តីសុខ​ ក្តីស្រឡាញ់ចំពោះខ្លួនឯង​ គ្រួសារ​ និងសង្គមរបស់យេីង
សូមឱ្យប្រជាជាតិរបស់យេីងមានសុខ​សន្តិភាព​ជា​និរន្តរ៍​🇰🇭

សព្វេ សត្តា អវេរា ហោន្តុ សុខិតា ហោន្តុ🧘‍♂️

24/03/2026

អ្នកនឹងមានការខកចិត្តតិចជាងមុន
នៅពេលអ្នករៀនទទួលយកការពិត
ហើយរៀនកាត់បន្ថយអារម្មណ៍នៃការរំពឹងទុកខ្លាំងពេក!!

Photos from Dhinimex Co.,LTD.'s post 12/03/2026

We would like to express our sincere gratitude for the opportunity to facilitate the Mindfulness and Yoga Session for the team of Dhinimex Co.,LTD. We truly appreciate the trust and collaboration. 🙏🥰

10/03/2026

យេីងមិនកម្សត់ពេកនោះទេ
ជួនកាលវាគ្រាន់តែជាអារម្មណ៍មិនល្អមួយពេលប៉ុណ្ណោះ។ កុំបណ្ដោយឱ្យខ្លួនធ្លាក់ក្នុងអារម្មណ៍អវិជ្ជមាននេះអី។ ងេីបឡេីង​ ផ្លាស់ប្ដូរអារម្មណ៍ថ្មី រួចបន្តដេីរទៅមុខទៀតដោយភាពអត់ធ្មត់💪

08/03/2026

អបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា 🧘‍♀️ 🧘‍♂️
" សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប "

Photos from Noem Chhunny នឹម ឈុន្នី's post 04/03/2026

មានលុយក៏មិនប្រាកដថាទិញបាន…

crd: វិបស្សា-VIPASSA​
ចូលរួម​តេលេក្រាម​៖​ https://t.me/chhunnynoemofficial

28/02/2026

ឱសថ​ព្យាបាល​ចិត្តដែលមានជំងឺ៖
១ / រៀនទម្លាក់​ ការគុំគួន​និងការប្រកាន់ខឹងចោលខ្លះ
២ / រៀនបណ្តុះមេត្តាចិត្ត ចំពោះ​ខ្លួន​ឯង​និងអ្នកជិតខាង
៣ / រៀនដឹងគុណ​ និងអរគុណឱ្យបានច្រេីន​ប្រចាំថ្ងៃ
៤​ / រៀនឱ្យអភ័យ​ និងរៀន​ដោះលែង​ខ្លួន​ឱ្យដេីរចេញពីគុកនៃ​អតីតកាល​
៥ / បណ្តុះទម្លាប់សមាធិជាប្រចាំ​ ដេីម្បីសាងសមត្ថភាពស្គាល់ខ្លួនឯង

ចូលរួម​តេលេក្រាម​៖​ https://t.me/chhunnynoemofficial

26/02/2026

ភាពស្មោះត្រង់ គ្មានពណ៌
គ្មានក្លិនទេ ប៉ុន្តែវាអាចធ្វើឱ្យយើងក្លាយជាមនុស្សមានតម្លៃ

22/02/2026

អំពេីល្អ​
នឹងអូសទាញមនុស្សល្អៗចូលមកក្បែរខ្លួនអ្នក🥰 ចូររៀនសាបព្រោះ​វា
បន្តិច​ៗប្រចាំថ្ងៃ🧘‍♂️

18/02/2026

០៥វិធីជួយកាត់បន្ថយភាពតានតឹង (សាមញ្ញតែមានប្រសិទ្ធភាព)

ស្ត្រេសឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ។
ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ។ នៅក្នុងសំនេរដ៏ខ្លីមួយនេះខ្ញុំសុំចែករំលែកនូវគន្លឹះ សាមញ្ញៗទាំង០៥ ដែលមានប្រសិទ្ធភាពដល់បងប្អូនទាំងអស់គ្នា!

១. ដង្ហើម
បិទភ្នែករបស់អ្នកមួយភ្លែត ដកដង្ហើមចូលតាមច្រមុះរបស់អ្នក ទប់វារយៈពេលពីរ បីវិនាទី បន្ទាប់មកសម្រួលដង្ហើមចេញ។ ហើយដកដង្ហើមចេញចូលតាមច្រមុះរបស់អ្នកដោយសង្កេតទៅលើចលនាខ្យល់ ដោយគិតក្នុងចិត្តថា "ខ្ញុំដកដង្ហើមចូលដោយការព្យាបាល ដកដង្ហើមចេញពីភាពតានតឹង" សារចុះសារឡើងៗ។​

២. ដឹងគុណ​
ការដឹងគុណប្រៀបដូចជាឱសថ​ជួយឱ្យយេីងបន្តដំណេីរទៅមុខប្រកបដោយថាមពលវិជ្ជមាន​។ បេីកចិត្តរីករាយជាមួយមនុស្សជុំវិញខ្លួន​ ហេីយរៀនរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វេី។

៣. ធ្វើលំហាត់ប្រាណ
អារម្មណ៍ស្ត្រេសពេលខ្លះអាចកើតឡើងនៅពេលរាងកាយរបស់យើងពោពេញដោយថាមពលអវិជ្ជមាន ដូច្នេះហើយនៅពេលយើងធ្វើលំហាត់ប្រាណ វាធ្វើឱ្យខួរក្បាលនិងរាងកាយរបស់យើង ប្រែត្រឡប់ថាមពលអវិជ្ជមានទៅជា កម្លាំងវិជ្ជមាននិងបង្កើនតុល្យភាពក្នុងខ្លួន។​​ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងភាពតានតឹងខ្លាំងអ្នកត្រូវចំណាយពេល ៣-៥នាទីសម្រាប់សម្រួលថាមពល។ ដោយក្រោកឈររៀងរាល់​ ១-២ម៉ោងម្ដង ហើយលាតដៃ និងជើងរបស់អ្នកដើម្បីសម្រួលសាច់ដុំ និងសម្ពាធឈាម។ ​

៤.​ សមាធិ​
សមាធិ​ជួយឱ្យអ្នកមានសមត្ថភាពរស់នៅជាមួយបច្ចុប្បន្ន​ ហេីយរៀនស្គាល់ខ្លួនឯងបានច្រេីនជាងមុន​។ មូលហេតុ​ដែលបណ្តាលឱ្យមនុស្សភាគច្រេីនមានភាពតានតឹងកេីតឡេីងញឹកញាប់ដោយសារតែចូលចិត្តរត់ទៅរកអតីតកាល​ និងអនាគត​ ដូច្នេះហេីយសមាធិអាចជួួយឱ្យអ្នកបានរស់នៅផ្ទះខ្លួនឯងខ្លះ​ (បច្ចុប្បន្ន​)។

៥. បង្កើនទម្លាប់គិតពីវិជ្ជមាន
ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីវិជ្ជមាន។ ហើយខ្ញុំក៍មិនបានប្រាប់ថាមិនឱ្យពិបាកចិត្ត ឬតានតឹងដែរ ព្រោះទាំងនេះជារឿងរបស់ជីវិត ហើយវាក៏ជាបញ្ហារបស់មនុស្សផងដែរ។​

នៅពេលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់ ចូរចំណាយពេលបន្តិចដើម្បីផ្តោតអារម្មណ៍ទៅលើគំនិតរីករាយ។ ដូចជា៖ មើលរូបភាពអនុស្សាវរីយ៍ល្អៗកាលនៅពីកេ្មង នឹកដល់សេចក្ដីល្អដែរយើងបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀង ឬភ្លេងដែលខ្លួនពេញចិត្ត ផ្ងើសារទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលយើងមានចំពោះពួកគាត់ ក្នុងនាមជាកូន ឪពុកម្ដាយ ជាមិត្តភ័ក្ត្រ។

ចូលរួម​តេលេក្រាម​៖​ https://t.me/chhunnynoemofficial

Want your school to be the top-listed School/college in Chbar Ampeou?

Click here to claim your Sponsored Listing.

Location

Telephone

Address


1159 NR2, Phnom Penh
Chbar Ampeou
12354

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00