វិទ្យាល័យ បរកែវ

វិទ្យាល័យ បរកែវ វិទ្យាល័យ​ បរកែវ​ ស្រុកបរកែវ​ ខេត្តរតនគិរី

07/08/2026
ព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦      កម្មវិធីសំណេះសំណាលលេីកទឹកច...
05/08/2026

ព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

កម្មវិធីសំណេះសំណាលលេីកទឹកចិត្តសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាព លោក ឃុំ សាខន ប្រធានក្រុមប្រឹក្សាស្រុកបរកែវ និងលោក កង សារឿន ជាអភិបាលនៃគណៈអភិបាលស្រុកបរកែវ លោក លោកស្រីក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ ប្រធានការិយាល័យចំណុះឲ្យរដ្ឋបាលស្រុក យុវជនសសយក សប្បុរសជន អាជីវករ តំណាងមីក្រូហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សថ្នាក់ទី១២។

ឱកាសនេះផងដែរ លោកអភិបាលស្រុក បានមានប្រសាសន៍ផ្តល់នូវអនុសាសន៍ល្អៗ និងផ្តាំផ្ញើ លេីកទឹកចិត្តដល់បេក្ខជនឱ្យខិតខំប្រឹងប្រែង និងថែទាំសុខភាព ដើម្បីត្រៀមសម្រាប់ការប្រឡងនាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនៃវិទ្យាល័យបរកែវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំស្រុក ព្រមទាំងសប្បុរសជនដែលបានចូលរួមកម្លាំងកាយ កម្លាំងចិត្ត និងឧបត្ថម្ភនូវថវិកាចំនួន២ ០០០ ០០០រៀល ដើម្បីជួយសម្រួលសោហ៊ុយធ្វើដំណើរ ការស្នាក់នៅ និងហូបអាហារសម្រាប់ប្អូនៗដែលមានជីវភាពខ្វះខាតកំឡុងពេលប្រឡងខាងមុខនេះ ។
សូមគោរពជូនពរ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ប្អូនៗត្រៀមខ្លួនរួចរាល់ហើយឬនៅ?ប្រព័ន្ធចំណេះដឹងទូទៅ១២ឆ្នាំ ឆ្លងកាត់ភូមិសិក្សាកន្លងមកប្រឡងជាប់ ចុះលើកនេះ?
01/08/2026

ប្អូនៗត្រៀមខ្លួនរួចរាល់ហើយឬនៅ?
ប្រព័ន្ធចំណេះដឹងទូទៅ១២ឆ្នាំ ឆ្លងកាត់ភូមិសិក្សាកន្លងមកប្រឡងជាប់ ចុះលើកនេះ?

29/07/2026
« ព្រះរស់ទីពីរ គឺលោកគ្រូ អ្នកគ្រូ »« ការចងចាំដ៏មានន័យ ជាមួយអ្នកមានគុណទីពីរ »      ព្រឹកនេះនៅក្នុងថ្នាក់រៀនតូចមួយ តែពោរពេ...
20/07/2026

« ព្រះរស់ទីពីរ គឺលោកគ្រូ អ្នកគ្រូ »
« ការចងចាំដ៏មានន័យ ជាមួយអ្នកមានគុណទីពីរ »
ព្រឹកនេះនៅក្នុងថ្នាក់រៀនតូចមួយ តែពោរពេញទៅដោយក្តីស្រឡាញ់ របស់ប្អូនៗសិស្សានុសិស្សទាំងអស់ ចំពោះលោកគ្រូ អ្នកគ្រូ ជាទីគោរពស្រឡាញ់។
កិច្ចរំលឹកគុណគ្រូ បានរៀបចំឡើងយ៉ាងសាមញ្ញ តែចេញពីបេះដូងពិតៗ ដើម្បីបង្ហាញពីការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សអស់ពីកម្លាំងកាយចិត្ត។
អរគុណលោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ចំណេះដឹង និងធ្វើជាគំរូដ៏ល្អដល់សិស្សគ្រប់រូប។

បរិស្ថានជុំវិញខ្លួនអ្នកស្អាត គឺផ្តើមចេញពីអ្នក #មន្ទីរបរិស្ថាន
06/07/2026

បរិស្ថានជុំវិញខ្លួនអ្នកស្អាត គឺផ្តើមចេញពីអ្នក
#មន្ទីរបរិស្ថាន

Address

វិទ្យាល័យបរកែវ, ស្រុកបរកែវ, រតនគិរី, PR3789, Cambodia
Bokeo
160301

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ បរកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category