God bless us
ជឹម ដាវុធ-Chim Davuth
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ជឹម ដាវុធ-Chim Davuth, Education, Street 701, Battambang.
ឪពុកម្ដាយ ឬ អាណាព្យាបាលមានឥទ្ធិពលដោយផ្ទាល់លើការអប់រំសិលធម៌របស់សិស្ស។ ដូចនេះ ឈប់កាន់ជើងកូន ឈប់ប្រកាន់គ្រូ
05/06/2026
ក្នុងនាមជាពលរដ្ឋខ្មែរ ១រូប មិនដែលសំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជាបើកព្រំដែនរកស៊ីជាមួយចោរសៀមទេ
នៅថ្ងៃទី៥ មិថុនានេះ លោក អានុទីន បានចាត់តាំងឱ្យលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសធ្វើជាតំណាងប្រទេសថៃ ចូលរួមចរចាក្នុងយន្តការផ្សះផ្សាដោយបង្ខំជាមួយកម្ពុជាលើច្បាប់សមុទ្រ UNCLOS និងប្រកាសបិទទ្វារលែងចរចា JBC និង GBC ព្រមទាំងបន្តបិទព្រំដែនរហូត។ ដកស្រង់ពីសារព័ត៌មាន Thai Post។
03/06/2026
ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានកំណត់ឡើងតាមរយៈកិច្ចព្រមព្រៀងរវាងប្រទេសបារាំង ដែលបានគ្រប់គ្រងកម្ពុជាពីឆ្នាំ 1863 ដល់ឆ្នាំ 1953 និងសៀម (ប្រទេសថៃបច្ចុប្បន្ន) ក្នុងឆ្នាំ 1904 និង 1907។
ព្រំដែននេះមានប្រវែងប្រហែល 885 គីឡូម៉ែត្រ (550 ម៉ាយល៍) ចាប់ពីឈូងសមុទ្រថៃ រហូតដល់ចំណុចប្រសព្វព្រំដែនមុំបី (Tripoint) ជាមួយឡាវ ដោយប្រមាណពីរភាគបីនៃព្រំដែនដើរតាមខ្សែបែងចែកទឹក (Watershed Line)។ ផ្នែកខាងត្បូងនៃព្រំដែនត្រូវបានបោះបង្គោលកំណត់ខ្លះៗរួចហើយ ប៉ុន្តែទីតាំងជាក់លាក់នៃព្រំដែននៅតំបន់ភ្នំដងរែក មិនទាន់ត្រូវបានឯកភាពគ្នានៅឡើយទេ ដោយសារមានភាពខុសគ្នារវាងការបង្ហាញខ្សែបែងចែកទឹកនៅលើផែនទីបារាំងឆ្នាំ 1907 និងស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅលើដី។
ការកំណត់អធិបតេយ្យភាពលើប្រាសាទ Preah Vihear Temple គឺជាបញ្ហាដែលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងរវាងកម្ពុជា និងថៃ។ នៅឆ្នាំ 1962 International Court of Justice (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះក្តីទាក់ទងនឹងប្រាសាទនេះ ដោយផ្អែកលើសារៈសំខាន់នៃផែនទីដងរែកឆ្នាំ 1907។
បន្ទាប់មក នៅឆ្នាំ 2013 International Court of Justice បានចេញសាលក្រមបកស្រាយបន្ថែម ដោយបញ្ជាក់ថា កម្ពុជាមានអធិបតេយ្យភាពលើតំបន់ជុំវិញប្រាសាទផងដែរ។
02/06/2026
ញត្តិគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តឹងទៅយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ
https://www.moj.gov.kh/
02/06/2026
ពួកចោរថៃនេះ បើយើងមិនកោងកាចជាមួយវា គឺវាបានដៃក្រឡុកយើងសម្បើមណាស់។ ពួកចោរនេះ ការសន្សំសុខ គឺពួកវាមិនចេះទេ វាចេះតែរឿងហិង្សា។
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
Street 701
Battambang