27/04/2026
ដំណើរទស្សនកិច្ចសិក្សានៅតំបន់រមណីដ្ឋានអង្គរ
……………………………………………………….
កាលពីថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សមណសិស្ស សិស្សថ្នាក់ភាសាអង់គ្លេសកម្រិត 9B បានដំណើរទស្សនិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរដោយសិក្សាលើប្រធានបទប្រវត្តិនិងស្ថាបត្យកម្មតាមប្រាសាទមួយចំនួន ក្រោមព្រះអធិបតីភាពរបស់ព្រះវិន័យសរណរង្សី ប៉ុក ពាន់ ប្រធានផ្នែករដ្ឋាបាលនិងសិក្សាធិការនៃ កម្មវិធីសិក្សាជំនាញ និង ភាសា (Skill and Languguage Education Program) និង កញ្ញា បាហា អាតាយេវ៉ា (Bahar Atayeva) ជាគ្រូបន្ទុកថ្នាក់ផ្ទាល់។
07/04/2026
ជួបគ្នានៅវេលាម៉ោង៣រសៀលនេះ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង
06/04/2026
សេចក្តីប្រគេន និង ជូនដំណឹង
--------------------------------
04/04/2026
ថ្នាក់ភាសាអង់គ្លេស និង កុំព្យូទ័រ វេនចុងសប្តាហ៍ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង
28/03/2026
សកម្មភាពបង្រៀននិងរៀនថ្ងៃចុងសប្ដាហ៍នៃកម្មវិធីសិក្សជំនាញនិងភាសា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។
...........................................
ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
28/03/2026
កម្មវិធី Career Fair
………………………………………………..
នៅល្ងាចថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ព្រះវិន័យសរណរង្សី ប៉ុក ពាន់ ប្រធានផ្នែករដ្ឋាបាលនិងសិក្សាធិការនៃ កម្មវិធីសិក្សាជំនាញ និង ភាសា (Skills and Language Education Program) បាននិមន្តបើកកម្មវីធី Career Fair របស់សមណសិស្ស សិស្ស កម្មវិធីសិក្សាជំនាញនិង ភាសា ដោយកម្មវីធីមានការចូលរួមសម្ដែង ដោយផ្ទាល់របស់សមណស្សិ សិស្ស កម្មវីធីនេះបង្កើតឡើងក្នុងគោលបំណង៖
១. ពង្រឹងជំនាញគោលគឺជំនាញអាន ជំនាញនិយាយ និង ជំនាញបន្ទាប់បន្សំ ជំនាញសរសេរ និង ស្តាប់
២. ពង្រឹងចំណេះដឹងតាមរយៈការស្រាវជ្រាវ
៣. បង្កើនភាពក្លាហាន
៤. ការចេះធ្វើការងារក្រុម
៥. ការបង្កើនកម្លាំងចិត្តក្នុងការព្យាយាមសម្រេចក្តីស្រមៃ
27/03/2026
ជួបគ្នាបន្តិចទៀតនេះ កម្មវិធី Career Fair ដោយការសម្តែងរបស់សមណសិស្ស សិស្សថ្នាក់ភាសាអង់គ្លេសកម្រិត 9B។ សូមចូលរួមលើកទឹកចិត្តឱ្យបានច្រើនកុះករ👏👏👏
23/03/2026
ថ្នាក់វេយ្យាករណ៍ភាសាអង់គ្លេស Parts of Speech វេនចុងសប្តាហ៍
20/03/2026
ថ្នាក់វេយ្យាករណ៍ភាសាអង់គ្លេស វេនចុងសប្តាហ៍
20/03/2026
ប្រជុំដោះស្រាយបញ្ហាប្រឈមនិងរៀបចំកំណែទម្រង់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និង ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យកាន់តែមានភាពប្រសើរឡើង។