25/06/2026
សិក្ខាសាលាចែករំលែកព័ត៌មានអាហារូបករណ៍សហគមន៍អឺរ៉ុប អឺរ៉ាស្មុស៍ (Erasmus)
-----------------------------
នៅព្រឹកថ្ងៃទីព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការរៀបចំសិក្ខាសាលាចែករំលែកព័ត៌មានអាហារូបករណ៍អឺរ៉ុប អឺរ៉ាស្មុស៍ (Erasmus) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាបុគ្គលស្នូលសម្រាប់កម្មវិធីអាហារូបករណ៍សហហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា។ នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងអំពីអត្ថប្រយោជន៍នៃអាហារូបករណ៍របស់សហគមន៍អឺរ៉ុប ជាពិសេសចំនួនអាហារូបករណ៍ប្រមាណជាង១០០កន្លែង ដែលនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងទទួលបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ក្រៅពីនោះលោក ប្រាយអាន ហ្វ័រណារី (Bryan Fornari)ប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា ក៏បានធ្វើបទបង្ហាញព័ត៌មានទូទៅពីសហភាពអឺរ៉ុប និងជាពិសេសជំនួយនានាដល់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត សោម រតនា ក៏បានលើកឡើងអំពីកម្មវិធីអាហារូបករណ៍របស់សហគមន៍អឺរ៉ុបនេះក្នុងការជួយកសាងធនធានមនុស្សនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តដល់ប្អូនៗនិស្សិត និងសាស្រ្តាចារ្យទាំអស់ ឲ្យបន្តតាំងចិត្តជាវិជ្ជមាន និងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីទាញយកអាហារូបករណ៏នេះ និងបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ផ្តល់លទ្ធភាពឲ្យកាន់តែប្រសើរសម្រាប់អ្នកទាំងឡាយ ដែលមានចំណាប់អារម្មណ៏ចំពោះអាហារូបករណ៏នេះ៕
..........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia
- Linkedin: www.linkedin.com/in/nubb-cambodia
- Community: NUBB_Community
- Website: www.nubb.edu.kh
24/06/2026
សិក្ខាសាលាស្ដីពី«ឧត្តមានុវត្តន៍នៃការគ្រប់គ្រងអប់រំ»
..................................................................
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ នឹងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី«ឧត្តមានុវត្តន៍នៃការគ្រប់គ្រងអប់រំ» សម្រាប់និស្សិតជំនាញវិទ្យាសាស្ត្រអប់រំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង៧:០០នាទីព្រឹកតទៅ
នៅបន្ទប់ភ្នំសំពៅ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
22/06/2026
ថ្ងៃចន្ទដើមសប្តាហ៍ ថ្នាក់ដឹកនាំ មន្រ្តី លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ២២/៦/២០២៦
..........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia
- Linkedin: www.linkedin.com/in/nubb-cambodia
- Community: facebook.com/groups/nubb.community/
- Website: www.nubb.edu.kh
20/06/2026
សិក្ខាសាលាស្ដីពី «មូលដ្ឋានអក្ខរវិធីនិងការវិវត្តអក្សរខ្មែរតាមរយៈសិលាចារឹក»
______________________
នៅថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ដ្រ និងអប់រំ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី«មូលដ្ឋានអក្ខរវិធីនិងការវិវត្តអក្សរខ្មែរតាមរយៈសិលាចារឹកធ» ក្រោមអធិបតីភាពលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងសំខាន់គឺដើម្បីពង្រឹងចំណេះដឹងបន្ថែមជូននិស្សិតជំនាញអក្សរសាស្ត្រខ្មែរ តាមរយៈបទបង្ហាញរបស់វាគ្មិនក្នុងការចែករំលែកចំណេះដឹង និងបទពិសោធដល់និស្សិតដូចជា៖ ១)បញ្ហាចោទនិងវិធីសាស្ត្រសិក្សាស្រាវជ្រាវសិលាចារឹកវ៉ូកាញ់ ២)មូលដ្ឋានលេខសាស្ត្រនិងអក្ខរវិធីខ្មែរបុរាណ ៣)ដំណើរវិវត្តនៃអក្សរខ្មែរដែលនាំឱ្យភ័ន្តច្រឡំ ៤)បម្រែបម្រួលស្រៈនិងព្យញ្ជនៈខ្មែរបុរាណ។
…………………
Seminar on "The Fundamentals of Orthography and the Evolution of the Khmer Script Through Inscriptions"
On Saturday, the 6th day of the waxing moon of the month of Jeshtha, Year of the Horse, Buddhist Era 2570, corresponding to June 20, 2026, the Faculty of Arts, Humanities, and Education organized a seminar entitled "The Fundamentals of Orthography and the Evolution of the Khmer Script Through Inscriptions."
The seminar was presided over by Dr. Sam Rany, Vice Rector and distinguished representative of H.E. Sok Khorn, Rector of the National University of Battambang.
The primary objective of the seminar was to enhance the knowledge of students majoring in Khmer Literature through presentations by guest speakers who shared their expertise and experience on the following topics:
1) Research questions and methodologies for studying the Võ Cạnh inscription
2) Fundamentals of numerology and ancient Khmer orthography
3) The evolutionary development of the Khmer script and the factors that have led to misunderstandings or confusion
4) Changes and developments in ancient Khmer vowels and consonants
The seminar aimed to provide students with deeper insights into Khmer writing systems, their historical development, and inscription-based research.
..........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia
- Linkedin: www.linkedin.com/in/nubb-cambodia
- NUBB-Community: www.facebook.com/groups/nubb.community/
- Website: www.nubb.edu.kh
20/06/2026
កិច្ចប្រជុំពិភាក្សាស្តីពីការបណ្តុះបណ្តាលជំនាញស្ទែមបន្ថែមដល់សិស្សនុសិស្សវិទ្យាល័យនេតយ៉ង់
--------------------------
នៅរសៀលថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយលោកនាយកវិទ្យាល័យនេតយ៉ង់ លើការបណ្តុះបណ្តាលបន្ថែមជំនាញស្ទែមបន្ថែម ជូនដល់ប្អូនៗសិស្សានុសិស្សវិទ្យាល័យនេតយ៉ង់ លើជំនាញកែច្នៃអាហារ សរសេរកម្មវិធី (Coding) កសិកម្ម និងជំនាញក្រាហ្វិកឌីហ្សាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ជំនាញស្ទែមបន្ថែម នឹងជួយតម្រង់ទិសប្អូនៗសិស្សានុសិស្សឱ្យចាប់យកជំនាញស្ទែមដែលខ្លួនស្រលាញ់ដើម្បីបន្តការិក្សានៅថ្នាក់ឧត្តមសិក្សាផងដែរ។
..........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia
- Linkedin: www.linkedin.com/in/nubb-cambodia
- Community: NUBB_Community
- Website: www.nubb.edu.kh
20/06/2026
កិច្ចប្រជុំពិភាក្សាលើខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា
ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្ម ជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
-----------------------------
នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈប្រតិភូនៃអគ្គនាយកដា្ឋនឧស្សាហកម្ម ដឹកនាំដោយឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ ជាអគ្គនាយក បានជួបពិភាក្សាលើខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្ម ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ដែលដឹកនាំដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីជជែក និងបំពេញបន្ថែមលើខ្លឹមសារដែលបានពង្រាងកន្លងមក ដែលគោលបំណងចំបងនៃអនុស្សរណៈនេះ ជំរុញការស្រាវជ្រាវអនុវត្ត និងការផលិតផលិតផលរបស់លោកគ្រូ អ្នកគ្រូ និងនិស្សិតលើវិស័យចំណីអាហារ កសិកម្ម បច្ចេកវិទ្យា ដើម្បីលើកស្ទួយការផលិតក្នុងស្រុកតាមរយៈការទទួលស្គាល់ស្តង់ដាបច្ចេកទេសផលិត ដែលទទួលស្គាល់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការស្នើសុំការការពារកម្មសិទ្ធបញ្ញាលើផលិតផល ដែលសាកលវិទ្យាល័យក៏ដូចជាអ្នកស្រាវជ្រាវ និងនិស្សិតផលិតបានផងដែរ។ ក្រៅពីនេះ អគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយបញ្ជ្រាបការយល់ដឹងពីកម្មសិទ្ធបញ្ញាតាមរយៈការធ្វើសិក្ខាសាលា និងការបណ្តុះបណ្តាលនានា ព្រមទាំងផ្តល់ធាតុចូលសម្រាប់ការកែលម្អកម្មវិធីសិក្សារបស់សាកលវិទ្យាល័យផងដែរ។
..........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia
- Linkedin: www.linkedin.com/in/nubb-cambodia
- Community: NUBB_Community
- Website: www.nubb.edu.kh
17/06/2026
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធីនៃការសរសេរសារណាបទថ្នាក់បរិញ្ញាបត្រ”
………………………………………………
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការសរសេរសារណាបទថ្នាក់បរិញ្ញាបត្រ» ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម និងនិស្សិតជំនាន់ទី២០ ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់វេនចន្ទ-សុក្រ ក្រោមអធិបតីភាព លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាតំណាងដ៌ខ្ពង់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាតដំបង។
កម្មវិធីនេះបង្ហាញដោយ បណ្ឌិត ដា វុទ្ធា ប្រធានស្តីទីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយផ្តោតលើការណែនាំអំពីនីតិវិធី និងខ្លឹមសារសំខាន់ៗក្នុងការសរសេរសារណាបទ រួមមាន៖
- លក្ខខណ្ឌបញ្ចប់ការសិក្សា
- ការជ្រើសរើសប្រធានបទស្រាវជ្រាវ និងគ្រូដឹកនាំ
- ការរៀបចំ និងការពារគម្រោងស្រាវជ្រាវ
- ដំណើរការស្រាវជ្រាវ និងការចងក្រងសារណាបទ
- ទម្រង់បែបបទស្តង់ដារនៃការសរសេរសារណាបទ
- ការបោះពុម្ភអត្ថបទស្រាវជ្រាវ និងសារណាបទ
- ការលួចចម្លងស្នាដៃ និងក្រមសីលធម៌ស្រាវជ្រាវ
សិក្ខាសាលានេះមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញស្រាវជ្រាវដល់និស្សិត ដើម្បីធានាបាននូវគុណភាពសារណាបទ ស្របតាមស្តង់ដារវិទ្យាសាស្ត្រ និងការអប់រំឧត្តមសិក្សា ព្រមទាំងលើកកម្ពស់វប្បធម៌ស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យជាតិបាត់ដំបង បន្តប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងការបង្កើតមូលធនមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
Dissemination Seminar on “Procedures for Writing Undergraduate Theses”
………………………………………………
On 17 June 2026, the Research and Development Center (RDC) of the National University of Battambang (NUBB) organized a dissemination seminar on “Procedures for Writing Undergraduate Theses” for 19th-generation undergraduate students in Civil Engineering and Architecture, as well as 20th-generation undergraduate students for the 2026–2027 academic year in the Monday-Friday program.
The seminar was presided over by Mr. Tieng Morin, Vice-Rector of the National University of Battambang, representing H.E. Sok Khorn, Rector of the National University of Battambang.
The session was delivered by Dr. Da Vuthea, Acting Director of the Research and Development Center, focusing on the procedures and key standards for undergraduate thesis writing, including:
-Graduation requirements
-Selection of research topics and academic supervisors
-Research proposal preparation and defense procedures
-Research implementation and thesis development processes
-Standard thesis writing formats and guidelines
-Publication of research articles and theses
-Plagiarism prevention and research ethics
The seminar aimed to strengthen students’ research knowledge and skills, ensuring the quality of undergraduate theses in accordance with scientific and higher education standards. It also sought to promote a strong research culture within the National University of Battambang.
The National University of Battambang remains committed to enhancing research capacity and developing high-quality human capital to contribute to national development.
..........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia
- Linkedin: www.linkedin.com/in/nubb-cambodia
- NUBB-Community: www.facebook.com/groups/nubb.community/
- Website: www.nubb.edu.kh
17/06/2026
«ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»
ឆ្លៀតក្នុងវរោកាសដ៏ឧដុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ដ៏វិសេសវិសាលនេះ ទូលបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ព្រមទាំងអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យសិរីមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា និងប្រកបដោយព្រះបរមសុខគ្រប់ប្រការជានិច្ចនិរន្តរ៍តរៀងទៅ៕
..........................................................
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
- Facebook: faceboook.com/nubb.cambodia
- Telegram: t.me/nubbedukh
- IG: instagram.com/nubb.cambodia/
- YouTube: https://bit.ly/3h2VorF
- TikTok: www.tiktok.com/.cambodia
- Linkedin: www.linkedin.com/in/nubb-cambodia
- NUBB-Community: facebook.com/groups/nubb.community
- Website: www.nubb.edu.kh