14/08/2026
នាថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំ ស្តីពី « ការពិនិត្យ និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យធានាគុណភាពផ្ទៃក្នុង » ក្រោមការដឹកនាំរបស់ កញ្ញា ថាវ រចនា អនុប្រធានការិយាល័យធានាគុណភាពផ្ទៃក្នុង និងមានការចូលរួមពីក្រុមការងារបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
On Friday, August 14, 2026, the Internal Quality Assurance Office of the National University of Battambang organized a meeting on " Monitoring and developing the Internal Quality Assurance Data Management System" The meeting was chaired by Ms. Thav Rachana, Deputy Head of the Internal Quality Assurance Office, with the participation of the Information Technology Technical Team of the National University of Battambang.