University of Management and Economics

University of Management and Economics

Share

University of Management and Economics commits to educating students on quality ability and ethics

30/04/2026

អនុមោទនា​ ពិធីបុណ្យវិសាខបូជា 🪷

ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាថ្ងៃបុណ្យវិសាខបូជា ។

ការប្រារព្ធពិធីបុណ្យវិសាខបូជាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗបីរបស់ព្រះសម្មាសម្ពុទ្ធ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន

សូមគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងបងប្អូនទាំងអស់គ្នា ទទួលបាននូវសេចក្តីសុខ សុភមង្គល និងសទ្ធាជ្រះថ្លាគ្រប់ៗរូប 🙏❤

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

28/04/2026

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ស៊ីម៉ងត៍ ខនស៍ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២០០ ដុល្លាអាមេរិក សម្រាប់ឯកសណ្ឋានកីឡាករទៅប្រកួតពានរង្វាន់ឧត្តមសិក្សាឆ្នាំ២០២៦ ។

ដោយការចូលរួមចំណែកនេះ បានឆ្លុះបង្ហាញពីការលើកស្ទួយមួយដ៏ល្អចំពោះវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ។

សម្រាប់ទឹកចិត្តដ៏ថ្លៃថ្លានេះ សូមប្រសិទ្ធពរជ័យដល់ក្រុមហ៊ុន Conch Cement ប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/

28/04/2026

🚀[សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) - The Starter Program - រដូវកាលទី២]🚀 បើកទទួលពាក្យហើយ -
ដាក់ពាក្យឥឡូវនេះ​ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

តើកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) វគ្គបណ្តុះបណ្តាលអាជីវកម្មដំបូង គឺជាអ្វី?
កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) វគ្គបណ្តុះបណ្តាលអាជីវកម្មដំបូង គឺសម្រាប់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ដែលមានបំណងចង់ចាប់ផ្តើមធុរកិច្ចថ្មី ​រឺអាជីវកម្ម ដែលមានឥទ្ធិពលវិជ្ជមានដល់សហគមន៍មូលដ្ឋាន។​
សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) គឺជាគំនិតផ្តួចផ្តើមមួយរបស់សហគ្រិនខ្មែរ ដើម្បីផ្តល់ការគាំទ្រដល់សហគ្រិនក្នុងខេត្តបាត់ដំបងតាមរយៈដៃគូអនុវត្ត។
តោះមកបំផុសគំនិតច្នៃប្រឌិត នវានុវត្តន៍ (ការបង្កើតថ្មី) សហគ្រិនភាព និងបង្កើនទំនុកចិត្ត ក្នុងការជ្រើសរើសការងារឬអាជីពក្នុងក្តីស្រមៃ បង្កើតគំនិតផ្តួតផ្តើម និងគម្រោងសហគមន៍ក្នុងនាមជា «អ្នកបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម» ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs).
✅ព័ត៌មានបន្ថែម និងការដាក់ពាក្យ៖ https://gqr.sh/AUkZ
✅ដាក់ពាក្យឲ្យបានមុន ថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៦
📱ទំនាក់ទំនងផ្ទាល់តាមលេខទូរស័ព្ទ​ 070 383 853 (Telegram)

=====
**គាំទ្រដោយ៖
✅សហគ្រិនខ្មែរ Khmer Enterprise - ដែលជាបរធនបាលកិច្ចបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មី។
✅សហការរៀបចំដោយ៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME)

✅ TikTok: https://www.tiktok.com/.btb.1998?lang=en

Photos from University of Management and Economics's post 27/04/2026

សិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍ការធ្វើការជាវិស្វករ IT នៅសហរដ្ឋអាមេរិក”

នៅថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦

មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានអញ្ជើញវាលគ្មិន លោក ឌី សុភ័ណ្ឌនុ មកពីសហរដ្ឋអាមេរិក ជាវិស្វករនៅក្រុមហ៊ុន SANMINA មកធ្វើបទបង្ហាញផ្ទាល់ក្រោមប្រធានបទ៖

🎯 “ការចែករំលែកបទពិសោធន៍ការធ្វើការជាវិស្វករ IT នៅសហរដ្ឋអាមេរិក”
សិក្ខាសាលានេះមានគោលបំណង៖
🔹 ផ្តល់ចំណេះដឹងអំពីដំណើរការក្លាយជាវិស្វករ IT នៅបរទេស
🔹 ចែករំលែកបទពិសោធន៍ការសិក្សា និងការងារពិតនៅ USA
🔹 ណែនាំជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារអន្តរជាតិ
🔹 លើកទឹកចិត្តនិស្សិតក្នុងការរៀបចំអនាគតអាជីព

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/
✅ TikTok: https://www.tiktok.com/.btb.1998?lang=en

Photos from University of Management and Economics's post 27/04/2026

ការគោរពភ្លេងជាតិ និងជាស្មារតីគោរពដឹងគុណចំពោះការលះបង់ដ៏អស្ចារ្យរបស់វីរកងទ័ពយើង

បាត់ដំបង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
ទិដ្ឋភាពគោរពភ្លេងជាតិរបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/
✅ TikTok: https://www.tiktok.com/.btb.1998?lang=en

24/04/2026

🚀[សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) - The Starter Program - រដូវកាលទី២]🚀 បើកទទួលពាក្យហើយ -
ដាក់ពាក្យឥឡូវនេះ​ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

តើកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) វគ្គបណ្តុះបណ្តាលអាជីវកម្មដំបូង គឺជាអ្វី?
កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) វគ្គបណ្តុះបណ្តាលអាជីវកម្មដំបូង គឺសម្រាប់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ដែលមានបំណងចង់ចាប់ផ្តើមធុរកិច្ចថ្មី ​រឺអាជីវកម្ម ដែលមានឥទ្ធិពលវិជ្ជមានដល់សហគមន៍មូលដ្ឋាន។​
សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) គឺជាគំនិតផ្តួចផ្តើមមួយរបស់សហគ្រិនខ្មែរ ដើម្បីផ្តល់ការគាំទ្រដល់សហគ្រិនក្នុងខេត្តបាត់ដំបងតាមរយៈដៃគូអនុវត្ត។
តោះមកបំផុសគំនិតច្នៃប្រឌិត នវានុវត្តន៍ (ការបង្កើតថ្មី) សហគ្រិនភាព និងបង្កើនទំនុកចិត្ត ក្នុងការជ្រើសរើសការងារឬអាជីពក្នុងក្តីស្រមៃ បង្កើតគំនិតផ្តួតផ្តើម និងគម្រោងសហគមន៍ក្នុងនាមជា «អ្នកបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម» ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs).
✅ព័ត៌មានបន្ថែម និងការដាក់ពាក្យ៖ https://gqr.sh/AUkZ
✅ដាក់ពាក្យឲ្យបានមុន ថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៦

📱ទំនាក់ទំនងផ្ទាល់តាមលេខទូរស័ព្ទ​ 070 383 853 (Telegram)
=====
**គាំទ្រដោយ៖
✅សហគ្រិនខ្មែរ Khmer Enterprise - ដែលជាបរធនបាលកិច្ចបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មី។

✅សហការរៀបចំដោយ៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME)

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/
✅ TikTok: https://www.tiktok.com/.btb.1998?lang=en

Photos from University of Management and Economics's post 20/04/2026

ការគោរពភ្លេងជាតិ និងជាស្មារតីគោរពដឹងគុណចំពោះការលះបង់ដ៏អស្ចារ្យរបស់វីរកងទ័ពយើង
បាត់ដំបង ថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦
ទិដ្ឋភាពគោរពភ្លេងជាតិរបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅព្រឹកថ្ងៃចន្ទ ទី២០ខែមេសា ឆ្នាំ២០២៦
---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/
✅ TikTok: https://www.tiktok.com/.btb.1998?lang=en

14/04/2026

សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ 🥰🌸

ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សូមគោរពជូនពរដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឱ្យទទួលបាននូវសុភមង្គល ភាពសុខសាន្ត សេចក្តីសប្បាយរីករាយ សំណាងល្អ និងសុវត្ថិភាពគ្រប់ការធ្វើដំណើរ។ 🥰✨

សូមអោយឆ្នាំថ្មីនេះនាំមកនូវភាពរីកចម្រើន រុងរឿង និងជោគជ័យគ្រប់ៗគ្នា 🙏🏻❤️

11/04/2026

សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ 🥰🌸

ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សូមគោរពជូនពរដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឱ្យទទួលបាននូវសុភមង្គល ភាពសុខសាន្ត សេចក្តីសប្បាយរីករាយ សំណាងល្អ និងសុវត្ថិភាពគ្រប់ការធ្វើដំណើរ។ 🥰✨

សូមអោយឆ្នាំថ្មីនេះនាំមកនូវភាពរីកចម្រើន រុងរឿង និងជោគជ័យគ្រប់ៗគ្នា 🙏🏻❤️

---------
✅ page: https://www.facebook.com/
✅ Telegram Channel: https://t.me/+jVcTuvr3AFlkOGRl
✅ UME's website: https://www.ume.edu.kh/
✅ Youtube: https://www.youtube.com/
✅ TikTok: https://www.tiktok.com/.btb.1998?lang=en

Want your school to be the top-listed School/college in Battambang?

Click here to claim your Sponsored Listing.

Location

Telephone

Address

P. O . Box 303 , Battambang City , Cambodia , No 5 Street Preak Preash Sdach Commune
Battambang
02401