25/04/2026
សកម្មភាពនិស្សិតប្រឡងជ្រេីសរេីសចូលរៀន ឆ្នាំមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ជំនាញ គណនេយ្យ សវនកម្ម ពន្ធដារ ជំនាន់ទី៦ ពេលរសៀល📝
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
Specialization in Accounting, Auditing, and Taxation
25/04/2026
សកម្មភាពនិស្សិតប្រឡងជ្រេីសរេីសចូលរៀន ឆ្នាំមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ជំនាញ គណនេយ្យ សវនកម្ម ពន្ធដារ ជំនាន់ទី៦ ពេលរសៀល📝
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
23/04/2026
នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
ការិយាល័យបណ្ណាល័យ នៃសាខាសាកលវិទ្យាល័យ វ៉ាន់ដា ខេត្តបាត់ដំបងបានចូលរួមសកម្មភាពសង្គម និងសេវាសហគមន៍ «ចែកអំណោយជនពិការ» ដេីម្បីចូលរួមចំណែកក្នុងការលេីកទឹកចិត្តជួយសម្រួលដល់ជីវភាពគ្រួសារជនពិការ ។
នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
13/04/2026
សារគោរពជូនពរ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
12/04/2026
សេចក្តីជូនដំណឹង ស្តីពី ការឈប់សម្រាក
សាខាសាកលវិទ្យាល័យ វ៉ាន់ដា ខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិតមេត្តាជ្រាបថា សាខាសាកលវិទ្យាល័យ វ៉ាន់ដាអនុញ្ញាតឲ្យគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងនិស្សិតឈប់សម្រាកដើម្បីអបអរសាទរក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ។
គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិត ចូលសិក្សា និងធ្វើការវិញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ។
សូមអរគុណ!
11/04/2026
Vanda University
សូមជូនដំណឹងជូនជ្រាបនូវស្លោកខ្លីថា៖
“ បង់ប្រាក់ម្តងរៀន១ជីវិត។ បើបង់ប្រាក់សម្រាប់ឆមាសណាមួយហើយឈប់, ប្រាក់នោះនឹងនៅតែមានតម្លៃបន្តដដែល នៅពេលអ្នកមកបន្តរៀនទៀត។ “ 🙏🙏🙏
05/04/2026
កម្មវិធីសូត្រមន្តសិរីសួស្ដីលេីករាសីឆ្នាំថ្មី នៅសាខាសាកលវិទ្យាល័យ វ៉ាន់ដា ខេត្តបាត់ដំបង
នាថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសរាជ២៥៦៩
ត្រូវនឺងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦
04/04/2026
សកម្មភាពក្នុងកម្មវិធី "សង្រ្កាន្តវ៉ាន់ដា"
👉សាខាសាកលវិទ្យាល័យ វ៉ាន់ដា ខេត្តបាត់ដំបង សហការជាមួយក្រុមយុវជន សសយក បានរៀបចំនូវ កម្មវិធីប្រកួតស្នាដៃរបស់និស្សិតក្នុងវិញ្ញាសា "បង្អែមខ្មែរ" ដែលជាប្រភេទអាហារផ្អែមដែលផ្សំឡើងពីគ្រឿងផ្សំធម្មជាតិដូចជា ខ្ទិះដូង ស្ករត្នោត ម្សៅដំណើប និងផ្លែឈើផ្សេងៗ។
👉 ការប្រកួតនេះធ្វើឡើង ក្នុងគោលបំណងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ និងបង្កើតនូវភាពសប្បាយរីករាយដល់និស្សិតទាំងអស់គ្នា បង្កើនភាពស្និតស្នាល និងចេះសាមគ្គីគ្នាទៅវិញទៅមក។
👉 លើសពីនេះ ក៏មានលេងល្បែងប្រជាប្រិយ៖ វាយក្អម លាក់កន្សែង រាំដណ្តើមកៅអី ជាដើម។
នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦
01/04/2026
ស្វាគមន៍មកកាន់កម្មវិធីសំណួរចម្លើយប្រចាំខែមេសា
លក្ខខណ្ឌ៖
👉Share 1 Like 1
👉ឆ្លើយសំណួរ ត្រូវ 02 នាក់ ដំបូង នឹងបានរង្វាន់ 🎁
👉ឆ្លើយសំណួរ ត្រូវ រៀងរាល់ខែ នឹងទទួលបានរង្វាន់ធំ 🎁
👉លទ្ធផលនឹងបង្ហោះជូនរៀងរាល់ចុងខែ និងរង្វាន់ចែកជូនរៀងរាល់ថ្ងៃសៅរ៍។
តោះ តោះ ចូលរួមប្រកួតប្រជែងឆ្លើយទាំងអស់គ្នាណា។
01/04/2026
ឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំខែមីនា
វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦
01/04/2026
ចម្លើយប្រចាំខែមីនា
វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦
28/03/2026
សូមស្វាគមន៍ មកកាន់ "សង្ត្រាន្តវ៉ាន់ដា" ក្រោមប្រធានបទ “បង្អែមខ្មែរ” នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:០០ព្រឹកតទៅ
👉 សាកលវិទ្យាល័យក៏បានរៀបចំនូវ កម្មវិធីប្រកួតស្នាដៃរបស់និស្សិតក្នុងវិញ្ញាសារ "បង្អែមខ្មែរ" ដែលជាប្រភេទអាហារផ្អែមដែលផ្សំឡើងពីគ្រឿងផ្សំធម្មជាតិដូចជា ខ្ទិះដូង ស្ករត្នោត ដំណើប និងផ្លែឈើផ្សេងៗ។
👉 ការប្រកួតនេះធ្វើឡើង ក្នុងគោលបំណងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ និងបង្កើតនូវភាពសប្បាយរីករាយដល់និស្សិតទាំងអស់គ្នា បង្កើនភាពស្និតស្នាល និងចេះសាមគ្គីគ្នាទៅវិញទៅមក។
👉 លើសពីនេះ ក៏មានលេងល្បែងប្រជាប្រិយ៖ វាយក្អម លាក់កន្សែង រាំដណ្តើមកៅអី ជាដើម។
👉សូមនិស្សិតចូលរួមទាំងអស់គ្នា កុំអោយខកខានឡើយ។
សូមអរគុណ!!