Institut français du Cambodge - Battambang

Institut français du Cambodge - Battambang

Share

L’IFC - Battambang propose
des cours de français et des activités culturelles.

La page de l'Institut français du Cambodge - Battambang informe ses abonnés en temps réel de tous ses services et de toutes ses actualités :
1) sessions de cours de français pour adultes, adolescents et enfants, 4 trimestres par an.
2) sessions de passation des examens du DELF et du DALF.
3) informations sur les études au Cambodge et/ou en France, offres d'emplois....
4) évènements culturels (pro

16/06/2026

សៀវភៅថ្មីៗមួយចំនួនប្រចាំឆ្នាំ ២០២៦ ជាភាសាបារាំង ទើបមកដល់វិទ្យាស្ថានបារាំងប្រចាំខេត្តបាត់ដំបង (IFC-Battambang) ដើម្បីដាក់បម្រើជូននៅក្នុងបណ្ណាល័យពហុឯកសារ។ បណ្ណាល័យយើងមានសៀវភៅប្រហែល៦០០០ក្បាល ជាភាសាបារាំង និងភាសាខ្មែរ ហើយបើកទទួលស្វាគមន៍សាធារណជនទូទៅដោយសេរី។
សូមស្វាគមន៍អ្នករាល់គ្នាមកកាន់ទីនេះដោយក្តីរីករាយ! :)
Voyez quelques-unes des nouveautés 2026, en français, que l'IFC- Battambang vient de recevoir pour disposer dans sa médiathèque.
Celle-ci comprend 6000 documents, en français et en khmer.
Elle est ouverte à tout le monde. Vous y êtes tous les bienvenus ! :)

Photos from Institut français du Cambodge - Battambang's post 12/06/2026

🎖លោកស្រី សោ គីមហៀក និងលោក អ៊ួង ចាន់ប៉ូលីណែត ទទួលគ្រឿងឥស្សរិយយស ៖ កាលពីម្សិលមិញ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦, លោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា តំណាងឱ្យសាធារណរដ្ឋបារាំង បានអញ្ជើញមកវិទ្យាស្ថានបារាំងនៅកម្ពុជា-ខេត្តបាត់ដំបង ដើម្បីបំពាក់គ្រឿងឥស្សរិយយស​ Palmes Académiques ថ្នាក់អស្សឫទ្ធិ ជូនដល់លោកស្រី សោ គីមហៀក និងលោក អ៊ួង ចាន់ប៉ូលីណែត ដែលជាសាស្ត្រាចារ្យភាសាបារាំងរបស់យើង ដើម្បីជាការដឹងគុណចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់ភាសាបារាំងនៅកម្ពុជា។
សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះជ័យលាភីទាំងពីររូប!

គ្រឿងឥស្សរិយយស Palmes Académiques បង្កើតឡើងកាលពីឆ្នាំ១៨០៨ ដោយ Napoléon Ier គឺសម្រាប់បំពាក់ជូនបុគ្គលទាំងឡាយណាដែលបានបំពេញការងារដ៏ឧត្តុង្គឧត្តមក្នុងវិស័យអប់រំ នៅប្រទេសបារាំង និងនៅបរទេស។

🎖Madame So Kim Hiek et Monsieur Uong Chan Polyneth récompensés :
Hier jeudi 11 juin 2026 à l’Institut français du Cambodge - Battambang, l’Ambassadeur de France au Cambodge, Son Excellence M. Olivier Richard, a remis, au nom de la République française, les insignes de Chevalier dans l’ordre des Palmes Académiques à Madame So Kim Hiek et à Monsieur Uong Chan Polyneth, enseignants de français à l'Institut, en reconnaissance de leur engagement, depuis plus de 30 ans, en faveur du rayonnement de la langue française au Cambodge. Félicitations à eux deux !! 👏🏾

Photos from Institut français du Cambodge - Battambang's post 01/06/2026

ការប្រឡងសញ្ញាបត្រ DELF – Prim នៅវិទ្យាស្ថានបារាំងនៅកម្ពុជា-បាត់ដំបង ៖
សិស្ស៥រូបមកពីសាលាបារាំងអន្តរជាតិខេត្តបាត់ដំបង (EFB) បានមកប្រឡងសញ្ញាបត្រ DELF - Prim A2 នៅវិទ្យាស្ថានបារាំងនៅកម្ពុជា-បាត់ដំបង ថ្ងៃទី29 និង ទី៣០ ខែឧសភា ឆ្នាំ ២០២៦។ យើងសូមជូនពរឱ្យពួកគេទទួលបានជោគជ័យ!
យើងតែងតែរីករាយក្នុងការសហការជាមួយសាលាបារាំងអន្តរជាតិខេត្តបាត់ដំបង EFB និងជំរុញគាំទ្រសហគមន៍និយាយភាសាបារាំងនៅខេត្តបាត់ដំបង! 😊
Examens du DELF – Prim à l’IFC – Battambang :
5 élèves de l’école française de Battambang (EFB) ont passé l’examen du DELF - Prim A2 à l’IFC – Battambang les 29 et 30 mai 2026.
Nous leur souhaitons bonne chance !
Nous sommes toujours heureux de coopérer avec l’EFB et de faire vivre le bassin francophone de
Battambang ! 🙂

Photos from Institut français du Cambodge - Battambang's post 27/05/2026

យើងបានប្រគល់វិញ្ញាបនបត្រជូនដល់សិស្សពូកែប្រចាំត្រីមាសទី ១ ឆ្នាំ២០២៦ កាលពីម្សិលមិញថ្ងៃទី២៦ ខែ ឧសភា។
សូមចូលរួមអបអរសាទរដល់អ្នកទាំងអស់គ្នា!
Nous avons remis hier mardi 26 mai 2026 les certificats aux meilleurs élèves du premier trimestre 2026.
Félicitations à eux tous !

Photos from Institut français du Cambodge - Battambang's post 22/05/2026

ការចាក់បញ្ចាំងភាពយន្តនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ខេត្តបាត់ដំបង ៖

ជារៀងរាល់រសៀលថ្ងៃសៅរ៍ វិទ្យាស្ថានបារាំងនៅកម្ពុជា ខេត្តបាត់ដំបង តែងតែមានការចាក់បញ្ចាំងភាពយន្តគំនូរជីវចលជាភាសាបារាំងដែលមានអក្សររត់ពីក្រោមជាភាសាបារាំងផងដែរ។ នេះជារូបភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដែលបាននាំមកនូវភាពសប្បាយរីករាយដល់សិស្សានុសិស្សដែលបានចូលរួម ។

Cinéma à l'IFC -Battambang :

Comme tous les samedis après-midi , une projection de dessin animé en français avec sous-titre en français a eu lieu samedi dernier à l'IFC Battambang, pour la plus grande joie des élèves présents.

Photos from Institut français du Cambodge - Battambang's post 15/05/2026

សូមចូលរួមអបអរសាទរដល់សិស្សរបស់យើងគឺ ខីឡុន ខេមរិន្ទ ដែលបានប្រឡងជាប់សញ្ញាបត្រ DELF B2 (ជាមួយនឹងពិន្ទុដែលខ្ពស់ ៧៨,៥០/១០០) កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។
គាត់បានទទួលសញ្ញាបត្រជាផ្លូវការពីក្រសួងអប់រំជាតិបារាំង កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតារបស់គាត់ ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួមក្នុងឱកាសនេះ!

Félicitations à notre élève Kheylonn Khemrin qui a réussi son examen du DELF B2 (avec une note de 78,5/100) en février 2026.
Il a reçu son diplôme du Ministère français de l'éducation nationale ce mercredi 13 mai 2026. Merci beaucoup à ses parents d'être venus à cette occasion!

14/05/2026

L'Institut français du Cambodge - Battambang souhaite un très bon anniversaire à Sa Majesté Preah Karuna Preah Bat Samdech Preah Boromneath, Norodom Sihamoni, Roi du Cambodge, qui a 73 ans aujourd’hui, jeudi 14 mai 2026.

Photos from Institut français du Cambodge - Battambang's post 08/05/2026

អស់រយៈពេល ៣០ឆ្នាំមកហើយ សិស្សានុសិស្សដែលសិក្សាភាសាបារាំងពីមួយត្រីមាសទៅមួយត្រីមាសនៅវិទ្យាស្ថានបារាំងនៅកម្ពុជាប្រចាំខេត្តបាត់ដំបងយើង ពួកគាត់មិនត្រឹមតែមកសិក្សាភាសាប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងបានបង្កើតនូវចំណងមិត្តភាព ភាពស្និទ្ធស្នាល ការចែករំលែកនូវភាពសប្បាយរីករាយ និងរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាង ។

នេះគឺជាកម្រងរូបភាពរបស់សិស្សានុសិស្សមួយចំនួនរបស់យើង នៃត្រីមាសទី២ ឆ្នាំ២០២៦ នេះ។🙂

Depuis 30 ans déjà, trimestre après trimestre, les apprenants de français de l'IFC Battambang n'apprennent pas seulement une langue : ils tissent des liens, créent des complicités, partagent des moments de joie, s'inventent un avenir.

Ici les photos de certains des élèves du 2ème trimestre 2026🙂

Photos from Institut français du Cambodge - Battambang's post 28/04/2026

សិស្សរបស់យើងចំនួន២រូប នឹងចេញដំណើរទៅប្រទេសបារាំង ក្នុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីចូលរួមកម្មសិក្សារយៈពេល ១៥ ថ្ងៃ នៅសាលា Alliance Française នៃទីក្រុង Vichy (Cavilam)៖
សូមអបអរសាទរដល់យុវសិស្ស ខីឡុន ខេមរិន្ទ (Khemrin Kheylonn) និង សែម រ៉ានីតបញ្ញា (Ranithpanha Sem) ដែលត្រូវបានជ្រើសរើសក្នុងចំណោមសិស្សានុសិស្សនៃថ្នាក់ពីរភាសានៃវិទ្យាល័យព្រះមុនីវង្ស ដែលបានប្រលងជាប់សញ្ញាបត្រDELF B2 និងជាសិស្សនៅវិទ្យាស្ថានបារាំងកម្ពុជា ខេត្តបាត់ដំបងផងដែរ។ ពួកគាត់នឹងមានឱកាសទៅធ្វើកម្មសិក្សានៅប្រទេសបារាំង ក្នុងខែកក្កដា ឆ្នាំ ២០២៦ នៅសាលា Cavilam (Alliance Française de Vichy)។ ឱកាសដ៏វិសេសវិសាលនេះ សម្រេចទៅបានដោយសារវិទ្យាល័យព្រះមុនីវង្ស ទទួលបានស្លាកសញ្ញា «Label France Éducation» ដែលសបញ្ជាក់ពីគុណភាព និងលទ្ធផលសិក្សាយ៉ាងល្អប្រសើររបស់សិស្សក្នុងថ្នាក់ពីរភាសា ជាពិសេសគឺលទ្ធផលនៃការប្រឡងសញ្ញាបត្រ DELF ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី Elodie Wynar អនុព័ន្ធកិច្ចសហប្រតិបត្តិការភាសាបារាំង នៃស្ថានទូតបារាំង និងលោក សុខ ដាលីន ប្រធានការិយាល័យភាសាបរទេស នៃក្រសួងអប់រំ យុវជន និងកីឡា នៅកម្ពុជា ដែលបានជួយជ្រោមជ្រែងឱ្យគម្រោងនេះទទួលបានជោគជ័យ។

Nos 2 élèves vont partir en France en juillet 2026, afin de faire un stage de 15 jours à l'Alliance française de Vichy (Cavilam) :
Félicitations à Khemrin Kheylonn et Ranithpanha Sem, les 2 élèves sélectionnés parmi les élèves des classes bilingues du lycée Preah Monivong qui ont réussi le DELF B2, également élèves à l'IFC - Battambang, qui vont pouvoir effectuer un stage en France en juillet 2026 au Cavilam (Alliance française de Vichy) grâce au label France Education obtenu par le lycée Préah Monivong du fait de la qualité et des bons résultats des élèves de ses classes bilingues, notamment aux examens du DELF.

Merci beaucoup à Elodie Wynar, attachée de coopération pour le français à l'ambassade de France, et à Dalin Sok, directeur du bureau des langues étrangères au Ministère cambodgien de l'éducation de la jeunese et des sports (MEJS), qui ont permis la réussite de ce projet.

Photos from Institut français du Cambodge - Battambang's post 21/04/2026
Want your school to be the top-listed School/college in Battambang?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 180, Rue 501, Groupe 41 , Village Prekpmohatep, Quartier Svay Por
Battambang

Opening Hours

Monday 08:00 - 13:00
14:00 - 18:00
Tuesday 08:00 - 13:00
14:00 - 18:00
Wednesday 08:00 - 13:00
14:00 - 18:00
Thursday 08:00 - 13:00
14:00 - 18:00
Friday 08:00 - 13:00
14:00 - 18:00
Saturday 08:00 - 12:00
14:00 - 17:00