បណ្ណាល័យតូច-Small Village

បណ្ណាល័យតូច-Small Village Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from បណ្ណាល័យតូច-Small Village, Education, National Road No. 5, Battambang.

រៀងរាល់សប្ដាហ៍ក្មេងៗបានទទួលការអប់រំសីលធម៌អំពី «សៀវភៅអប់រំសីលធម៌» ភាគ ១ និងភាគ 3 ដោយទទួលបានការឧបត្ថម្ភពីអង្គការ CORDE និង...
18/08/2026

រៀងរាល់សប្ដាហ៍ក្មេងៗបានទទួលការអប់រំសីលធម៌អំពី «សៀវភៅអប់រំសីលធម៌» ភាគ ១ និងភាគ 3 ដោយទទួលបានការឧបត្ថម្ភពីអង្គការ CORDE និងបានទទួលការអប់រំសីលធម៌ពីអ្នកសម្របសម្រួល បណ្ណាល័យតូចផងដែរ។📚📚

ការអប់រំសីលធម៌ដល់កុមារតាំងពីវ័យក្មេង គឺជាការកសាងគ្រឹះជីវិតដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេ។ 📚

ចំណេះដឹង និងភាពឆ្លាតវៃអាចជួយឱ្យកុមាររៀនពូកែ ប៉ុន្តែសីលធម៌ គុណធម៌ និងចរិយាសម្បត្តិល្អ គឺជាអ្វីដែលកំណត់តម្លៃពិតប្រាកដនៃភាពជាមនុស្ស។ 📚

កុមារដែលទទួលបានការអប់រំសីលធម៌ត្រឹមត្រូវ នឹងធំធាត់ឡើងដោយមានទំនួលខុសត្រូវ ចេះស្រឡាញ់ខ្លួនឯង និងយល់ចិត្តអ្នកដទៃ។🎁📚

#បណ្ដុះទម្លាប់នៃការអាន
#ការអប់រំដើម្បីទាំងអស់គ្នា
#ការអប់រំសីលធម៌

 #សៀវភៅជាមិត្តដ៏អស្ចារ្យនៃការលូតលាស់ការបើកទំព័រសៀវភៅមួយក្បាល ប្រៀបដូចជាការបើកទ្វារអាថ៌កំបាំងទៅកាន់ពិភពផ្សងព្រេងថ្មីដ៏អស្...
18/08/2026

#សៀវភៅជាមិត្តដ៏អស្ចារ្យនៃការលូតលាស់
ការបើកទំព័រសៀវភៅមួយក្បាល ប្រៀបដូចជាការបើកទ្វារអាថ៌កំបាំងទៅកាន់ពិភពផ្សងព្រេងថ្មីដ៏អស្ចារ្យ។ នៅពេលប្អូនៗអានសៀវភៅ ប្អូនៗមិនត្រឹមតែបានជួបតួអង្គក្លាហាន និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះការស្រមើលស្រមៃឱ្យកាន់តែសម្បូរបែបផងដែរ។ រាល់ពាក្យពេចន៍ និងរូបភាពនៅលើទំព័រក្រដាស គឺជាចំណីខួរក្បាលដែលជួយឱ្យប្អូនៗកាន់តែឆ្លាតវៃ ចេះគិតពិចារណាបានល្អ និងមានភាពក្លាហានក្នុងការនិយាយស្តី។ សៀវភៅប្រៀបដូចជាមិត្តដ៏ស្មោះត្រង់ ដែលតែងតែនៅក្បែរប្អូនៗជានិច្ច។

បណ្ណាល័យតូច-Small Village
#បណ្ដុះទម្លាប់អានសៀវភៅ
#អប់រំសីលធម៌កុមារ

22/07/2026

សប្ដាហ៍ណាក៏មានសម្លេងសើចសប្បាយអ៊ូអរចឹង ក្មេងៗណាដែលដាច់ចិត្តមិនមករៀននោះ មែនអត់!😁
#បណ្ណាល័យតូចនៅបន្តទទួលស្វាគមន៍📚

ម៉ោងសិក្សា: ៨:០០ ដល់ ១០:០០ ព្រឹក
ទីតាំង: ភូមិអង់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

22/07/2026

#បណ្ណាល័យតូច មានសិស្សមត្តេយ្យកម្រិតទាប ចំនួន 2 នាក់ និងកម្រិតមធ្យម 1 នាក់ ឥឡូវអូនកំពុងហ្វឹកហាត់សរសេរអក្សរ ក នៅលើក្ដារខៀនម្ដង📚📚។

ម៉ោងសិក្សា: ៨:០០ ដល់ ១០:០០ ព្រឹក
ទីតាំង: ភូមិអង់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

 #បណ្ណាល័យតូច សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្អូនស្រី ឡា កញ្ចរា ជាអ្នកសម្របសម្រួលថ្មី និងជាអ្នកគ្រូនៅបណ្ណាល័យរបស...
06/07/2026

#បណ្ណាល័យតូច សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្អូនស្រី ឡា កញ្ចរា ជាអ្នកសម្របសម្រួលថ្មី និងជាអ្នកគ្រូនៅបណ្ណាល័យរបស់យើង។

បច្ចុប្បន្នប្អូនជាសិស្សថ្នាក់ទី 11 ឆ្នាំថ្មី និងជាអ្នកចំណូលរួមនៅក្នុងកម្មវិធី PSA របស់អង្គការ CORDE ផងដែរ។ ប្អូនស្រីមានឆន្ទៈ មានការខិតខំប្រឹងប្រែងរៀនសូត្រ និងមានការតាំងចិត្តក្នុងការចែករំលែកចំណេះដឹងរបស់ប្អូនទៅកាន់ក្មេងៗនៅក្នុងសហគមន៍។

ម៉ោងសិក្សា: ៨:០០ ដល់ ១០:០០ ព្រឹក
ទីតាំង: ភូមិអង់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

 #បណ្ណាល័យតូច  សកម្មភាពសរសេរលេខ អក្សរ  អានរឿងនិទាន គូសគំនូរ ផាត់ពណ៌ លេងកំសាន្ត និងសម្លេងសើចសប្បាយជុំគ្នារបស់កុមារនៅក្នុង...
06/07/2026

#បណ្ណាល័យតូច សកម្មភាពសរសេរលេខ អក្សរ អានរឿងនិទាន គូសគំនូរ ផាត់ពណ៌ លេងកំសាន្ត និងសម្លេងសើចសប្បាយជុំគ្នារបស់កុមារនៅក្នុងសហគមន៍📚📚📚

រាល់ទំព័រសៀវភៅដែលកុមារបើក គឺជាពិភពថ្មីមួយដែលពួកគេបានរកឃើញ។ ការអានបណ្ដុះគំនិត កុមាររីកចម្រើន។សៀវភៅគឺជាស្លាប ដែលជួយឱ្យក្តី...
06/07/2026

រាល់ទំព័រសៀវភៅដែលកុមារបើក គឺជាពិភពថ្មីមួយដែលពួកគេបានរកឃើញ។ ការអានបណ្ដុះគំនិត កុមាររីកចម្រើន។សៀវភៅគឺជាស្លាប ដែលជួយឱ្យក្តីស្រមៃរបស់កុមារហោះហើរបានឆ្ងាយ។ ការអានជារៀងរាល់ថ្ងៃ ជួយឱ្យក្មេងៗឆ្លាតវៃ និងមានគំនិតច្នៃប្រឌិត។ទម្លាប់អានតាំងពីតូច គឺជាគ្រឹះនៃចំណេះដឹងពេញមួយជីវិត។


#អានដើម្បីដឹងអានដើម្បីលូតលាស់
#រួមគ្នាជួយកុមារឱ្យស្រឡាញ់សៀវភៅ
#បណ្ណាល័យតូច🏠📚📚

 #សូមស្វាគមន៍ គីង្គក់មកកាន់បណ្ណាល័យតូច 📚📚បណ្ណាល័យតូចពិតជារីករាយ និងសូមថ្លែងអំណរគុណដល់បងប្រុស សល់ រត្តនៈ និងបងប្រុស រ៉ាន ...
27/06/2026

#សូមស្វាគមន៍ គីង្គក់មកកាន់បណ្ណាល័យតូច 📚📚
បណ្ណាល័យតូចពិតជារីករាយ និងសូមថ្លែងអំណរគុណដល់បងប្រុស សល់ រត្តនៈ និងបងប្រុស រ៉ាន វ៉ាន់ឌី សម្រាប់ការវិភាគទានសៀវភៅដល់បណ្ណាល័យ ដើម្បីជាស្ពានអំណានដល់ក្មេងៗ និងអ្នកចំណូលរួម PSA ជាជំនួយដល់ការសិក្សាបន្ថែម ។

សូមគោរពជូនពរបងប្រុសទាំងពីរ មានសុខសុវត្ថិភាពពេលធ្វើដំណើរ មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត មានសុភមង្គលក្នុងក្រុមគ្រួសារ ជួបប្រទះនូវសំណាងល្អ ជោគជ័យក្នុងការសិក្សា និងការងារ ។
ស្វ័យសិក្សាជុំគ្នា

 #មុនចូលរៀនអានសៀវភៅ ចេញពីរៀនក៏ត្រូវអានសៀវភៅសិនដែរ។ ១ សប្ដាហ៍មានរៀនតែ ១ថ្ងៃ ប៉ុន្ដែ ១ថ្ងៃដ៏មានន័យ មានភាពរីករាយ ការអប់រំឥរ...
25/05/2026

#មុនចូលរៀនអានសៀវភៅ ចេញពីរៀនក៏ត្រូវអានសៀវភៅសិនដែរ។
១ សប្ដាហ៍មានរៀនតែ ១ថ្ងៃ ប៉ុន្ដែ ១ថ្ងៃដ៏មានន័យ មានភាពរីករាយ ការអប់រំឥរិយាបថ ការស្វ័យសិក្សា និងបង្កើតសម្លេងសើចអ៊ូអរក្នុងភូមិ។ 📝📚🤹‍♂️

#ភូមិមួយបណ្ណាល័យមួយ📚

បណ្ណាល័យ ភូមិក្រសាំង-Village Library

បណ្ណាល័យតូច-Small Village

24/05/2026

Address

National Road No. 5
Battambang

Website

Alerts

Be the first to know and let us send you an email when បណ្ណាល័យតូច-Small Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category