The SS Store

The SS Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The SS Store, Battambang.

24/08/2025
ការត្រៀមខ្លួនក្នុងកំលុងពេល ៦ថ្ងៃមុនប្រឡងរយៈពេលនេះគឺសំខាន់ខ្លាំងណាស់សម្រាប់អ្នកក្នុងការត្រៀមខ្លួន ព្រោះវានៅរយៈពេលខ្លីមែនទ...
22/08/2025

ការត្រៀមខ្លួនក្នុងកំលុងពេល ៦ថ្ងៃមុនប្រឡង
រយៈពេលនេះគឺសំខាន់ខ្លាំងណាស់សម្រាប់អ្នកក្នុងការត្រៀមខ្លួន ព្រោះវានៅរយៈពេលខ្លីមែនទែនសម្រាប់អ្នក។ ដំណាក់កាលនេះហើយ អ្នក ត្រូវតែធ្វើឱ្យប្រាកដថា អ្នកត្រៀមខ្លួនចំពោះការប្រឡងរួចហើយ ព្រោះ ប្រសិនបើអ្នកមិនទាន់ត្រៀមរួចរាល់នោះទេ ការប្រឡងរបស់អ្នកនឹងទទួល បានលទ្ធផលផ្ទុយពីការរំពឹងទុកជាក់ជាមិនខានឡើយ។
-វាជាពេលវេលាមួយដែលអ្នកគួរតែបញ្ឈប់ការរៀនកួរបន្ថែមគ្រប់មុខ យកពេលទំនេរទាំងប៉ុន្មានទៅទន្ទេញចំពោះមុខវិជ្ជាមេរៀន។
-វាក៏ជាពេលវេលាមួយដែលអ្នកត្រូវគេងឱ្យបានពេញៗភ្នែក មានន័យថា គេងឱ្យគ្រប់៨ម៉ោងឡើងវិញ ដើម្បីថែរក្សាសុខភាពរបស់អ្នកមុនការប្រឡងមកដល់។
-រយៈពេលនេះហើយដែលអ្នកត្រូវតែប្រមែប្រមូលសៀវភៅព្រៀង នានា រំឭកវាឡើង វិញ រួមផ្សំទាំងមេរៀនដែលគ្រូឱ្យបន្ថែមទៀត។
-ចំពោះចំណីអាហារបរិភោគវិញ អ្នកគួរតែបង្កើនការប្រុងប្រយ័ត្ន ១/១០០០ ព្រោះនៅក្នុងរយៈពេលនេះ បើអ្នកមានជំងឺដង្កាត់អ្វីនោះ ការ ត្រៀមខ្លួនរបស់អ្នកតាំងពីដើមមក នឹងត្រូវរលាយបើសិនជាជំងឺរបស់អ្នក មិនបានធូរស្បើយកំលុងពេល១ថ្ងៃមុនប្រឡង។
-ចំណុចមួយទៀត គឺអ្នកគួររៀបចំសម្ភារៈដែលត្រូវយកទៅ ប្រឡងឱ្យបានបណ្ដើរៗ ឬក៏អាចធ្វើការកត់ត្រាចំណាំក៏បាន ជៀសវាងការ ភ្លេចភ្លាំងនៅមុនពេលថ្ងៃប្រឡងមកដល់។ ម្យ៉ាងទៀត ក្នុងការរៀបចំសម្ភារៈ អ្នកគួរតែទិញថ្នាំពេទ្យទុកសាគួរខ្លះៗក្នុងករណីឈឺបន្ទាន់ ដូចជាថ្នាំឈឺក្បាល ឈឺពោះ វិលមុខ ថ្នាំក្រពះ ថ្នាំក្តៅខ្លួន សម្រាប់ទុកការពារខ្លួនទើប ជាការល្អ ធ្វើដូច្នេះអ្នកមិនងាយប្រឈមទៅនឹងបញ្ហាសុខភាពទាំងនោះឡើយនៅពេលប្រឡង។
ជូនពរបេក្ខជនបាក់ឌុបទទួលបាននិទ្ទេសល្អ នាពេលខាងមុខនេះ🫶🏻
#បាក់ឌុប2025

30/10/2024

កុំទាន់គេងអូនៗ លឺថាលទ្ធផលបាក់ឌុបតាមខេត្តចេញម៉ោង 12យប់ហ្នឹង❤️

អត្រាកំណែគណិតវិទ្យាបាក់ឌុប២០២៤ ក្រៅផ្លូវការ(ថ្នាក់វិទ្យាសាស្រ្តពិត)ប្រភព: លោកគ្រូ Inh.kosal.math
10/10/2024

អត្រាកំណែគណិតវិទ្យាបាក់ឌុប២០២៤ ក្រៅផ្លូវការ(ថ្នាក់វិទ្យាសាស្រ្តពិត)
ប្រភព: លោកគ្រូ Inh.kosal.math

៣ថ្ងៃមុនពេលបាក់ឌុប:-ថែសុខភាពឱ្យបានល្អ គេងឱ្យគ្រប់គ្រាន់ ញាំអាហារដែលប៉ូវដល់សុខភាព។-ហាមញាំអាហារដែលមានជាតិខ្លាញ់ ជូរ ផ្អាប់...
05/10/2024

៣ថ្ងៃមុនពេលបាក់ឌុប:

-ថែសុខភាពឱ្យបានល្អ គេងឱ្យគ្រប់គ្រាន់ ញាំអាហារដែលប៉ូវដល់សុខភាព។
-ហាមញាំអាហារដែលមានជាតិខ្លាញ់ ជូរ ផ្អាប់ ដូចជា ម្ជូរ បុកល្ហុង…
-ត្រួតពិនិត្យមើលសម្ភារយកទៅប្រឡងឡើងវិញ។
-រៀបចំបត់អាវស សំពត់/ខោ ដែលពាក់ទៅប្រឡងនៅកន្លែងឱ្យមានរបៀប។
-ត្រូវប្រាកដថា ខោអាវ នោះ មិនតឹងពេក មិនធូរពេក ព្រោះវាអាចរំខានដល់ការប្រឡង។
-ទុកកាតប្រឡងនៅមុខកញ្ចក់ឬកន្លែងដែលឆាប់មើលឃើញ(អាចទុកក្នុងកាបូបប៊ិកដែលយកទៅប្រឡងក៏បាន ជៀសវាងការបាត់)។
-បញ្ឈប់រាល់ការធ្វើលំហាត់ផ្សេងៗ គួររំលឹកមេរៀនសំណួរ ឬ រូបមន្តដែលយើងមិនទាន់ច្បាស់។
-ត្រួតពិនិត្យមើលម៉ូតូ ឬ យានជំនិះដែលត្រូវជិះទៅប្រឡង។
-លេងសើច សប្បាយខ្លះ ចំណាយពេលជាមួយគ្រួសារនិយាយលេង ដើម្បីកាត់បន្ថយភាពតានតឹង ភ័យខ្លាច។
-ពេលត្រួតពិនិត្យឈ្មោះប្រឡង គួរគប្បី ស្វែងរកបន្ទប់ទឹកឱ្យហើយ។
-រៀនងើបពីព្រឹកព្រលឹម និង ញាំអាហារពេលព្រឹកមុនម៉ោង 7 ឱ្យហើយ ជៀសវាងថ្ងៃប្រឡងងើបមិនទាន់ ឬ ញាំអាហារមិនចូល។
-ត្រៀមថ្នាំសង្កូវផ្សេងៗ ដូចជា ប្រេងកូឡា ថ្នាំចុកពោះ ថ្នាំឈឺក្បាល…។
🍀 ជូនពរឱ្យប្អូនៗមានសុខភាពល្អ នៅថ្ងៃប្រឡងកុំឱ្យភ័យខ្លាច ភ្លាំងភ្លាត់ វិញ្ញាសាចេញចំតែកន្លែងដែលចេះ និងទទួលបាននិទ្ទេសល្អដែលខ្លួនប្រាថ្នា។

១៦ចំណុចនោះរួមមាន៖១. មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២។២. មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធ ចូលក្នុងមណ្ឌលប្រឡង។៣. ...
26/09/2024

១៦ចំណុចនោះរួមមាន៖

១. មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២។

២. មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធ ចូលក្នុងមណ្ឌលប្រឡង។

៣. មិនត្រូវយកសៀវភៅ និងសំណេរឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង។

៤. មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅសំណេឯកសារ ប្រដាប់គិតលេខ នាឡិកាដៃ ដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។

៥. មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ។

៦. មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។

៧. មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណេឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់មិនឲ្យយកចូលក្នុងមណ្ឌលប្រឡង។

៨. មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស។

៩. មិនត្រូវមិនចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង។

១០. មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។

១១. មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឲ្យអ្នកដទៃមើល ឬអូសឆក់យកបាន។

១២. មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឲ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម។

១៣. មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ។

១៤. មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឲ្យរបើកជញ្ជាំងក្ដារធ្វើឲ្យបាក់បែកតុ កៅអី ឬក្ដារខៀនជាដើម។

១៥. មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត។

១៦. មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។
_____________________❤️______________________

របៀបសរសេរលើក្រដាសកិច្ចការប្រឡងបាក់ឌុប
26/09/2024

របៀបសរសេរលើក្រដាសកិច្ចការប្រឡងបាក់ឌុប

ការត្រៀមខ្លួនក្នុងកំឡុងពេលមួយសប្តាហ៍មុនប្រឡងបាក់ឌុប     រយៈពេលនេះគឺសំខាន់ខ្លាំងណាស់សម្រាប់អ្នកក្នុងការត្រៀមខ្លួន ព្រោះវា...
25/09/2024

ការត្រៀមខ្លួនក្នុងកំឡុងពេលមួយសប្តាហ៍មុនប្រឡងបាក់ឌុប

រយៈពេលនេះគឺសំខាន់ខ្លាំងណាស់សម្រាប់អ្នកក្នុងការត្រៀមខ្លួន ព្រោះវានៅរយៈពេលខ្លីមែនទែនសម្រាប់អ្នក។ ដំណាក់កាលនេះហើយ អ្នក ត្រូវតែធ្វើឱ្យប្រាកដថា អ្នកត្រៀមខ្លួនចំពោះការប្រឡងរួចហើយ ព្រោះ ប្រសិនបើអ្នកមិនទាន់ត្រៀមរួចរាល់នោះទេ ការប្រឡងរបស់អ្នកនឹងទទួល បានលទ្ធផលផ្ទុយពីការរំពឹងទុកជាក់ជាមិនខានឡើយ។

1- ជាពេលវេលាមួយដែលអ្នកគួរតែបញ្ឈប់ការរៀនកួរបន្ថែមគ្រប់ មុខ អ្នកត្រូវតែ យកពេលទំនេរទាំងប៉ុន្មានទៅទន្ទេញចំពោះមុខវិជ្ជាមេរៀន ព្រោះបើអ្នក ព្យាយាមមើលវាពេញមួយសប្តាហ៍នោះ នឹងទទួលបាន ល្អនៅថ្ងៃប្រឡង។

2- ជាពេលវេលាមួយដែលអ្នកត្រូវគេងឱ្យបានពេញៗភ្នែក មាន ន័យថា គេងឱ្យគ្រប់៨ម៉ោងឡើងវិញ ដើម្បីតបស្នងពេលដែលអ្នកគេងមិន បានឆ្អែតក្នុងកំលុងពេលសិក្សាទី១២ ថែរក្សាសុខភាពរបស់អ្នកមុនការប្រឡងមកដល់។

3- រយៈពេលនេះ ត្រូវតែប្រមែប្រមូលសៀវភៅព្រៀង នានាដែលអ្នកគូសជាដ្យាក្រាមក្តី អ្នកកត់ត្រាពេលរៀនក្តី ដើម្បីរំឭកវាឡើង វិញ រួមផ្សំទាំងមេរៀនដែលគ្រូឱ្យបន្ថែមទៀត ពោលគឺ ក្នុងពេលនេះ អ្នកគួរ បោះបង់ការធ្វើលំហាត់ទាំងស្រុង ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ដើម្បីយកពេលទៅទន្ទេញនិងអានមេរៀន ឬអាចនិយាយបានថា អ្នកគួរតែសម្រាកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

4- ចំពោះចំណីអាហារបរិភោគវិញ អ្នកគួរតែបង្កើនការប្រុងប្រយ័ត្ន ១/១០០០ ព្រោះនៅក្នុងរយៈពេលនេះ បើអ្នកមានជំងឺដង្កាត់អ្វីនោះ ការ ត្រៀមខ្លួនរបស់អ្នកតាំងពីដើមមក នឹងត្រូវរលាយបើសិនជាជំងឺរបស់អ្នក មិនបានធូរស្បើយកំលុងពេល១ថ្ងៃមុនប្រឡង។
Note: ចំណែកអាហារពេលល្ងាចវិញ កុំឱ្យឆ្អែតពេក ខ្លាចឆ្អែតជ្រុលទៅខ្ជិលអានមេរៀន។

5-ចំណុចមួយទៀត គឺអ្នកគួររៀបចំសម្ភារៈដែលត្រូវយកទៅ ប្រឡងឱ្យបានបណ្តើរៗ ឬក៏អាចធ្វើការកត់ត្រាចំណាំក៏បាន ជៀសវាងការ ភ្លេចភ្លាំងនៅមុនពេលថ្ងៃប្រឡងមកដល់។ ម្យ៉ាងទៀត ក្នុងការរៀបចំសម្ភារៈអ្នកគួរតែទិញថ្នាំពេទ្យទុកសាគួរខ្លះៗក្នុងករណីឈឺបន្ទាន់។ អ្នកអាចទិញថ្នាំ ឈឺក្បាល ឈឺពោះ វិលមុខ ថ្នាំក្រពះ ថ្នាំក្តៅខ្លួន សម្រាប់ទុកការពារខ្លួនទើប ជាការល្អ ធ្វើដូច្នេះអ្នកមិនងាយប្រឈមទៅនឹងបញ្ហាសុខភាពទាំងនោះឡើយ នៅពេលប្រឡង។

23/09/2024

ចន្ទ ម្តង ចន្ទ
ចន្ទ 2ដង បាក់ឌុប😂

07/09/2024

អារម្មណ៍ថ្ងៃទី 08 ខែនេះ ខុសពីថ្ងៃទី08ខែក្រោយ។😂
#8តុលា2024

ចាំសំណួរភ្លេចចម្លើយ-ចាំចម្លើយភ្លេចសំណួរមែនទេ?នេះសំណួរជីវវិទ្យាសុទ្ធគ្រប់មេរៀន ប្អូនៗអាចយកទៅសាកល្បងសួរឆ្លើយខ្លួនឯងបាន។Wis...
04/09/2024

ចាំសំណួរភ្លេចចម្លើយ-ចាំចម្លើយភ្លេចសំណួរមែនទេ?
នេះសំណួរជីវវិទ្យាសុទ្ធគ្រប់មេរៀន ប្អូនៗអាចយកទៅសាកល្បងសួរឆ្លើយខ្លួនឯងបាន។
Wish you good luck សល់តែ 34ថ្ងៃទៀតទេ❤️

Address

Battambang

Alerts

Be the first to know and let us send you an email when The SS Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share