យុវជននិងគោលដៅទេសចរណ៍ Youth and Tourism Destinations

  • Home
  • Cambodia
  • Battambang
  • យុវជននិងគោលដៅទេសចរណ៍ Youth and Tourism Destinations

យុវជននិងគោលដៅទេសចរណ៍ Youth and Tourism Destinations A Destination for the New Millennium is Adventures Wonder

19/04/2022
👉កោះស្ដេចស្ថិតនៅភូមិកោះស្ដេច   ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្ដកោះកុង។👉កោះស្ដេច គឺជាកោះធម្មជាតិមួយដែលមានឆ្នេរខ្សាច់សស្អាត...
12/10/2021

👉កោះស្ដេច
ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្ដកោះកុង។
👉កោះស្ដេច គឺជាកោះធម្មជាតិមួយដែលមានឆ្នេរខ្សាច់សស្អាត និងទេសភាពស្រស់ស្អាតសម្រាប់លម្ហែកាយ ព្រោះមានកោះជាច្រើននៅជុំវិញ និងព្រៃធម្មជាតិ។ មួយវិញទៀតភ្ញៀវទេសចរក៏អាចទស្សនាថ្ងៃរៀបលិចដ៏ស្រស់ស្អាតបានផងដែរ។
👉ទស្សនាពីជីវភាពរស់នៅរបស់អ្នកភូមិនៅលើកោះ មុជទឹកសមុទ្រមើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ ជិះទូកទស្សនាកោះនានានៅក្បែរកោះ ទស្សនាថ្ងៃរៀបលិចដ៏ស្រស់ស្អាត សម្រាកលំហែកាយព្រមទាំងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
👉ជាពិសេសនោះគឺថា ភ្ញៀវទេសចរអាចទៅលេងកំសាន្តនៅទីនោះបានគ្រប់រដូវកាល។
****

អ្វីជារមណីដ្ឋានទេសចរណ៍?  រមណីដ្ឋានទេសចរណ៍ សំដៅដល់ទីតាំង ដែលមានភាពទាក់ទាញទេសចរណ៍ដូចជា វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ឆ្...
01/10/2021

អ្វីជារមណីដ្ឋានទេសចរណ៍?
រមណីដ្ឋានទេសចរណ៍ សំដៅដល់ទីតាំង ដែលមានភាពទាក់ទាញទេសចរណ៍ដូចជា វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ឆ្នេរសមុទ្រ ឬដែលរៀបចំ កែច្នៃឡើងហើយត្រូវបានអនុញ្ញាតឱ្យរៀបចំសម្រាប់ធ្វើអាជីវកម្ម បម្រើឱ្យការសម្រាកលំហែរនិងកម្សាន្ត តាមគោលបំណងទេសចរណ៍ស្របច្បាប់។
ដែលក្នុងនោះរមណីដ្ឋានមានលក្ខណៈពិសេស និងបែងចែកដូចខាងក្រោម៖
• រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត
- សារៈសំខាន់នៃវប្បធម៌ដើមនិងធនធានប្រវត្តិសាស្រ្ត
- រក្សាភាពដើម បូរណភាពរបស់រមណីដ្ឋាន
- កំណត់បុរាណវត្ថុដែលមាននៅសល់ តម្លៃមនុស្សជាតិ ការរស់នៅទំនៀមទំលាប់ ការប្រើប្រាស់ដីធ្លី ការរស់នៅបែបប្រពៃណី
• រមណីដ្ឋានទេសចរណ៍កែច្នៃ
- ការកែច្នៃទៅតាមសក្តានុពលធម្មជាតិ
- រក្សាបុរាណវត្ថុដែលនៅសល់ តម្លៃមនុស្សជាតិ ការរស់នៅទំនៀមទំលាប់ការរស់នៅបែបប្រពៃណី
- កំណត់ប្លង់មេក្នុងការអភិវឌ្ឍន៍សេវាកម្មកម្សាន្ត
• រមណីដ្ឋានទេសចរណ៍កែច្នៃ
- សារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនិងលំនៅដ្ឋានធម្មជាតិ
- បរិស្ថានដែលមិនត្រូវបានបំផ្លាញដូចជាតំបន់ដីសើម ឬតំបន់ឆ្នេរ
- លក្ខណៈពិសេសនិងភាពកម្រមានផ្សេងៗនៅក្នុងរមណីយដ្ឋាន
• រមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ
- សារៈសំខាន់នៃវប្បធម៌ដើម និងធនធានប្រវត្តិសាស្រ្ត
- រក្សាភាពដើម បូរណភាពរបស់រមណីដ្ឋាន
- កំណត់បុរាណវត្ថុដែលនៅសល់ តម្លៃមនុស្សជាតិ ការរស់នៅ ទំនៀមទំលាប់ ការប្រើប្រាស់ដីធ្លា ការរស់នៅបែបប្រពៃណី
- ធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ
- សារៈសំខាន់នៃប្រព័ន្ធជីវៈចម្រុះនិងលំនៅដ្ឋានធម្មជាតិ
- បរិស្ថានដែលមិនត្រូវបានបំពេញដូចជា តំបន់ដីសើម ទីរហោឋាន ឬតំបន់ឆ្នេរ
• រមណីដ្ឋានកសិទេសចរណ៍
- ទេសភាពវាលស្រែ ប្រឡាយទឹកដែលអាចទាក់ទាញភ្ញៀវទេសចរ
- ធនធានជីវៈចម្រុះក្នុងវាលស្រែនិងការរស់នៅបែបធម្មជាតិនិងប្រពៃណី
- ជាតំបន់ដែលមិនសូវមានលំនៅឋាន
- ជាវប្បធម៌សុច្ចរិតនៃការរស់នៅរបស់សហគមន៍ក្នុងតំបន់
• អេកូទេសចរណ៍
- ធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ
- ធនធានចម្រុះនិងការរស់នៅបែបធម្មជាតិនិងប្រពៃណី
- បរិស្ថានដែលមិនត្រូវបានបំផ្លាញឬបរិស្ថានដែលបង្ហាញពីវឌ្ឍរបស់ធម្មជាតិ(តំបន់សើម ទីរហោឋាន តំបន់ឆ្នេរ សមុទ្រ កោះ ទន្លេ ទឹកធ្លាក់ ព្រៃភ្នំ...)
- ជាតំបន់ដែលមិនសូវមានលំនៅឋាន
- វប្បធម៌សុច្ចរិតនៃការរស់នៅរបស់សហគមន៍ក្នុងតំបន់
- ភាពដើមនៃធនធានវប្បធម៌និងធម្មជាតិមានក្នុងរមណីដ្ឋាន(អេកូទេសចរណ៍នឹងមានស្តង់ដារដោយឡែកមួយ)

គោលគំនិតនៃការរៀបចំអេកូឡូដ(Eco lodge)សម្រាប់វិស័យទេសចរណ៍វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាកា...
21/09/2021

គោលគំនិតនៃការរៀបចំអេកូឡូដ(Eco lodge)សម្រាប់វិស័យទេសចរណ៍
វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង។ វិស័យនេះចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈការបង្កើតប្រាក់ចំណូលជូនជាតិ បង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ទេសចរណ៍ក៏បានចូលរួមចំណែកលើកកម្ពស់ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិរបស់ប្រទេស ចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅភពផែនដី និងជាកាតាលីករមួយដ៏សំខាន់ក្នុងការជំរុញសាកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់ផងដែរ។
បើយើងក្រឡេកមកមើលពីតម្រូវការនាពេលបច្ចុប្បន្ននេះសម្រាប់ ភ្ញៀវទេសចរបានងាយមកធ្វើការកម្សាន្តបែបអេកូទេសចរណ៍ ជាជាងការទស្សនាក្នុងទីក្រុង។ ចំណែកអេកូឡូដ គឺជាសេវាកម្មស្នាក់នៅដែលទទួលការពេញនិយមពីសំណាក់ភ្ញៀវទេសចរក្នុងការបំពេញតម្រូវការរបស់ពួកគេក្នុងដំណើរកម្សាន្ត។ តើអេកូឡូដជាអ្វី?
អេកូឡូដ គឺជាប្រភេទផ្ទះសំណាក់ ឬក៍សណ្ឋាគារតូច ដែលរួមបញ្ជូលនូវមូលដ្ឋាន នៃស្ថាបត្យកម្ម វប្បធម៌ និង លក្ខណៈធម្មជាតិ ជំរុញការអភិរក្សបរិស្ថាន និង ផលិតផលក្នុងតំបន់ រួមជាមួយអត្ថប្រយោជន៍សេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាន។
ធាតុផ្សំនៃអេកូឡូដរួមមាន៖ ការរចនាតុបតែង ,សម្ភារៈប្រើប្រាស់,ម្ចាស់អេកូឡូដ និងសុវត្ថិភាពខាងក្នុង និងខាងក្រៅអេកូឡូដ...។
គោលគំនិតក្នុងការរៀបចំអេកូឡូដ ត្រូវផ្អែកលើទិដ្ឋភាពបរិស្ថានរូបសាស្រ្តមួយចំនួនដូចខាងក្រោម៖
• សណ្ឋានដី
o ប្រព័ន្ធធារាសាស្រ្ត
o រុក្ខជាតិ
o ពពួកសត្វ
o ការការពារភ្លើងឆេះព្រៃ
o ស្ថានភាពភូមិសាស្រ្ត
• ថាមពល
o ការរចនាតាមគោលការណ៍ធម្មជាតិ
o ឧបករណ៍និងបរិក្ខារអគ្គិសនី
o ថាមពលកកើតឡើងវិញ
• រចនាតាមគោលការណ៍ធម្មជាតិ
o ទិសនៃអគារ
o សភាពពន្លឺព្រះអាទិត្យចូលដល់ទីតាំង
o មុខខ្យល់ (ទិសដៅ ល្បឿន ចរន្ត និងរយៈពេល)
o ទិន្នន័យសំខាន់ៗក្នុងមូលដ្ឋានស្តីពីអាកាសធាតុ
o ឥទ្ធិពលនៃរុក្ខជាតិ
• ឧបករណ៍និងបរិក្ខារអគ្គិសនី
o ប្រើប្រាស់ចំនួនអំពូលបំភ្លឺតិចបំផុតដោយប្រើប្រាស់ពន្លឺធម្មជាតិ
o ប្រើប្រាស់ឧបករណ៍និងសម្ភារៈលម្អដែលមានពណ៌ភ្លឺស្រាល
o ប្រើប្រាស់ភ្លើងបំភ្លឺខាងក្រៅដើរដោយថាមពលពន្លឺព្រះអាទិត្យ
• ថាមពលកកើតឡើងវិញ
o ប្រភពមកពីធម្មជាតិដូចជា៖ ព្រះអាទិត្យ ខ្យល់ និងលំហូរទឹក
o ប្រភពថាមពលធម្មជាតិដែលសមស្របនឹងធាតុអាកាសតំបន់
• សម្ភារៈសាងសង់
o រៀបចំសំណង់អគារដើម្បីកាត់បន្ថយការប្រើប្រាស់បរិមាណសម្ភារៈ
o រៀបចំសំណង់អគារដោយប្រើទម្រង់ធរណីមាត្រសាមញ្ញ
o ប្រើប្រាស់សម្ភារៈមានក្នុងមូលដ្ឋាន និងប្រើប្រាស់សម្ភារៈបែបធម្មជាតិ (ថ្ម ឈើ និង ដីឥដ្ឋ)
• ការប្រើប្រាស់ទឹក
o រៀបចំដាំដើមឈើធ្វើសួន និងជ្រើសរើសប្រភេទរុក្ខជាតិដើម
o ត្រូវគិតគូរពីការប្រើប្រាស់បង្គន់មិនប្រើទឹក
o លទ្ធភាពនៃការធ្វើប្រព្រឹត្តកម្ម និងប្រើប្រាស់សំណល់រាវឡើងវិញ
• សំណល់
o សំណល់សរីរាង្គ
o សំណល់មិនមែនសរីរាង្គ

Address

Battambang

Telephone

+85577653525

Website

Alerts

Be the first to know and let us send you an email when យុវជននិងគោលដៅទេសចរណ៍ Youth and Tourism Destinations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to យុវជននិងគោលដៅទេសចរណ៍ Youth and Tourism Destinations:

Shortcuts

Share

Category