20/04/2026
ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកសំឡូត បានចូលរួមសិក្ខាសាលាវគ្គបំប៉នគ្រូមត្តេយ្យសហគមន៍ និងគ្រូមត្តេយ្យសិក្សារដ្ឋ ស្តីពី ការរៀបចំបរិស្ថានថ្នាក់រៀន ការងារគ្រប់គ្រងរដ្ឋបាលស្រុកថ្នាក់រៀន និងបច្ចេកទេសបង្រៀនមត្តេយ្យសិក្សា ដំណាក់កាលទី៤ រយៈពេល០៤ថ្ងៃ ក្រោមអធិបតីភាព លោក សេង រ៉ាស៊ីន ប្រធានការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ។
(អនុវត្តដោយអង្គការ CAD ក្រោមជំនួយថវិកាអង្គការឆាហ្វានកម្ពុជា)
នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំឡូត