10/05/2026
លោកនាយកសាលា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា បឹងត្រកួនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកគ្រូ នង រចនា និងគ្រួសារ ព្រមទាំងបុត្រ ជាសប្បុជនដែលបានជួយឧបត្ថម្ភថវិកាចំនួន ៣០០,០០០៛ (បីរយពាន់រៀលគត់) សម្រាប់ធ្វើខ្លោងទ្វាសាលាបឋមសិក្សា បឹងត្រកួន ក្នុងគោលបំណងរួមចំណែកជួយអភិវឌ្ឍ និងកែលម្អបរិស្ថានសាលារៀនអោយបានស្អាត។
សូមគោរពជូនពរ លោក លោកស្រី ព្រមទាំងបុត្រ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ #អាយុ #វណ្ណៈ #សុខៈ #ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។