10/04/2026
ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យជាតិបាត់ដំបង សូមគោរពជូនពរបវរមហាប្រសើរចំពោះឯកឧត្ដមសាកវិទ្យាធិការ លោកជំទាវ បុត្រា បុត្រី និងចៅៗ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ បន្តដឹកនាំមាគ៌ា NUBB ឆ្ពោះទៅរកភាពជោគជ័យ និងរុងរឿងជានិច្ចនិរន្តរ៍ ។
07/04/2026
រសៀលថ្ងៃ អង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនិងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្របានប្រជុំប្រមូលធាតុចូល (ម្រិតបច្ចេកទេស) លេីកទី២ ដេីម្បីកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងអាជីវម្មឌីជីថល និងជំនាញសហគ្រិនភាព និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
07/04/2026
សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទិញ និងនាំយកសម្ភារៈសិក្សាជូនដល់គ្រូបង្រៀន និងសិស្សានុសិស្ស ស្ថិតក្នុងជំរុំភៀសសឹកនៅខេត្ដឧត្ដរមានជ័យ ដែលសរុបជាទឹកប្រាក់ចំនួន ៥០០,០០០រៀល និង៣៥ដុល្លា។ សម្ភារ:សិក្សាបានចែកជូនដល់ប្អូនៗសិស្សានុសិស្សតាមរយ:និស្សិត ឡុំ ប្រត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តំណាងអោយលោកគ្រូ អ្នកគ្រូ និងសប្បុរសជនទាំងអស់។ ក្នុងឱកាសឆ្នាំថ្មី សូមគោរពជូនពរសប្បុរសជន បងប្អូននិស្សិតគ្រប់រូប ទទួលបាននូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។
04/04/2026
សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារ:សិក្សាជួយដល់សិស្សានុសិស្សខ្វះខាតស្ថិតក្នុងជំរុំភៀសសឹក នៅខេត្តឧត្ដរមានជ័យ។ ថវិកា និងសម្ភារ:សិក្សាបានចែកជូនដល់ប្អូនៗសិស្សានុសិស្សតាមរយ:និស្សិត ឡុំ ប្រត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តំណាងអោយលោកគ្រូ អ្នកគ្រូ និងសប្បុរសជនទាំងអស់។ ក្នុងឱកាសឆ្នាំថ្មី សូមគោរពជូនពរសប្បុរសជន បងប្អូននិស្សិតគ្រប់រូប ទទួលបាននូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។
31/03/2026
សាលាក្រោយបរិញ្ញាបត្រ ចូលរួមអបអរសាទរជាមួយបេក្ខជនបណ្ឌិត ជំនាញគ្រប់គ្រងអប់រំ ជំនាន់ទី២ ចំនួន ២រូបដែលបានបោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួនក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្ត Education Quarterly Reviews ដែលជាប្រភេទ Blind Peer Review Journal៖
១. បេក្ខជនបណ្ឌិត ផន ភាន Exploring Preparedness and Efficacy of Novice Teachers in Teaching English as a Foreign Language at Primary Schools in Northwest Cambodia, DOI: 10.31014/aior.1993.09.01.626
២. បេក្ខជនបណ្ឌិត ហ៊ាង សុផុន Investigating the Roles of Self-Directed Learning in Developing the 4Cs of 21st Century Skills Among Student Teachers, DOI: 10.31014/aior.1993.09.01.630
30/03/2026
ព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ុំ ចាន់ នាយកសាលាក្រោយបរិញ្ញាបត្រ បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពកិច្ចការប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលេីកទិសដៅបន្តរបស់សាលាក្រោយបរិញ្ញាបត្រ។
24/03/2026
សេចក្ដីជូនដំណឹងស្ដីពី ការចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី១ ឆមាសទី២ ឆ្នាំសិក្សា២០២៥-២០២៦។
12/03/2026
នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកម្មវិធី Postgraduate Research Proposal Mentoring Session សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សប្ដាហ៍ទី៤ លើប្រធានបទ Research Methodology ធ្វើបទបង្ហាញដោយ លោកស្រី វង្ស សុខាវី ។
06/03/2026
នៅថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកម្មវិធី Postgraduate Research Proposal Mentoring Session សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សប្ដាហ៍ទី៣ លើប្រធានបទ Literature Review ធ្វើបទបង្ហាញដោយ លោក ជ័យ រដ្ឋា នាយករងសាលាក្រោយបរិញ្ញាបត្រ។
05/03/2026
អបអរសាទរខួបលើកទី១១៥ ទិវាសិទ្ធិនារីអន្តរជាតិ
៨ មីនា ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ សូមគោរពអរគុណឯកឧត្ដមសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ ដែលតែងជ្រោមជ្រែងលេីកទឹកដល់ក្រុមការងារសាលាក្រោយបរិញ្ញាបត្រ
19/02/2026
រសៀលថ្ងៃ ព្រហស្បតិ៍ ៣កេីត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនិងថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្របានប្រជុំបច្ចេកទេសប្រមូលធាតុចូល ដេីម្បីកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងអាជីវម្មឌីជីថល និងជំនាញសហគ្រិនភាព និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
14/02/2026
នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងដឹកនាំដោយគ្រូបង្រៀន លោកបណ្ឌិត ម៉ម សុផានី បានដឹកនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិរន្ដរភាពកសិកម្មជំនាន់ទី១០ ចុះទស្សនកិច្ចសិក្សានៅសហគមន៍ពន្លឺចែងមានជ័យ
ស្ថិតនៅ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង
ដើម្បីពិនិត្យមើលលើប្រព័ន្ធសូឡាបូមទឹកសម្រាប់ស្រូវប្រាំង ដោយសហការណ៍ជាមួយក្រុមហ៊ុន SOGE ក្រោយមូលនិធិគាំទ្រដោយអង្គការ Oxfam។