វត្តឧត្ដមសាមគ្គី ហៅ វត្តដាច់ព្រ័ត្រ

  • Home
  • Cambodia
  • Battambang
  • វត្តឧត្ដមសាមគ្គី ហៅ វត្តដាច់ព្រ័ត្រ

វត្តឧត្ដមសាមគ្គី ហៅ វត្តដាច់ព្រ័ត្រ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ

04/02/2026

សូមរក្សាការគិតរបស់ អ្នកឱ្យនៅវិជ្ជមានជានិច្ច ព្រោះថា
ការគិតនឹងក្លាយជាសម្ដី សម្ដីនឹងក្លាយជាទង្វើ ទង្វើនឹងក្លាយជាទម្លាប់ ទម្លាប់នឹងបង្កើតជោគវាសនា”។

សូមអនុមោទនា! បុណ្យមាឃបូជា       ក្នុងថ្ងៃនេះដែរ ពុទ្ធបរិស័ទរំឭកនឹកដល់កាលដែលព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត ដែលមានភិក្ខុ...
03/02/2026

សូមអនុមោទនា!
បុណ្យមាឃបូជា
ក្នុងថ្ងៃនេះដែរ ពុទ្ធបរិស័ទរំឭកនឹកដល់កាលដែលព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត ដែលមានភិក្ខុសង្ឃចំនួន ១២៥០ អង្គសុទ្ធតែជាព្រះអរហន្តខីណាស្រពមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាឯវត្តវេឡុវ័ន ដែលការមកប្រជុំរបស់ព្រះអរហន្តទាំងអម្បាលនោះអត់បានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាដោយឯងៗ។ ការប្រជុំបែបនេះក្នុងពុទ្ធសម័យមានតែម្តងគត់ដែលហៅថា ចតុរង្គសន្និបាតគឺការប្រជុំប្រកបដោយអង្គបួន ហើយព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខក្នុងទីប្រជុំនៃភិក្ខុសង្ឃនោះ។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសកាលរៀងមកបានកំណត់យកថ្ងៃពេញបូណ៌មីខែមាឃ រាល់ឆ្នាំជាថ្ងៃសំខាន់មួយក្នុងការប្រារព្ធពិធីនេះ ។

ចតុរង្គសន្និបាត
ចតុរង្គសន្និបាត គឺការប្រជុំដែលប្រកបដោយទាំងអង្គ ៤ ប្រការរបស់ព្រះសម្មា-សម្ពុទ្ធជាបរមគ្រូនៃយើងនេះដូច្នេះគឺ ៖
១- មាឃនក្ខត្តេន យុត្តោ បុណ្ណមីឧបោសថោ ទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ប្រកបដោយផ្ដាយប្រចាំខែមាឃបុណ្ណមី គឺថ្ងៃ ១៥ កើតមាឃៈ។
២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភក្ខុសតានិ, ភិក្ខុ ១២៥០ រូប ឥតមាននរណានិមន្តឡើយ ស្រាប់តែមកប្រជុំគ្នាតាមធម្មតារបស់លោក។
៣- តេសុ ឯកោ បុថុជ្ជនោ វា សោតាបន្នសកទាគាមិអនាគាមិសុក្ខវិបស្សអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆ អភិញ្ញាវ ភិក្ខុអម្បាលនោះជាបុថុជ្ជន ឬសោតាបន្ន សកទាគាមី អនាគាមី ឬព្រះអរហន្តសុក្ខវិបស្សកៈ សូម្បីតែ ១ រូបក៏មិនមាន សុទ្ធតែជាព្រះអរហន្ត បានអភិញ្ញាណ ៦ គ្រប់រូប។
៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខូយេវ, សូម្បីតែ ១ រូបដែលកោរសក់ដោយកាំបិត ហើយបួសក៏មិនមាន សុទ្ធតែជាឯហិភិក្ខុទាំងអស់។


ចតុរង្គសន្និបាតនេះ ព្រះសម្ពុទ្ធជាបរមគ្រូរបស់យើងទ្រង់ធ្វើក្នុងវត្តវេឡុវ័ន។ មានដំណាលថា ៖ កាលដែលព្រះអង្គសាវ័កទាំងពីរបួសហើយ ព្រះមហាមោគ្គល្លានបានសម្រេចអរហត្តក្នុងថ្ងៃទី ៧។ ព្រះធម្មសេនាបតីសារីបុត្ត បានសម្រេចសាវ័កបារមីញាណក្នុងថ្ងៃទី ១៥ នៅវេលាដែលបញ្ជូនញាណទៅតាមខ្សែធម្មទេសនា ដែល ព្រះដ៏មានព្រះភាគទ្រង់សម្ដែង វេទនាបរិគ្គហសូត្រ ប្រោសទីឃនខបរិព្វាជកជាក្មួយរបស់លោកក្នុងញកគុហាឈ្មោះ សូករខាតលេណៈ នាពាក់កណ្ដាលភ្នំគិជ្ឈកូដ។ កាលដែលព្រះដ៏មានព្រះភាគទ្រង់ជ្រាបថាព្រះថេរៈបានសម្រេចអរហត្តហើយ ព្រះអង្គទ្រង់ហោះទៅតាមអាកាសប្រតិស្ឋានឯវត្តវេឡុវ័ន។ ព្រះថេរៈបានជ្រាបដូច្នោះ ក៏ហោះទៅតាមអាកាសប្រតិស្ឋានក្នុងវត្តវេឡុវ័នដែរ។ សម័យនោះជាវេលាជួបជុំប្រកបដោយអង្គទាំង ៤ ប្រការ ដែលលោកហៅថា “ចតុរង្គសន្និបាត” ព្រះដ៏មានព្រះភាគក៏ទ្រង់សម្ដែងឱវាទបាតិមោក្ខ ក្នុងទីប្រជុំនោះ។
ឱវាទបាតិមោក្ខគាថា
សព្វបាបស្ស អករណំ, កុសលស្សូបសម្បទា,
សចិត្តបរិយោទបនំ, ឯតំ ពុទ្ធានសាសនំ,
ខន្តិ បរមំ តបោ តីតិក្ខា, និព្វានំ បរមំ វទន្តិ ពុទ្ធា,
ន ហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ វិហេឋយន្តោ,
អនូបវាទោ អនូបឃាតោ, បាតិមោក្ខេ ច សំវរោ,
មត្តញ្ញុតា ច ភត្តស្មឹ , បន្តញ្ច សយនាសនំ,
អធិចិត្តេ ច អាយោគោ, ឯតំ ពុទ្ធានសាសនំ។
សេចក្តីប្រែ
ព្រះបរមពុទ្ធោវាទ ៣ គាថានេះ ឈ្មោះថា ឱវាទបាតិមោក្ខ ជាព្រះឱវាទមានសេចក្ដីវិសេស ១១ ប្រការ ដូចន័យដែលចែកជាកណ្ឌៗ តទៅនេះគឺ
១- សព្វបាបស្ស អករណំ ការមិនធ្វើអំពើបាបទាំងពួង,
២- កុសលស្សូបសម្បទា ការបំពេញកុសលឲ្យបរិបូណ៌,
៣- សចិត្តបរិយោទបនំ ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់,
- ឯតំ ពុទ្ធានសាសនំ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
៤- ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនខន្តី ពោលគឺសេចក្ដីអន់ធន់ ជាតបធម៌ដ៏ឧត្ដម
៥- និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងសម្ដែងថា ព្រះនិព្វានជាធម៌ឧត្ដម
៦- ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គលដែលសម្លាប់សត្វដទៃមិនឈ្មោះថា បព្វជិត បុគ្គលដែលបៀតបៀនសត្វដទៃមិនឈ្មោះថា សមណៈឡើយ។
៧- អនូបវាទោ អនូបឃាតោ ការមិនពោលតិះដៀល (អ្នកដទៃ) ការមិនបៀតបៀន (អ្នកដទៃ)
៨- បាតិមោក្ខេ ច សំវរោ ការសង្រួមក្នុងបាតិមោក្ខ,
៩- មត្តញ្ញុតា ច ភត្តស្មឹ ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត,
១០- បន្តញ្ច សយនាសនំ ទីដេកទីអង្គុយដ៏ស្ងាត់,
១១- អធិចិត្តេ ច អាយោគោ ការបំពេញព្យាយាមក្នុងអធិចិត្ត។
- ឯតំ ពុទ្ធានសាសនំ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
ឱវាទបាតិមោក្ខនេះ ជាសាសនធម៌ផ្លូវប្រតិបត្តិរបស់ពុទ្ធបរិស័ទគ្រប់ចំពូកទូទៅទាំងសាសនមណ្ឌល ។ ព្រះបោរាណាចារ្យបានសម្ដែងទុកថា ធម្មតាព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលបានត្រាស់ដឹងក្នុងអតីតកាលកន្លងហើយ គឺតាំងអំពីព្រះវិបស្សីសម្មាសម្ពុទ្ធជាម្ចាស់ជាដើមក្ដី ព្រះអរហន្តសម្មាសម្ពុទ្ធ ដែលព្រះអង្គនឹងបានត្រាស់ក្នុងអនាគតកាលខាងមុខក្ដី ព្រះអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូរបស់យើងទាំងឡាយ ដែលមានសាសនោវាទរុងរឿងនៅសព្វថ្ងៃនេះក្ដី ព្រះសម្មាសម្ពុទ្ធក្នុងកាលទាំង ៣ តែងទ្រង់ធ្វើវិសុទ្ធិឧបោសថសម្ដែងឱវាទបាតិមោក្ខ ៣ គាថានេះក្នុងទីប្រជុំនៃព្រះសង្ឃសាវ័កដ៏ប្រសើរ ដែលហៅថា “ចតុរង្គសន្និបាត” (ការប្រជុំសាវ័កប្រកបដោយអង្គ ៤) ដូចគ្នាគ្រប់ៗ អង្គ ផ្សេងតែវារៈដែលទ្រង់សម្ដែង ព្រះអង្គខ្លះច្រើនដង ព្រះអង្គខ្លះតិចដង និងផ្សេងចំនួនភិក្ខុដែលមកប្រជុំ ច្រើនតិចជាងគ្នាតាមកាល ព្រះវិបស្សីសម្មាសម្ពុទ្ធ មានចតុរង្គសន្និបាត ៣ ដង គឺមានភិក្ខុ ៦ លាន ៨ សែនរូបម្ដង ១ សែនរូបម្ដង ៨ ហ្មឺនរូបម្ដង ព្រះសិខីសម្មាសម្ពុទ្ធ មានចតុរង្គសន្និបាត ៣ ដង គឺមានភិក្ខុ ១ សែនរូបម្ដង ៨ ហ្មឺនរូបម្ដង ព្រះវេស្សភូសម្មាសម្ពុទ្ធមានចតុរង្គសន្និបាត ៣ ដង គឺមានភិក្ខុ ៨ ហ្មឺនរូបម្ដង ៧ ហ្មឺនរូបម្ដង ៦ ហ្មឺនរូបម្ដង ព្រះសម្មាសម្ពុទ្ធជាបរមសាស្ដារបស់យើងមានចតុរង្គសន្និបាតតែម្ដង ព្រះអរហន្តសាវ័កដែលមកប្រជុំគ្នាក្នុងគ្រានោះតែ ១ ២៥០ រូប តិចជាងព្រះសម្មាសម្ពុទ្ធពីបុរាណ។
ហេតុដូច្នេះបានជាចតុរង្គសន្និបាតនេះ ជាទីនិយមរាប់អានរបស់អ្នកប្រាជ្ញថាជាមហាអស្ចារ្យ និងជាមហាមង្គលដ៏ប្រសើរ កាលបើដល់ថ្ងៃមាឃបុណ្ណមីនៃខែមាឃ ដែលជាថ្ងៃអភិលក្ខិតកាលដូច្នេះ សប្បុរសក៏នាំគ្នាចាត់ចែងគ្រឿងសក្ការៈដ៏ផ្ចិតផ្ចង់ មានប្រទីបជ្វាលា ធូប ទៀន និងកម្រងផ្កាជាដើម យកទៅបូជាចំពោះព្រះស្ដូបជាទីបញ្ចុះព្រះសារីរិកធាតុ និងឧទ្ទេសិកចេតិយ គឺព្រះពុទ្ធប្បដិមា ដែលប្រតិស្ឋានទុកជាគ្រឿងសំគាល់ក្នុងអារាមផ្សេងៗ ឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តទាំងឡាយ ដែលបរិនិព្វានទៅជាយូរអង្វែងហើយ ប្រជុំគ្នាស្ដាប់ព្រះសង្ឃសូត្រស្វាធ្យាយ និងស្ដាប់ព្រះសទ្ធម្មទេសនាជាទីរឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធពីបុរាណ និងព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងទ្រង់ធ្វើ ចតុរង្គសន្និបាត នោះឯងតាមសេចក្ដីជឿនិងសេចក្ដីជ្រះថ្លារបស់ខ្លួនៗ ជាប់ជាប្រវេណីតៗ មកដរាបដល់សព្វថ្ងៃនេះ។

ហេតុដូច្នេះហើយបានជាពិធីនេះ ជាទីពេញនិយមរាប់អានរបស់អ្នកប្រាជ្ញាថាជាមហាមង្គលអស្ចារ្យ និងជាមហាសិរីសួស្តីដ៏ប្រសើរក្រៃលែងកាលបើដល់ថ្ងៃពេញបូណ៌មីខែវិសាខ ដែលជាថ្ងៃប្រកបដោយអភិលក្ខិតកាល សប្បុរសអ្នកកាន់ព្រះពុទ្ធសាសនាក៏ មកប្រជុំគ្នាចាត់ចែងគ្រឿងសក្ការៈដ៏ផ្ចិតផ្ចង់មានទៀន ធូប កម្រងផ្កាជាដើមយកទៅបូជាចំពោះព្រះពុទ្ធរូបក្នុងអារាមផ្សេងៗ ព្រមទាំងបូជាចំពោះព្រះធម៌ និងព្រះអរហន្តទាំងឡាយ ដែលបរិនិព្វានទៅជាយូរអង្វែងហើយ។ ក្នុងថ្ងៃនោះពុទ្ធបរិស័ទបានប្រជុំគ្នាស្តាប់ព្រះសទ្ធម្មទេសនា និងបានស្តាប់ព្រះសង្ឃសូត្រស្វាធ្យាយរៀបរាប់អំពីគុណរបស់ព្រះពុទ្ធជាអនេកសម្រាប់មនុស្សលោកទូទៅ។ ព្រោះហេតុនោះទើបពិធីនេះជាប់ជាបវេណីតមករហូតដល់សព្វថ្ងៃនេះ៕

02/02/2026

សូមអនុមោទនា
ពិធីបុណ្យមាឃបូជា

ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

ចម្រើនពរញោមញាតិ កុំភ្លេចចូលរួមជួយរៀបចំ សន្សំបុណ្យកុសល ថ្ងៃមាឃបូជា ថ្ងៃស្អែក
01/02/2026

ចម្រើនពរញោមញាតិ កុំភ្លេចចូលរួមជួយរៀបចំ សន្សំបុណ្យកុសល ថ្ងៃមាឃបូជា ថ្ងៃស្អែក

សូមអនុមោទនា! ថ្ងៃឧបោសថសីលការងារប្រចាំថ្ងៃរបស់ព្រះសង្ឃ វត្តដាច់ព្រ័ត្រ
18/01/2026

សូមអនុមោទនា! ថ្ងៃឧបោសថសីល
ការងារប្រចាំថ្ងៃរបស់ព្រះសង្ឃ វត្តដាច់ព្រ័ត្រ

ប្រមូលសំរាម បន្ទាប់ពីញាតិញោមភៀសសឹកចេញទៅគេហដ្ឋានវិញ
31/12/2025

ប្រមូលសំរាម បន្ទាប់ពីញាតិញោមភៀសសឹកចេញទៅគេហដ្ឋានវិញ

30/12/2025

គិតត្រឹមថ្ងៃទី៣០ ធ្នូ
ញោមភៀសសឹកនៅវត្តមានសល់៦០ជាងគ្រួសារ 5:00pm

ញោមអភិបាលរងស្រុកបវេល ដឹកនាំសប្បុរសជន អង្គការនានា ជួយសម្រួលផ្នែកបន្ទប់ទឹក តម្លើងភ្លើងសូឡា ដល់បងប្អូនជនភៀសសឹក ដែលមកស្នាក់ន...
23/12/2025

ញោមអភិបាលរងស្រុកបវេល ដឹកនាំសប្បុរសជន អង្គការនានា ជួយសម្រួលផ្នែកបន្ទប់ទឹក តម្លើងភ្លើងសូឡា ដល់បងប្អូនជនភៀសសឹក ដែលមកស្នាក់នៅមណ្ឌលវត្តដាច់ព្រ័ត្រ

អរគុណដល់ម្ចាស់ជំនួយ បងប្អូនសប្បុរសជន ខាងPeypey Dy សូមជូនពរ ដល់សប្បុរសជនទាំងអស់ជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយ...
20/12/2025

អរគុណដល់ម្ចាស់ជំនួយ បងប្អូនសប្បុរសជន ខាងPeypey Dy
សូមជូនពរ ដល់សប្បុរសជនទាំងអស់ជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាឡើយ។

សូមថ្លែងអំណរអរព្រះគុណ និងអរគុណ ដល់ព្រះអង្គគ្រូម្ចាស់ជំនួយ និងបងប្អូនសប្បុរសជនសូមប្រគេនពរ និងជូនពរ ដល់សប្បុរសជនទាំងអស់ជួប...
20/12/2025

សូមថ្លែងអំណរអរព្រះគុណ និងអរគុណ ដល់ព្រះអង្គគ្រូម្ចាស់ជំនួយ និងបងប្អូនសប្បុរសជន
សូមប្រគេនពរ និងជូនពរ ដល់សប្បុរសជនទាំងអស់ជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាឡើយ។

10/12/2025

របាយការណ៍ វត្តឧត្តមសាមគ្គី ហៅ វត្តដាច់ព្រ័ត្រ
គិតត្រឹមម៉ោង ៩: ៤០ល្ងាចនេះ
បានទទួលប្រជាពលរដ្ឋភៀសសិតមកពីតាមបណ្ដាស្រុកនានា
ក្នុងនោះមានប្រជាជនចំនួន ១២៨២នាក់ ស្រី ៦៧១នាក់
កុមារ ចំនួន ៤៣៨នាក់ ស្រី ២០៧នាក់
-សរុបទាំងអស់ ចំនួន ៣៤៧គ្រួសារ/ ព្រះសង្ឃ ១អង្គ

សូមថ្លែងអំណរអរគុណដល់បង khon chivorn ហាងលក់ទូរស័ព្ទខាងមុខវត្តដាច់ព្រ័ត្រ ដែលបានចូលរួម ទឹកសុទ្ធ១០០យួរ សូមប្រសិទ្ធិពរជ័យសិរ...
10/12/2025

សូមថ្លែងអំណរអរគុណដល់បង khon chivorn ហាងលក់ទូរស័ព្ទខាងមុខវត្តដាច់ព្រ័ត្រ ដែលបានចូលរួម ទឹកសុទ្ធ១០០យួរ
សូមប្រសិទ្ធិពរជ័យសិរីបវរវិបុលសុខបងដល់បងប្រុសនិងក្រុមគ្រួសាររកស៊ីមានបានត្រជាក់ត្រជុំក្នុងរំវង់គ្រួសារ និងលក់ទូរស័ព្ទដាច់ៗ
អនុមោទនា!!!

Address

Dach Proat/Bovel/Bovel/Batttambang
Battambang
02401

Alerts

Be the first to know and let us send you an email when វត្តឧត្ដមសាមគ្គី ហៅ វត្តដាច់ព្រ័ត្រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វត្តឧត្ដមសាមគ្គី ហៅ វត្តដាច់ព្រ័ត្រ:

Shortcuts

Share

Category