ក្រុមប្រឹក្សាយុវជន វិទ្យាល័យពេជ្រចិន្ដា PCD HSYC

  • Home
  • Cambodia
  • Battambang
  • ក្រុមប្រឹក្សាយុវជន វិទ្យាល័យពេជ្រចិន្ដា PCD HSYC

ក្រុមប្រឹក្សាយុវជន វិទ្យាល័យពេជ្រចិន្ដា PCD HSYC ផ្សព្វផ្សាយអំពីព័ត៌មាននានារបស់វិទ្យាល័យពេជ្រចិន្ដា
☎️Tel:096 715 1545 / 092 622 246 /096 953 1409

ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២៦ពិធីបើកវគ្គបំប៉នបេក្ខជន សសយក ត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ ន...
04/06/2026

ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២៦

ពិធីបើកវគ្គបំប៉នបេក្ខជន សសយក ត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០២៥-២០២៦ និងចែកប័ណ្ណសរសើរដល់សមាជិក សសយក នៃវិទ្យាល័យ ពេជ្រចិន្តា
ដោយមានការចូលរួមដោយ
លោកស្រី មួន គីរី អភិបាលរងនៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានសសយកស្រុកភ្នំព្រឹក
លោក ភឿន ឡូត ប្រធានគណៈកម្មការគ្រប់គ្រងសាលា
លោក បុិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា
លោក មិន សុនី នាយករងវិទ្យាល័យពេជ្រចិន្តា

__________________________________________
#ក្រុមប្រឹក្សាយុវជនវិទ្យាល័យពេជ្រចិន្តា
#វិទ្យាល័យពេជ្រចិន្តា

សូមអគុណលោកអ៊ំ ហួត យ៉ុង ដែលជាអាណាព្យាលរបស់សិស្សឈ្មោះ ហួត ហេង រៀនថ្នាក់ទី១១A ដែលបានជួយធ្វើអាសនៈសម្រាប់ដាក់ក្នុងបន្ទប់សិល្ប...
25/05/2026

សូមអគុណលោកអ៊ំ ហួត យ៉ុង ដែលជាអាណាព្យាលរបស់សិស្សឈ្មោះ ហួត ហេង រៀនថ្នាក់ទី១១A ដែលបានជួយធ្វើអាសនៈសម្រាប់ដាក់ក្នុងបន្ទប់សិល្បៈ និងបានជួយធ្វើគ្រឿងឈើជាច្រើនទៀតដោយមិនគិតថវិការ ។
សូមជូនពរ​លោក​អ៊ំ រកទទួលទានមានបាន​ និង ជួបប្រទះ​នូវ​ពុទ្ធពរ​ ទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាត​ឡេីយ🙏

____________________________________
#ក្រុមប្រឹក្សាយុវជនវិទ្យាល័យពេជ្រចិន្តា
#វិទ្យាល័យពេជ្រចិន្តា

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សាសូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុ...
14/05/2026

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា
សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

___________________________________________
#ក្រុមប្រឹក្សាយុវជនវិទ្យាល័យពេជ្រចិន្តា
#វិទ្យាល័យពេជ្រចិន្តា

 #កម្មវិធីពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ...
13/05/2026

#កម្មវិធីពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦

ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យពេជ្រចិន្តា បានប្រារពកម្មវិធីពិព័រណ៍ការងារ
ដែលជាផ្នែកមួយនៃកម្មវិធីតម្រង់ទិសវិជ្ជាជីវ: របស់អង្គការសម្រេចសុបិនកុមារ
កម្ពុជា សម្រាប់តម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមខ្លួនពេលបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យ ដែលមានស្ថាប័នចូលរួមចំនួន២៦ ។

ទិដ្ឋភាពក្នុងវិទ្យាល័យពេជ្រចិន្តា__________________________________ #ក្រុមប្រឹក្សាយុវជនវិទ្យាល័យពេជ្រចិន្តា #វិទ្យាល័យពេ...
08/05/2026

ទិដ្ឋភាពក្នុងវិទ្យាល័យពេជ្រចិន្តា

__________________________________
#ក្រុមប្រឹក្សាយុវជនវិទ្យាល័យពេជ្រចិន្តា
#វិទ្យាល័យពេជ្រចិន្តា

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្ន...
05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក
ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦

_____________________________
#ក្រុមប្រឹក្សាយុវជនវិទ្យាល័យពេជ្រចិន្តា
#វិទ្យាល័យពេជ្រចិន្តា

29/04/2026
សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ...
20/04/2026

សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរ
ព្រះករុណាព្រះបាទសម្តេច​ ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍​ សម្រេចបាននូវមហាជោគជ័យក្នុងការព្យាបាលព្រះរោគ​ និងទទួលបានមកវិញនូវព្រះកាយពលមាំមួន​ មហាប្រសេីរឡេីងវិញ។
🙏🙏🙏🙏🙏

_____________________________________
#ក្រុមប្រឹក្សាយុវជនវិទ្យាល័យពេជ្រចិន្តា
#វិទ្យាល័យពេជ្រចិន្តា

17/04/2026

ជិតដល់ថ្ងៃចន្ទហើយ

ទូលព្រះបង្គំ​ ខ្ញុំ​ម្ចាស់ ជាសិស្សនៃ វិទ្យាល័យពេជ្រចិន្តា ទាំងអស់៖សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្...
10/04/2026

ទូលព្រះបង្គំ​ ខ្ញុំ​ម្ចាស់ ជាសិស្សនៃ វិទ្យាល័យពេជ្រចិន្តា ទាំងអស់៖
សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ​ ថ្វាយចំពោះ៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៦។

ទូលព្រះបង្គំ​ ខ្ញុំ​ម្ចាស់ទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជានិរន្តរ៍តរៀងទៅ។

សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ពីទូលព្រះបង្គំ​ ខ្ញុំ​ម្ចាស់ទាំងអស់គ្នា ជាសិស្សនៃ វិទ្យាល័យពេជ្រចិន្តា

Address

Pichenda
Battambang

Website

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាយុវជន វិទ្យាល័យពេជ្រចិន្ដា PCD HSYC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share