27/07/2025
កំណត់ហេតុសកម្មភាពឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលចាប់ផ្ដើមតាំងពីម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២៧ កក្កដានេះ
#ថៃជាអ្នកផ្តើមសង្គ្រាម
#ไทยเป็นผู้เริ่มสงคราม
#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .
27/07/2025
UNESCO UNESCO Cambodia please take a glance at Preah Vihear Temple which is being damaged by Thailand.
កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ដោយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ, សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បានបាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។ សូមថ្កោលទោសចំពោះ ការបំផ្លិចបំផ្លាញនេះ!
On the morning of July 27, 2025, invading Thai forces continued their deliberate assault on the sacred Preah Vihear Temple, a UNESCO World Heritage Site that the international community has a duty to safeguard. The Thai military launched a fresh armed incursion, deploying heavy artillery and firing directly at the temple complex, resulting in extensive and irreparable damage to multiple sections. We categorically and unequivocally condemn this blatant act of cultural vandalism and military aggression.
27/07/2025
ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល÷
ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។
ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តពាក់ព័ន្ធ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។
រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។
ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ រាជរដ្ឋាភិបាលក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។
ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។
ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។
#ហ៊ុនម៉ាណែត
#កម្ពុជា
27/07/2025
ឃើញព្រះភ័ក្ររបស់ព្រះអង្គ ក៏យល់ពីទឹកព្រះទ័យទ្រង់ដែរ🙏😥
🇰🇭🇰🇭🇰🇭
27/07/2025
សេចក្តីប្រកាសព័ត៌មាន
របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃបានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង ០២:៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ ហើយនៅម៉ោង ០៤:៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ នៅម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃបានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦:៣០នាទី ដោយមានរថក្រោះ និងកងទ័ពថ្មើរជើងចូលទៅក្នុងតំបន់ជាច្រើន រួមមាន វាលឥន្រ្ទី ៥មករា ភ្នំខ្មោច និងអានសេះ។
សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនទាំងនេះបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលដឹកនាំដោយលោកប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់ ដែលជាកិច្ចខិតខំប្រឹងប្រែងត្រូវបានគាំទ្រជាសាធារណៈ និងច្បាស់លាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ការបន្តរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ប្រតិបត្តិការយោធាដ៏គឃ្លើន និងការមិនគោរពតាមច្បាប់អន្តរជាតិ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតាមព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ទាំងមូល។ សកម្មភាពបែបនេះធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងបង្ហាញពីចេតនាច្បាស់លាស់របស់ប្រទេសថៃក្នុងការបង្កើនជាជាងកាត់បន្ថយជម្លោះ។
កម្ពុជាអំពាវនាវឱ្យកងទ័ពភូមិន្ទថៃបញ្ឈប់ការភូតភរជាបន្ទាន់ ហើយឈប់ប្រើលេសមិនពិត ដើម្បីបង្ហាញពីហេតុផលការឈ្លានពានខុសច្បាប់របស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែចាត់ទុកប្រទេសថៃឱ្យទទួលខុសត្រូវពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឱ្យបញ្ចប់រាល់អរិភាពទាំងអស់។ កម្ពុជាបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ កម្ពុជាសូមបញ្ជាក់សារជាថ្មីនូវអធិបតេយ្យភាព និងសិទ្ធិស្វ័យការពាររបស់ខ្លួន ដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងអាយុជីវិតរបស់ប្រជាជនខ្លួនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់ប្រទេសថៃ។
Press Release
By the Spokesperson of the Ministry of National Defense of the Kingdom of Cambodia
Phnom Penh, July 27, 2025 – Her Excellency LTG Maly Socheata, Under Secretary of State and Spokesperson of the Ministry of National Defense of the Kingdom of Cambodia, categorically rejects and condemns in the strongest terms the baseless and irresponsible accusation by Thailand that Cambodia initiated hostilities.
The Ministry of National Defense of the Kingdom of Cambodia categorically rejects and condemns in the strongest terms the baseless and irresponsible accusation by Thailand that Cambodia initiated hostilities. This false claim is nothing more than a desperate attempt to shift attention away from Thailand’s own flagrant and repeated violations of Cambodia’s sovereignty and international law. The facts are indisputable: it was Thailand that launched the first wave of brutal attacks against Cambodian territory. On 27 July 2025, at 02:00, Thai forces shelled Veal Intry location; by 02:30, they expanded the bombardment to Ta Thao, Phnom 333, and Phnom Khmouch; and at 04:50, additional shelling struck Tamone Thom and Ta Krabey. At 06:00, Thai ground troops invaded Phnom Khmouch, An Ses, and Veal Intry location, followed by a large-scale incursion at 06:30 involving tanks and ground troops into multiple areas, including Veal Intry, 5 Makara, Phnom Khmouch, and An Ses.
These deliberate and coordinated acts of aggression occurred despite ongoing efforts led by President Donald Trump to broker a ceasefire—efforts that were publicly and unequivocally supported by Samdech Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Thailand’s continued violations of Cambodia’s sovereignty, its aggressive military operations, and its blatant disregard for international norms constitute one of the gravest threats to the rules-based international order and to peace and stability not only along the Cambodia-Thailand border but across the entire region. Such actions undermine all efforts toward peaceful resolution and expose Thailand’s clear intent to escalate rather than de-escalate the conflict.
Cambodia calls upon the Royal Thai Army to immediately cease its lies and stop using false pretexts to justify its illegal invasion. The international community must hold Thailand fully accountable for its crimes and demand an end to all hostilities. Cambodia reiterates its firm commitment to an immediate ceasefire and to resolving all disputes through peaceful means in accordance with international law. At the same time, Cambodia reaffirms its sovereign and inherent right to self-defense, as enshrined in Article 51 of the United Nations Charter, to protect its territorial integrity, national sovereignty, and the lives of its people against Thailand’s ongoing and unlawful aggression.
26/07/2025
សាររបស់ President Donald J. Trump ជាមួយនឹងការទូរស័ព្ទជាមួយនឹងសម្ដេចមហាបវរធិបតី និងនាយករដ្ឋមន្ត្រីស្ដីទីថៃ។ បន្ទាប់ពីការទូរស័ព្ទរបស់ប្រធានាធិបតី នឹងនាយករដ្ឋមន្ត្រីទាំង២ យើងអាចមើលឃើញនឹងមានការបទឈប់បាញ់នៅពេលខាងមុខ។ ទាំងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ សុទ្ធតែចង់បានបទឈប់បាញ់ និងទៅរកសន្តិភាពឡើងវិញ។ ក្នុងសារនេះប្រធានាធិបតីអាមារិកបានយកការដាក់ពន្ធគយមកនិយាយជាមួយភាគីទាំង២។ លោកបន្ថែមថា ការចរចាររឿងពន្ធគយនឹងមានឡើងបន្ទាប់ពីជម្លោះត្រូវបានបញ្ចប់។
26/07/2025
ប្រទេសជាតិខ្លាំង ដោយសារធនធានមនុស្សមានគុណភាព។
សូមកូនៗបន្តសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះ។
ប្រសាសន៍ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
» មានតែយើងខ្លាំងទើបគ្មានអ្នកណាមកហ៊ានមើលងាយយើង ហើយភាពខ្លាំងរបស់យើងនោះគឺផ្ដើមចេញពីការខិតខំរៀនសូត្រនេះឯង។
25/07/2025
Dear international community,
First, we have no intention of spreading hatred between two nations ( ).
However, it was the Thai side that started the war first. As Cambodians, we have every right to protect what is rightfully ours.
Please observe more information from truthful media and listen closely to what we are saying. We, Cambodians, only want peace. We hope the world can hear our small voice. We have been doing our best to protect this land at all costs, and we hope the world is open enough to understand what is right and wrong—and kind enough to stand with what is right.
21/12/2024
👉{English Bellow}
#សេចក្ដីជូនដំណឹង
ក្រុមការងារថ្នាក់ចែករំលែកអនឡាញ (Small Sharing Class - SSC) មានសេចក្ដីសោមនស្សរីករាយ សូមជូនដំណឹងសិក្សាថ្នាក់វេយ្យាករណ៍អង់គ្លសពិសេសដែលនឹងសិក្សាតាមរយៈអនឡាញ
#វគ្គនេះនឹងផ្ដោតលើ៖
-ការពង្រឹងវេយ្យាករណ៍
-ពង្រឹងការអាន
-ពង្រឹងការសរសេរ ឲ្យត្រូវទៅតាមវេយ្យាករណ៍
-ការវិភាគវេយ្យាករណ៍
-ស្វែងយល់ពីសង្គមបច្ចុប្បន្ន ក៏ដូចជាបញ្ហាអន្តរជាតិ
#សិស្សដែលអាចចូលរៀនវគ្គនេះបាន៖
-ត្រូវមានកម្រិតនៃការសិក្សាភាសាអង់គ្លេស ចាប់ពីកម្រិតមធ្យមឡើងទៅ
-សិស្សដែលធ្លាប់បានរៀនវគ្គវេយ្យាករណ៍មួយចំនួនដូចជា ថ្នាក់ពាក្យ (parts of speech) កាល ( tenses) ប្រយោគ និងអនុប្រយោគ (sentences & clauses) និងវេយ្យាករណ៍ពាក់ព័ន្ធផ្សេងទៀត។ សម្រាប់អ្នកធ្លាប់បានរៀនវេយ្យាករណ៍ថ្នាក់ពាក្យ (parts of speech)គឺត្រូវបានលើកទឹកចិត្ត។
#វគ្គសិក្សានេះទទួលសិស្សចូលរៀនត្រឹមតែ១៥នាក់ប៉ុណ្ណោះ!
#វគ្គនេះសិស្សនឹងមានការចូលរួមវិភាគទានតាមដែលអាចចូលរួមបាន
#កាលបរិច្ឆេទសិក្សា៖
👉ចូលរៀននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥
👉សិក្សា ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៦:០០-៧:៣០ ល្ងាច
👉សិក្សាតាមកម្មវិធី Google Meet
#ពត៌មានបន្ថែម៖
-សូមបងប្អូនចូលក្នុងគ្រុបធំរបស់ SSC ជាមុនសិន 👉 https://t.me/+hyMS--8puEZlMjRl
#ទំនាក់ទំនងចុះឈ្មោះចូលរៀន៖
-តាមរយៈ 👉 https://t.me/TinaNeat
-Tel: 0965484856 / 017251156
👉ផុតកំណត់ទទួលសិស្ស នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥
សូមអរព្រះគុណនិងអរគុណ!!!
👉Announcement on Online English Course!
On behalf of the Small Sharing Class (SSC), we are delighted to announce the Online English Course.
+ The course will be focusing on:
- Bettering grammatical skill
- Expanding reading and writing skills
- Grammatical analysis
- Understanding the current society and international issues
+ This course is specially designed for those who attended some English grammar courses, such as parts of speech, tenses, sentences & clauses, and other relevant grammar. Students who have involved in the Part of Speech Course are highly motivated in this course.
+ Only 15 students in the Class!
+ There will be contributions!
+ The class starts on January 11, 2025 (Sat-Sun & 6 - 7:30 PM)
+ Learning via Google Meeting!
For further information please kindly join and contact us via:
- Telegram : https://t.me/+hyMS--8puEZlMjRl
- Contact Person: https://t.me/TinaNeat
- Tel: 0965484856 / 017251156
The registration will be closed on January 8, 2025!
Thank you!