សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង

Share

ថ្នាក់សិក្សា បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ/រង
និងវគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនសម្បូបែប។

Photos from សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង's post 30/06/2024

ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤
សកម្មភាពសិក្សា មុខវិជ្ជា នីតិការងារ របស់និស្សិតថ្នាក់បរិញ្ញាបត្រ នាសាកលវិទ្យាល័យឥន្រ្ទវិជ្ជា សាខាខេត្តខេត្តបាត់ដំបង៕

24/06/2024

CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា​កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។

Please Download 5 Planforms:

1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516

2. Android version
https://play.google.com/store/apps/details?id=asia.coolapp.chat

3. Desktop version
https://coolapp.chat/desktop/

4. Mac iOS
https://coolapp.chat/desktop/

Photos from សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តសៀមរាប's post 22/06/2024
Photos from សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង's post 16/06/2024

នៅក្នុងឱកាសនៃទិវាគុណលោកឪពុក​នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៤ យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(​UI)សូមលើកហត្ថបួងសួង ដល់ទេវតា និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមបន្តប្រោះព្រំជ័យមន្តមង្គលសិរីសួស្តី និងថែរក្សាលោកឪពុក ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត​ សូមលោកឪពុក មានសុខភាពល្អ និងមានជន្មាយុយ៉ឺនយូររយវស្សា សូមលោកឪពុកប្រកបនូវឋាមពលជីវិតខ្លាំងក្លា ដើម្បីនៅគង់ជាម្លប់ដល់ក្រុមគ្រួសារ និងកូនចៅចៅទួតទាំងអស់គ្នា ។​
សូមលោកឪពុកមេត្តាទទួលយកនូវការគោរពជូនពររអំពីយើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(​UI

Photos from សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង's post 16/06/2024

ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤
សកម្មភាពកំពុងសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រ នាសាកលវិទ្យាល័យឥន្រ្ទវិជ្ជា សាខាខេត្តបាត់ដំបង។

Photos from សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង's post 31/05/2024

មេដឹកនាំប្រកបដោយគុណសម្បត្តិក្នុងកម្រិតវិសេសនៃអភិសមាចារ​ត្រូវតែទទួលបាននូវការគោរពបម្រើដ៏ខ្ពង់ខ្ពស់និងយ៉ាងស្មោះស្ម័គ្រ និងប្រកបដោយការលះបង់ខ្ពស់ឥតងាករេអំពីកូនចៅនៅក្រោមបង្គាប់រហូតយកលោហិតស្រស់​និងជីវិតមកប្តូរ៚(ទោះបីពេលនេះខ្ញុំបាទ/យើងខ្ញុំមិនទាន់បានមានឱកាសបម្រើលះបង់ដើ​ម្បីមេដឹកនាំបែបនេះក៏ដោយ ---)។ UI ៣១-០៥-២០២៤

Photos from សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង's post 27/05/2024

សារលិខិតថ្លែងអំណរអរគុណ!

Photos from សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តបាត់ដំបង's post 24/05/2024

សារលិខិតថ្លែងអំណរអរគុណ !​
ខ្ញុំបាទ ឡាច សំរោង ជាសាកលវិទ្យាធិការ និងក្នុងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) មានសេចក្តីរំភើបឥតឧបមាដោយមានកិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលនូវលិខិតរប​ស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៤ ដែលបានបញ្ជាក់ប្រកបដោយគតិបណ្ឌិតនៅក្នុងមាគ៌ាអភិសមាចារ​នៃភាពជាអ្នកដឹកនាំជាន់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអាហារូបករណ៍១០០%ចំនួន២០០កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា។​
ខ្ញុំបាទ ឡាច សំរោង ជាសាកលវិទ្យាធិការ និងក្នុងនាមគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) សូមគោរពថ្លែងនូវសេចក្តីអំណរអរគុណជាអនេកប្បការ និងសូមលើកហត្ថបួងសួង ដល់ទេវតា និងបារមីបរិសុទ្ធសក្តិសិទ្ធិនៅក្នុងលោក សូមតាមជួយថែរក្សា សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិតប្រធាន ព្រមទាំងបុត្រាបុត្រី សូមប្រកបនូវព្រះពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណះ សុខះ និងពលះ កុំបីឃ្លៀងឃ្លាតឡើយ ។​
សូមសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិតប្រធាន មេត្តាទទួលយកសេចក្តីវគាវរកិច្ចគោរពជូនពរដ៏ខ្ពង់ខ្ពស់
និងយ៉ាងដ្មោះស្ម័គ្របំផុត អំពី
ខ្ញុំបាទ ឡាច សំរោង ជាសាកលវិទ្យាធិការ និង​គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​(UI)

22/05/2024

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា 🙏🌸🌸
វិសាខបូជា គឺជាថ្ងៃមួយដ៏ពិសិដ្ឋដែលពុទ្ធសាសនិកតែងបានប្រារព្ធធ្វើដើម្បីរំលឹកដល់គុណរបស់ព្រះពុទ្ធជាអង្គម្ចាស់ ។
នៅថ្ងៃ ១៥កើតពេញបូណ៌មី ខែ វិសាខ គឺជាព្រឹត្តិការណ៍មួយដ៏មហាអស្ចារ្យ ដែលមានថ្ងៃបីយ៉ាងកើតឡើងក្នុងថ្ងៃនិងខែដូចគ្នាគឺ៖
ទី១- ថ្ងៃដែលពោធិសត្វទ្រង់ប្រសូត
ទី២- ថ្ងៃដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់ដឹង
ទី៣- ថ្ងៃដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់បរិនិព្វាន

#វិសាខបូជា

Want your school to be the top-listed School/college in Battambang?

Click here to claim your Sponsored Listing.

Location

Telephone

Address


St3
Battambang
02353