Lbong Kh

Lbong Kh Something about education and entertainment.

10/12/2023

#អក្សរសិល្ប៍ខ្មែរនាសម័យអាណាព្យាបាលបារាំង
(១៨៦៣-១៩៥៣)

I. ទិដ្ឋភាពអក្សរសិល្ប៍ខ្មែរ
សម្រាប់ការសិក្សាអក្សរសិល្ប៍ខ្មែរនាសម័យកាលមួយនេះ យើងរមែងបែងចែកជា ៣ដំណាក់កាលធំៗ គឺ ៖
១. ដំណាក់កាលទី ១ : ពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩០០ ដែលយើងអាចកំណត់ឈ្មោះហៅដំណាក់កាលនេះបានថាជា “សម័យកាលអក្សរសិល្ប៍បវេណីបុរាណ” ។
២. ដំណាក់កាលទី ២ : ពីឆ្នាំ ១៩០០/១ ដល់ ១៩៣៧/៨ ដែលយើងអាចកំណត់ឈ្មោះហៅដំណាក់កាលនេះបានថាជា “សម័យកាលឆ្លងកាត់ ឬអន្តរកាលនៃអក្សរសិល្ប៍” ។
៣. ដំណាក់កាលទី ៣ : ពីឆ្នាំ ១៩៣៨ ដល់ឆ្នាំ ១៩៥៣ ដែលយើងអាចកំណត់ឈ្មោះហៅដំណាក់កាលនេះបានថាជា “សម័យកាលកំណកំណើតអក្សរសិល្ប៍ទំនើប” ។

II. អ្នកនិពន្ធ និងស្នាដៃ
ក/. ដំណាក់កាលទី ១ : សម័យកាលអក្សរសិល្ប៍បវេណីបុរាណ (១៨៦៣-១៩០០) :
ជាដំណាក់កាលមួយដែលអក្សរសិល្ប៍ខ្មែរត្រូវបានតែងឡើងដោយគោរពទៅតាមក្បួនតែងពីបុរាណ ដោយតែងជាបទកាព្យផ្សេងៗដូចជាបទកាកគតិ, ព្រហ្មគតិ ជាដើម។ គេអាចនិយាយបានថាអក្សរសិល្ប៍ខ្មែរនៅក្នុងដំណាក់កាលនេះជាអក្សរសិល្ប៍មួយដេលមិនទាន់ទទួលរងឥទ្ធិពលពីទម្រង់អក្សរសិល្ប៍បស្ចឹមប្រទេសនោះទេ ទោះបីជាវត្តមាននៃប្រទេសអាណានិគមបារាំងបានមកតាំងទីក៏ដោយចុះ តែអ្នកនិពន្ធនៅរក្សាអត្តសញ្ញាណប្រពៃណីនៃការតាក់តែងនិពន្ធបន្តពីរៀមច្បងជំនាន់មុនដដែល ។
អ្នកនិពន្ធនៅសម័យកាលនេះមាន ៖
១. អម្រឹតក្សត្រី ម៉ុក, ស្នាដៃ :
សាស្ត្រា “ព្រះសិង្ហនាថ” (គ.ស. ១៨៦៣)
“ល្បើកចចក” (គ.ស.១៨៧៤)
“ល្បើករៃនិងស្រមោច”
២. ឧកញ៉ាប្រាជ្ញាធិបតី យ៉ែម, ស្នាដៃ :
សាស្ត្រា “វិមានច័ន្ទ” (គ.ស.១៨៦៥/៦៦)
៣. ឥន្ទបញ្ញា អ៊ុក, ស្នាដៃ :
រឿង មរណមាតា (គ.ស.១៨៧៧)
៤. ព្រហ្មបវរភក្ដី, ស្នាដៃ :
សាស្ត្រា ”ពោធិវង្ស” (គ.ស.១៨៨១)
សាស្ត្រា “សុគន្ធថោង” (គ.ស.១៨៨៣)
៥. ឧកញ៉ាវង្សាធិបតី អ៊ុក, ស្នាដៃ :
រឿង ស័ង្ខសិល្ប៍ជ័យ (គ.ស.១៨៨២)
៦. ភិក្ខុ វង្ស, ស្នាដៃ :
រឿង ដង្កូវ និងក្អែក (គ.ស.១៨៨២)
៧. ឃុនសន្ធានពិនិត្យ, ស្នាដៃ :
រឿង ចៅមាស (គ.ស.១៨៨៧)
៨. កវី ងិន, ស្នាដៃ :
រឿង ចៅស្រទបចេក (គ.ស.១៨៨៩)
៩. ព្រះចៅអធិការវត្តប្រណាក, ស្នាដៃ :
រឿង លក្សិណវង្ស (គ.ស.១៨៩០)
១០. ម៉ឺនភក្ដីអក្សរ តន់, ស្នាដៃ :
រឿង សព្វសិទ្ធ (គ.ស.១៨៩៩)
១១. និរាសហុងកុង (គ.ស.១៨៧២)
១២. វិសេស ដូង, ស្នាដៃ :
ល្បើកអក
ល្បើកសេកសារិកា ។ល។

ខ/. ដំណាក់កាលទី ២ : សម័យកាលឆ្លងកាត់ឬអន្តរកាលនៃអក្សរសិល្ប៍ខ្មែរ :
តាមការសិក្សាស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ ឃីង ហុកឌី បានបង្ហាញថា “...ចាប់ពីដើមសតវត្សទី ២០ មកដល់រវាងទសវត្ស ១៩៣០, អក្សរសិល្ប៍ខ្មែរពុំបានស្គាល់ការផ្លាស់ប្ដូរអ្វីជាធំដុំទេ ។ កវីនិពន្ធសម័យនោះតែងឆ្នៃប្រឌិតដោយទាញប្រធានបទចេញពីស្នាដៃរបស់បុព្វកវីនិពន្ធនៅសម័យកណ្ដាល (សតវត្សទី១៦ និងទី ១៩) ។”
អ្នកនិពន្ធ :
១. តាមាស, ស្នាដៃ :
បណ្ដាំតាមាស (គ.ស.១៩០៧?)
២. សើន ឌៀប, ស្នាដៃ :
ល្បើកពីស្រុកព្រៃនគរទៅក្រុងប៉ារីសនៅទីតាំងតុ (គ.ស.១៩០០)
៣. ភិក្ខុសោម, ស្នាដៃ :
រឿង ទុំទាវ (គ.ស.១៩១៥)
៤. សុត្តន្តប្រីជា ឥន្ទ, ស្នាដៃ :
- គតិលោក ឬច្បាប់ទូន្មានខ្លួន, ពាក្យរាយ, ១០ភាគ, តែងចប់នៅថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែអស្សុជ ឆ្នាំរកា ទោស័ក ព.ស. ២៤៦៤ ត្រូវនឹងគ.ស. ១៩២១ ។ សៀវភៅនេះបោះពុម្ពលើកទី ៣ ឆ្នាំ ១៩៧១ ដោយពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ ។
- និរាសអង្គរវត្ត, ពាក្យកាព្យ (បទពាក្យ ៨), តែងនៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំរកា ឆ្នាំ ១៩០៩, ភ្នំពេញ, ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៩ ។
- សុភាសិតច្បាប់ស្រី, ពាក្យកាព្យ, កម្ពុជសុរិយា, ឆ្នាំ ១៩៣៤ (ក្បាលទី ៣ ចាប់ពីខ្សែ ៧, ៨, ៩ រួមគ្នា), ចាប់ពីទំព័រ ៥ ៨១ ។
- រឿងអំបែងបែក ឬព្រះសោនន្ទរាជ, , ពាក្យកាព្យ, តែងនៅថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៤៤៤ ត្រូវនឹងថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា គ.ស. ១៩០១, ២ភាគ, ភ្នំពេញ, បណ្ណាគារ ជីង
ងួនហ៊ួត, ១៩៥៣ ។
- លោកនីតិបករណ៍, ភ្នំពេញ, ពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពលើកទី ២ ឆ្នាំ១៩៥៣ ។
- ព្រះរាជពង្សាវតារខ្មែរ, បកពីសៀមភាសា មកជាខេមរភាសា ។
- រឿងបឋមសម្ភោធិ, បទល្ខោន, កម្ពុជសុរិយា, លេខ ១០, ១១, ១២ រួមគ្នា, ឆ្នាំ ១៩៣៤, ទំព័រ ៥ ៣៨ ។
- កាព្យសារវិសារវិលាសិនី, ក្បួងតែងកាព្យឃ្លោងផ្សេងៗ របស់លោកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កាលធ្វើការនៅឯបាត់ដំបង ក្នុងគោរម្យងារជាទីហ្លួងវិចិត្រវោហារ ឥន្ទ, តែងក្នុងរវាងព.ស. ២៤៣២ ត្រូវនឹងគ.ស. ១៨៨៩ ។
- រឿងចម្បាំងតាកែ, (មិនច្បាស់កាលបរិច្ឆេទ) តែងនៅក្នុងជំនាន់លោកកថាថន ឈុំ ។
៥. ក្រម ង៉ុយ, ស្នាដៃ :
ច្បាប់ល្បើកថ្មី
ច្បាប់កេរ្ដិ៍កាលថ្មី
សេចក្ដីរំលឹកដាស់តឿន
ពាក្យកាព្យប្រដៅជនប្រុសស្រី
បណ្ដាំក្រម ង៉ុយ
ល្បើកច្បាប់សង្ឃ
៦. លោក នូ កន, ស្នាដៃ :
រឿង ទាវឯក (គ.ស.១៩៤២)
រឿង តុង ឈិន (គ.ស.១៩៤៧)
រៀងពិម្ពានិព្វាន
រឿងសាមកុក (រឿងចិន បកពីភាសាសៀម មកជាភាសាខ្មែរ)
រឿង ឥណាវ
៧. ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស, ស្នាព្រះហស្ដ :
ឯកសហសរាត្រី ឬមួយពាន់មួយយប់ (គ.ស.១៩៣០)
៨. អ្នកស្រី សិទ្ធ, ស្នាដៃ :
រឿងពិម្ពាពិលាប (គ.ស.១៨៩៩)
រឿងគូសាងមិត្តមិនទ្រុស្ដមិត្ត (ចុះផ្សាយក្នុងកាសែតកម្ពុជារវាងឆ្នាំ ១៩៤៧)
រឿងចិត្តសត្យា
៩. ឧកញ៉ាប្រសើរសុរិសក្ដិ៍ អ៊ុក, ស្នាដៃ :
អំពីដំណើរទៅក្រុងបារាំងសែស កាលពីឆ្នាំ ១៩២៣

គ/. ដំណាក់កាលទី ៣ : សម័យកាលកំណកំណើតអក្សរសិល្ប៍ទំនើប :
អក្សរិល្ប៍នៅក្នុងដំណាក់កាលនេះគេចាប់រាប់ពីឆ្នាំ១៩៣៨ ពោលគឺចាប់ពីការចរាចរាណ៍នៃស្នាដៃដ៏ល្បីល្បាញមួយរបស់អ្នកនិពន្ធ រីម គីន គឺរឿង សូផាត ។ នៅក្នុងដំណាក់កាលនេះអក្សរសិល្ប៍ខ្មែរហាក់ដូចជាងាកចេញឆ្ងាយពីទិដ្ឋភាពជំនឿនិយម ឬសាសនានិយមដូចគ្រាមុនទៀតហើយ យើងអាចនិយាយបានថា អក្សរសិល្ប៍នាសម័យកាលនេះ បានរងឥទ្ធិពលពីអក្សរសិល្ប៍បស្ចិមប្រទេស តាមរយៈប្រទេសបារាំងដែលបានដាក់អាណានិគមកិច្ចលើប្រទេសកម្ពុជា ។
អ្នកនិពន្ធ :
១. រីម គីន, ស្នាដៃ :
រឿង សូផាត (គ.ស.១៩៣៨)
រឿង ក្លាហាន (បោះផ្សាយនៅឆ្នាំ ១៩៤៩) ។ល។
២. លោក នូ ហាច, ស្នាដៃ :
រឿង ផ្កាស្រពោន (គ.ស.១៩៤៩)
រឿង នារីជាទីស្នេហា (គ.ស.១៩៥៣)
៣. លោក ញ៉ុក ថែម, ស្នាដៃ :
រឿង បិសាចស្នេហា (គ.ស.១៩៤២)
រឿង កុលាបប៉ៃលិន (គ.ស.១៩៤៣)
៤. លោក អៀង សាយ, ស្នាដៃ :
រឿង ផ្ការីកផ្ការោយ (គ.ស.១៩៥២)
៥. លោក ហេង យ៉ាន់, ស្នាដៃ :
រឿង កំពូលកំសត់, (គ.ស.១៩៤៤, ក្នុងទស្សនាវដ្ដីកម្ពុជសុរិយា)
រឿង កំពូលស្នេហា (គ.ស.១៩៤៦, ក្នុងកម្ពុជសុរិយា)
ប្រជុំរឿងល្បើក (គ.ស.១៩៥១)
៦. លោក គឹម ហាក់, ស្នាដៃ :
រឿង សេកសោមបណ្ឌិត (គ.ស.១៩៣៣)
រឿងទឹកទន្លេសាប (គ.ស.១៩៤១)
៧. លោក តូច សឹងហន, ស្នាដៃ :
រឿងកែបមាត់សមុទ្រ (គ.ស.១៩៤២)
៨. លោក អ៊ុម ហ៊ី, ស្នាដៃ :
រឿងមហាអភ័ព្វ (គ.ស.១៩៤៦)
៩. លោក នង ឈុំ, ស្នាដៃ :
រឿងចៅកើតកុសល (គ.ស.១៩៤១)
១០. លោក បាន តេង, ស្នាដៃ :
រឿងសប្បុរសធម៌ (គ.ស.១៩៣៦, ចុះផ្សាយនៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា).........(ចប់ដោយសង្ខេប)...........
បង្ហាញដោយ សេង សុវណ្ណដារ៉ា

Hello dear!! help me to follow and like!!
02/07/2023

Hello dear!! help me to follow and like!!

Address

Battambang

Alerts

Be the first to know and let us send you an email when Lbong Kh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lbong Kh:

Shortcuts

Share