សហគមន៍កសិកម្មសម្រស់មុខរាហ៍

សហគមន៍កសិកម្មសម្រស់មុខរាហ៍ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហគមន៍កសិកម្មសម្រស់មុខរាហ៍, Education, Battambang.

សហគមន៍កសិកម្មសម្រស់មុខរាហ៍ផ្គត់ផ្គង់ទិញលក់បោះដុំនិងរាយ៖ មាន់ស្រែសម្រស់មុខរាហ៍សាច់លឿងរស់ជាតិឆ្ងាញ់ចិញ្ចឹមប្រើចំណីធម្មជាតិ, ស្រូវពូជផ្ការំដួល, & ធាតុចូលកសិកម្មគ្រប់ប្រភេទ។ Buy and sell local chicken, rice seeds & supply agri-inputs — wholesale & retail.

07/06/2026
07/06/2026

សេដ្ឋកិច្ចស្រុករុក្ខគិរីយើង ប្រៀបដូចឫសគល់ដ៏រឹងមាំ ធនធានមនុស្ស និងធម្មជាតិ 🌿។ សូមយើងរួមដៃគ្នាជាធ្លុងមួយ ដើម្បីលើកស្ទួយសេដ្ឋកិច្ចដ៏រុងរឿងនេះ 💖។ គោលគំនិតដ៏ភ្លឺស្វាងគឺ
369 នាក់ 369 អាជីវកម្ម 369 រោងចក្រ 🏭
#សេដ្ឋកិច្ច #រួបរួមគ្នាសេដ្ឋកិច្ចស្រុករុក្ខគិរីយើង

28/05/2026

វេទិកាស្តីពី:ការផ្សព្វផ្សាយផលិតផលឥណទាន ដល់កសិធុរកិច្ច សមាជិកសហគមន៍ កសិកម្ម និងកសិករចិញ្ចឹមមាន់
រៀបចំដោយ ៖ និយ័តករបរធនបាលកិច្ច អង្គភាពអនុវត្តគម្រោង ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ខេត្តបាត់ដំបង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ #សហគមន៍កសិកកម្មសម្រស់មុខរាហ៍

24/05/2026

🌾 ស្រូវពូជផ្ការំដួល សុទ្ធល្អ មានគុណភាព 🌾
ពីសហគមន៍កសិកម្មសម្រស់មុខរាហ៍
រដូវនេះជារដូវបង្កបង្កើនផល 🌱
ដើម្បីទទួលបានទិន្នផលខ្ពស់ និងស្រូវមានគុណភាពល្អ សូមជ្រើសរើសពូជស្រូវដែលអាចទុកចិត្តបាន។
✅ ពូជស្រូវផ្ការំដួល សុទ្ធល្អ
✅ គ្រាប់ពូជមានគុណភាព
✅ ដុះលូតលាស់ល្អ
✅ ផ្តល់ទិន្នផលខ្ពស់
✅ សាកសមសម្រាប់ការដាំដុះរដូវវស្សា
ស្រូវដែលមានគុណភាពល្អ អាចទុកចិត្តបាន
កុំភ្លេចជ្រើសរើសពី
🌾 “សហគមន៍កសិកម្មសម្រស់មុខរាហ៍” 🌾
📍 ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង
📞 ទំនាក់ទំនង៖ 071 889 9652 / 085 631 164 #សហគមន៍កសិកកម្មសម្រស់មុខរាហ៍

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សមាជិកសហគមន៍កសិកម្មសម្រស់មុខរាហ៍ បានអញ្ជើញទៅទស្សនកិច្ចសិក្សាអំពីប្រព័ន្ធសូឡាបូកទឹក នៅស្រុកបវេល...
23/05/2026

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សមាជិកសហគមន៍កសិកម្មសម្រស់មុខរាហ៍ បានអញ្ជើញទៅទស្សនកិច្ចសិក្សាអំពីប្រព័ន្ធសូឡាបូកទឹក នៅស្រុកបវេល ខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យកសិកម្ម និងការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព។

ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសដល់សមាជិកសហគមន៍ក្នុងការផ្លាស់ប្តូរបទពិសោធន៍ សិក្សាពីបច្ចេកទេសថ្មីៗ និងជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយចំណាយលើថាមពល។

សកម្មភាពនេះ គាំទ្រដោយ People in Need ដែលជាអង្គការអន្តរជាតិធ្វើការលើវិស័យថាមពលបៃតង ការអភិវឌ្ឍសហគមន៍ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

23/05/2026

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សមាជិកសហគមន៍កសិកម្មសម្រស់មុខរាហ៍ បានអញ្ជើញទៅទស្សនកិច្ចសិក្សាអំពីប្រព័ន្ធសូឡាបូកទឹក នៅស្រុកបវេល ខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យកសិកម្ម និងការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព #សហគមន៍កសិកកម្មសម្រស់មុខរាហ៍

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ជាកម្មវិធីបិទគម្រោង កម្មវិធីបណ្តុះធុរកិច្ច ខ្មែរសម័យថ្មី ដែលសហគមន៍មានឱកាសចូលរួមពង្រឹងសមត្ថ...
08/05/2026

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ជាកម្មវិធីបិទគម្រោង កម្មវិធីបណ្តុះធុរកិច្ច ខ្មែរសម័យថ្មី ដែលសហគមន៍មានឱកាសចូលរួមពង្រឹងសមត្ថភាពគណ:គ្រប់គ្រងសហគមន៍ ។
កម្មវិធីបិទគម្រោង មិនមែនបញ្ចប់សកម្មភាពគម្រោងទេ មានឱកាសជួបពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន បង្កើតការទំនាក់ទំនងថ្មីៗ ជាមួយអង្គការដៃគូអភិវឌ្ឍន៍ផ្សេងទៀត #សហគមន៍កសិកកម្មសម្រស់មុខរាហ៍

🌾🌾 ស្រូវពូជផ្ការំដួល គុណភាពខ្ពស់ 🌾🌾សូមជម្រាបជូនបងប្អូនកសិករទាំងអស់គ្នា!សហគមន៍កសិកម្ម សម្រស់មុខរាហ៍ មានផ្គត់ផ្គង់👉 ស្រូវព...
01/05/2026

🌾🌾 ស្រូវពូជផ្ការំដួល គុណភាពខ្ពស់ 🌾🌾

សូមជម្រាបជូនបងប្អូនកសិករទាំងអស់គ្នា!
សហគមន៍កសិកម្ម សម្រស់មុខរាហ៍ មានផ្គត់ផ្គង់
👉 ស្រូវពូជផ្ការំដួល សុទ្ធល្អ
👉 ធានាគុណភាពខ្ពស់
👉 ដំណុះល្អ ផលចំណេញខ្ពស់
👉 តម្លៃសមរម្យ សមស្របសម្រាប់បងប្អូនកសិករ

📌 ជ្រើសរើសពូជល្អ គឺជាគន្លឹះនៃការប្រមូលផលបានល្អ!

📞 ទំនាក់ទំនងឥឡូវនេះ៖

- 071 889 9652
- 085 631 164

📲 ទំនាក់ទំនងតាមអនឡាញ៖

- page: [email protected]
- Telegram: https://t.me/smracbtb

🙏 សូមអរគុណចំពោះការគាំទ្រ!
🌱 រួមគ្នាអភិវឌ្ឍន៍កសិកម្ម ឱ្យកាន់តែរីកចម្រើន 🌱

Address

Battambang

Website

Alerts

Be the first to know and let us send you an email when សហគមន៍កសិកម្មសម្រស់មុខរាហ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category