វិទ្យាស្ថានគរុកោសល្យបាត់ដំបង - Battambang Teacher Education College

  • Home
  • Cambodia
  • Battambang
  • វិទ្យាស្ថានគរុកោសល្យបាត់ដំបង - Battambang Teacher Education College

វិទ្យាស្ថានគរុកោសល្យបាត់ដំបង - Battambang Teacher Education College Battambang Teacher Education College (BTEC) provides both primary and lower secondary teacher educat

សកម្មភាពនៃការប្រឡងបញ្ចប់របស់គរុនិស្សិតគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារនាថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព...
21/09/2026

សកម្មភាពនៃការប្រឡងបញ្ចប់របស់គរុនិស្សិតគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារនាថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេនទី១ (https://www.facebook.com/share/p/1C47Ei3qrW/)

Album2/2
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង

- Facebook: https://www.facebook.com/share/1QAGeMRcc3/?mibextid=wwXIfr
- Tiktok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
- Youtube: www.youtube.com/ (http://www.youtube.com/)
- Website: https://www.btec.edu.kh/
- Telegram: t.me/btecnews
- Email: [email protected]
- Phone: 089666586

សកម្មភាពនៃការប្រឡងបញ្ចប់របស់គរុនិស្សិតគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារនាថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព...
21/09/2026

សកម្មភាពនៃការប្រឡងបញ្ចប់របស់គរុនិស្សិតគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារនាថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេនទី១

Album1/2
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង

- Facebook: https://www.facebook.com/share/1QAGeMRcc3/?mibextid=wwXIfr
- Tiktok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
- Youtube: www.youtube.com/ (http://www.youtube.com/)
- Website: https://www.btec.edu.kh/
- Telegram: t.me/btecnews
- Email: [email protected]
- Phone: 089666586

សកម្មភាពសិក្សារបស់សិក្ខាកាមក្នុងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង——————————នៅថ្ងៃទី...
20/09/2026

សកម្មភាពសិក្សារបស់សិក្ខាកាមក្នុងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង
——————————
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានដំណើរការសកម្មភាពសិក្សាផ្ទាល់នាចុងសប្តាហ៍ (សៅរ៍-អាទិត្យ) សម្រាប់សិក្ខាកាមវគ្គសិក្សាខ្លីទី១១ លើកញ្ចប់មត្តេយ្យសិក្សា កញ្ចប់បឋមសិក្សាកម្រិតទាប និងកញ្ចប់បឋមសិក្សាកម្រិតខ្ពស់។ កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនេះ គឺជាបេសកកម្មអាទិភាពមួយរបស់វិទ្យាស្ថាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុណវុឌ្ឍិ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងវិជ្ជាជីវៈគ្រូបង្រៀន អនុលោមតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ពិសេសស្តង់ដា «ការសិក្សាវិជ្ជាជីវៈ» ដែលតម្រូវឱ្យគ្រូបង្រៀនត្រូវធ្វើស្វ័យសិក្សា និងអភិវឌ្ឍចំណេះដឹងជាប្រចាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀននិងបង្រៀន ព្រមទាំងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ចំពោះសិក្ខាកាមដែលមានបំណងចង់សិក្សាវគ្គខ្លីនេះ អាចទំនាក់ទំនងសួរព័ត៌មាន ដើម្បីចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មីបានចាប់ពីពេលនេះតទៅ។

----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង

- Facebook: https://www.facebook.com/share/1QAGeMRcc3/?mibextid=wwXIfr
- Tiktok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
- Youtube: www.youtube.com/ (http://www.youtube.com/)
- Website: https://www.btec.edu.kh/
- Telegram: t.me/btecnews
- Email: [email protected]
- Phone: 089666586

សកម្មភាពសិក្សា របស់សិក្ខាកាមវគ្គសិក្សាខ្លីទី១១ ថ្នាក់កញ្ចប់មត្តេយ្យសិក្សា កញ្ចប់បឋមសិក្សាកម្រិតទាប និងបឋមសិក្សាកម្រិតខ្ព...
19/09/2026

សកម្មភាពសិក្សា របស់សិក្ខាកាមវគ្គសិក្សាខ្លីទី១១ ថ្នាក់កញ្ចប់មត្តេយ្យសិក្សា កញ្ចប់បឋមសិក្សាកម្រិតទាប និងបឋមសិក្សាកម្រិតខ្ពស់ ថ្នាក់សិក្សាផ្ទាល់ (សៅរ៍-អាទិត្យ) ក្នុងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(CPD) នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦

កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD)ជាបេសកកម្មអាទិភាពមួយរបស់វិទ្យាស្ថានក្នុងការចូលរួមចំណែកលើកកម្ពស់
គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពចំណេះដឹងវិជ្ជាជីវៈគ្រូបង្រៀន អនុលោមតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ពិសេស ស្តង់ដា “ការសិក្សាវិជ្ជាជីវៈ” ដែលតម្រូវឱ្យគ្រូបង្រៀនត្រូវធ្វើស័្វយសិក្សា អភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈជាប្រចាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀននិងបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

សិក្ខាកាមដែលមានបំណងចង់សិក្សាវគ្គខ្លីនេះ អាចទំនាក់ទំនងសួរពត៌មាន ដើម្បីចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មី ចាប់ពីពេលនេះតទៅ។
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង

- Facebook: https://www.facebook.com/share/1QAGeMRcc3/?mibextid=wwXIfr
- Tiktok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
- Youtube: www.youtube.com/ (http://www.youtube.com/)
- Website: https://www.btec.edu.kh/
- Telegram: t.me/btecnews
- Email: [email protected]
- Phone: 089666586

សិក្ខាសាលាស្ដីពី «លំនាំទូទៅនៃអក្ខរកម្មហិរញ្ញវត្ថុ» សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុដល់គរុនិស្សិតគ្រូបង្រៀនផ្អែកលើកិច្ចព្រម...
19/09/2026

សិក្ខាសាលាស្ដីពី «លំនាំទូទៅនៃអក្ខរកម្មហិរញ្ញវត្ថុ» សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុដល់គរុនិស្សិតគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ និងគរុនិស្សិត១២+៤ ជំនាន់ទី៤ ឆ្នាំទី៣ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
----------------

ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបងបានរៀបចំសិក្ខាសាលាស្ដីពី «លំនាំទូទៅនៃអក្ខរកម្មហិរញ្ញវត្ថុ» សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុដល់គរុនិស្សិតគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ និងគរុនិស្សិត ១២+៤ ជំនាន់ទី៤ ឆ្នាំទី៣ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តទៅនៅក្នុងសាលពហុបំណងសាគូរ៉ា នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

សិក្ខាសាលានេះ បានដឹកនាំដោយ លោកបណ្ឌិត ហ៊ត ស៊ីនួន នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង តំណាង ឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីព្រឹទ្ធបុរសរង លោក-លោកស្រីប្រធានការិយាល័យស្តីទី គរុនិស្សិតគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១១៨៣នាក់ និងគរុនិស្សិត ១២+៤ ជំនាន់ទី៤ ឆ្នាំទី៣ ចំនួន ១៨៥នាក់។ សិក្ខាសាលានេះទទួលបានការចែករំលែកបទពិសោធន៍ និងចំណេះដឹងយ៉ាងជ្រាលជ្រៅពីវាគ្មិនកិត្តិយសចំនួន ២រូប នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង គឺលោកបណ្ឌិត គឹម វារ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើបទបង្ហាញលើប្រធានបទ «ទិដ្ឋភាពទូទៅនៃស្ថានភាពបំណុល» និងលោកស្រី លី សុគន្ធី ប្រធានការិយាល័យសម្របសម្រួលគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ «អក្ខរកម្មហិរញ្ញវត្ថុ»។

តាមរយៈការចែករំលែកដ៏មានតម្លៃនេះ សិក្ខាសាលាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់គរុនិស្សិត ដោយបានពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការរៀបចំផែនការថវិកា និងការបែងចែកចំណូលចំណាយប្រចាំថ្ងៃឱ្យមានសមតុល្យ។ ជាមួយគ្នានេះ គរុនិស្សិតបានយល់ដឹងកាន់តែច្បាស់អំពីប្រភពនៃបំណុល វិធីសាស្ត្រប្រើប្រាស់កម្ចីឱ្យចំគោលដៅ ព្រមទាំងយុទ្ធសាស្ត្រជៀសវាង និងដោះស្រាយបញ្ហាបំណុលវ័ណ្ឌក។ លើសពីនេះ កម្មវិធីក៏បានបំផុសគំនិតក្នុងការបង្កើតទម្លាប់សន្សំប្រាក់ជាប្រចាំ ការយល់ដឹងពីមូលដ្ឋានគ្រឹះនៃការវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថពីការចំណាយតាមអារម្មណ៍មកជាការសម្រេចចិត្តដោយផ្អែកលើហេតុផលច្បាស់លាស់។ អត្ថប្រយោជន៍ទាំងអស់នេះ មិនត្រឹមតែជាទុនសម្រាប់ជីវភាពរស់នៅផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណេះដឹងយ៉ាងសំខាន់សម្រាប់យកទៅអនុវត្ត និងចែករំលែកបន្តដល់សិស្សានុសិស្សនៅតាមសាលារៀននាពេលខាងមុខផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហ៊ត ស៊ីនួន នាយករងវិទ្យាស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយសទាំងពីររូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបូជាកម្លាំងកាយចិត្តក្នុងការចែករំលែកបទពិសោធន៍ល្អៗ ដែលជាមេរៀន និងជាពន្លឺក្នុងការតម្រង់ទិសផ្នែកហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាព ព្រមទាំងបានវាយតម្លៃខ្ពស់ដល់គរុនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមស្វែងរកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើង។
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង

- Facebook: https://www.facebook.com/share/1QAGeMRcc3/?mibextid=wwXIfr
- Tiktok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
- Youtube: www.youtube.com/ (http://www.youtube.com/)
- Website: https://www.btec.edu.kh/
- Telegram: t.me/btecnews
- Email: [email protected]
- Phone: 089666586

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ--------នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡាង បូរ៉...
19/09/2026

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ
--------
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡាង បូរ៉ាត់ នាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាអំពីការបែងចែកតួនាទី និងភារកិច្ច ការកំណត់ទីតាំង និងទំហំស្តង់ពិព័រណ៍ ការកំណត់ដៃគូសហការដែលត្រូវទាក់ទង ព្រមទាំងការរៀបចំផែនការសកម្មភាពបន្ត ដើម្បីធានាឱ្យដំណើរការរៀបចំពិព័រណ៍សៀវភៅប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ជាចុងក្រោយ លោកនាយករងបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ និងផ្តាំផ្ញើដល់សមាជិកអនុគណៈកម្មការទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ សហការគ្នាឱ្យបានជិតស្និទ្ធ និងអនុវត្តភារកិច្ចដែលបានប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យការរៀបចំពិព័រណ៍សៀវភៅសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង

- Facebook: https://www.facebook.com/share/1QAGeMRcc3/?mibextid=wwXIfr
- Tiktok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
- Youtube: www.youtube.com/ (http://www.youtube.com/)
- Website: https://www.btec.edu.kh/
- Telegram: t.me/btecnews
- Email: [email protected]
- Phone: 089666586

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ ធនាគារ ABA សម្រាប់ការគាំទ្រការរៀបចំ វេទិកាអន្តរជាតិស្ដីពីការអប់រំ...
18/09/2026

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ ធនាគារ ABA សម្រាប់ការគាំទ្រការរៀបចំ វេទិកាអន្តរជាតិស្ដីពីការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១ (IFTEC 2026) នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦។ យើងខ្ញុំសូមស្វាគមន៍រាល់ការចូលរួមឧបត្ថម្ភ និងគាំទ្រផ្សេងៗសម្រាប់កម្មវិធីនេះ។

👉 ព័ត៌មានស្តីពីការឧបត្ថម្ភ សូមទាក់ទងលោក សុន សុគន្ធ៖
📞 017 448 869 (Telegram) | ✉️ [email protected]

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ ធនាគារ ACLEDA សម្រាប់ការគាំទ្រការរៀបចំ វេទិកាអន្តរជាតិស្ដីពីការអប...
18/09/2026

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ ធនាគារ ACLEDA សម្រាប់ការគាំទ្រការរៀបចំ វេទិកាអន្តរជាតិស្ដីពីការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១ (IFTEC 2026) នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦។ យើងខ្ញុំសូមស្វាគមន៍រាល់ការចូលរួមឧបត្ថម្ភ និងគាំទ្រផ្សេងៗសម្រាប់កម្មវិធីនេះ។

👉 ព័ត៌មានស្តីពីការឧបត្ថម្ភ សូមទាក់ទងលោក សុន សុគន្ធ៖
📞 017 448 869 (Telegram) | ✉️ [email protected]

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន មិសុតា សម្រាប់ការឧបត្ថម្ភកម្រិត Bronze សម្រាប់ វេទិកាអន...
18/09/2026

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន មិសុតា សម្រាប់ការឧបត្ថម្ភកម្រិត Bronze សម្រាប់ វេទិកាអន្តរជាតិស្ដីពីការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១ (IFTEC 2026) នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦។ យើងខ្ញុំសូមស្វាគមន៍រាល់ការចូលរួមឧបត្ថម្ភ និងគាំទ្រផ្សេងៗសម្រាប់កម្មវិធីនេះ។

👉 ព័ត៌មានស្តីពីការឧបត្ថម្ភ សូមទាក់ទងលោក សុន សុគន្ធ៖
📞 017 448 869 (Telegram) | ✉️ [email protected]

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ Laber សម្រាប់ការឧបត្ថម្ភកម្រិត Bronze សម្រាប់ វេទិកាអន្តរជាតិស្ដី...
18/09/2026

វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) សូមថ្លែងអំណរគុណដល់ Laber សម្រាប់ការឧបត្ថម្ភកម្រិត Bronze សម្រាប់ វេទិកាអន្តរជាតិស្ដីពីការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១ (IFTEC 2026) នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦។ យើងខ្ញុំសូមស្វាគមន៍រាល់ការចូលរួមឧបត្ថម្ភ និងគាំទ្រផ្សេងៗសម្រាប់កម្មវិធីនេះ។

👉 ព័ត៌មានស្តីពីការឧបត្ថម្ភ សូមទាក់ទងលោក សុន សុគន្ធ៖
📞 017 448 869 (Telegram) | ✉️ [email protected]

Address

Romchek 4 Village, Sangkat Ratanak, Battambang City/Province
Battambang

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានគរុកោសល្យបាត់ដំបង - Battambang Teacher Education College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាស្ថានគរុកោសល្យបាត់ដំបង - Battambang Teacher Education College:

Shortcuts

Share