ពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង

  • Home
  • Cambodia
  • Battambang
  • ពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង

ពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង Ung Thuong Buddhist High School

សូមប្រគេន-ជូនពត៌មានដល់សមណសិស្ស-សិស្ស ដែលប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាលពីថ្ងៃទី ២១ ២២ ២៣ ខែកុម្ភៈ...
25/08/2026

សូមប្រគេន-ជូនពត៌មានដល់សមណសិស្ស-សិស្ស ដែលប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាលពីថ្ងៃទី ២១ ២២ ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ជាប់ជាស្ថាពរ និមន្តមកដកសញ្ញាបត្រពិត។
ទីកន្លែង: ការិយាល័យរដ្ឋបាលពុទ្ធិកវិទ្យាល័យ អុឹង ធួង
កាលបរិច្ឆេទ: ចាប់ពីប្រគេន-ជូនដំណឹងនេះតទៅ
វេលាម៉ោង. : ៧-១០ ព្រឹក និងម៉ោង ២-៥ល្ងាច
ម្យ៉ាងទៀត ចំពោះសមណសិស្ស-សិស្សរូបណាដែលមិនទាន់បានដកសញ្ញាបត្រទាំងឌីប្លូម និងបាក់ឌុបនៅឡើយទេ សូមនិមន្តរួសរាន់ឆាប់មកដក នៅទីកន្លែង និងពេលវេលាដូចខាងលើ(លើកលែងថ្ងៃសីល និងបុណ្យជាតិ)។
សូមអរព្រះគុណ និងអរគុណ..!

នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦  ព្រះសង្ឃ សិស្សគណ រដ្ឋបាលខេ...
15/08/2026

នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ព្រះសង្ឃ សិស្សគណ រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទនៅក្នុងខេត្តបាត់ដំបង បានឯកភាពគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសាលាគណខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការនិមន្តចូលរួមពី សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហា​សុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីដ៏មហោឡារិក អធិកអធមនេះ សម្ដេចក្រឡា​​ហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ផងដែរ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម និមន្តសម្ដែងធម្មទេសនា ក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្...
15/08/2026

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម និមន្តសម្ដែងធម្មទេសនា ក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងសហការីគណខេត្តបាត់ដំបង។
……………………………………..
ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

កិច្ចវន្ទា និងពិធីចម្រើនព្រះបរិត្ត ក្នុងកម្មវិធីបុណ្យស្រោចស្រពព្រះសុគន្ធវារីប្រគេន ព្រះព្រហ្មសត្ថា ហេង សុខន ព្រះសង្ឃកិច្...
15/08/2026

កិច្ចវន្ទា និងពិធីចម្រើនព្រះបរិត្ត ក្នុងកម្មវិធីបុណ្យស្រោចស្រពព្រះសុគន្ធវារីប្រគេន ព្រះព្រហ្មសត្ថា ហេង សុខន ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្តបាត់ដំបង និងសហការីគណខេត្តបាត់ដំបង។
………………………….
ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

15/08/2026

វេរភត្តាហារថ្ងៃត្រង់
ក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី
ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងសហការីគណខេត្តបាត់ដំបង។

15/08/2026

ពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី
ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងសហការីគណខេត្តបាត់ដំបង។

========= ថ្នាក់ដឹកនាំពុទ្ធិកវិទ្យាល័យ អុឹង ធួង =========សូមថ្លែងអំណរគុណច្រើនចំពោះព្រះវិន័យសរណវាទី ម៉ូវ រ៉ួយ ព្រះលេខាអនុ...
13/08/2026

========= ថ្នាក់ដឹកនាំពុទ្ធិកវិទ្យាល័យ អុឹង ធួង =========
សូមថ្លែងអំណរគុណច្រើនចំពោះព្រះវិន័យសរណវាទី ម៉ូវ រ៉ួយ ព្រះលេខាអនុគណក្រុងបាត់ដំបង និងជាគ្រូចៅអធិការវត្តពោធិ៍ក្នុង-ក្រុងបាត់ដំបង ដែលមានសទ្ធាជ្រះថ្លា បានប្រគេនភេសជ្ជៈដល់សមណសិស្ស-សិស្សដែលកំពុងសិក្សាបំប៉ន បន្ថែមនូវភាសាបាលី-សំស្ក្រឹត ត្រៀមប្រឡងសិស្សពូកែផ្នែកភាសាបាលី-សំស្ក្រឹតនៅរាជធានីភ្នំពេញនៅថ្ងៃខាងមុខ។
សូមគោរពប្រគេនពរ ព្រះមហា មានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
#ពុទ្ធិកវិទ្យាល័យអុឹងធួង #អុឹងធួង

========ថ្នាក់ដឹកនាំនៃពុទ្ធិកវិទ្យាល័យ អុឹង ធួង========សូមថ្លែងអំណរព្រះគុណ និងគុណច្រើនចំពោះ៖- លោកម្ចាស់ ភិក្ខុ ចន្ទប្បញ្...
12/08/2026

========ថ្នាក់ដឹកនាំនៃពុទ្ធិកវិទ្យាល័យ អុឹង ធួង========
សូមថ្លែងអំណរព្រះគុណ និងគុណច្រើនចំពោះ៖
- លោកម្ចាស់ ភិក្ខុ ចន្ទប្បញ្ញោ អុិប ភារុណ គ្រូចៅអធិការវត្តខ្នាចរមាស
- ឧបាសិកា ហ៊ុល ណារី និងគ្រួសារ កូនចៅ ព្រមទាំងញាតិធម៌ទាំងអស់ ដែលមានសទ្ធាជ្រះថ្លា បាននាំមកនូវចង្ហាន់ចន្លោះកាល ពោតស្ងោរ, នំបុ័ង និងភេសជ្ជៈ មកប្រគេន-ជូនលោគ្រូ អ្នកគ្រូ សមណសិស្ស-សិស្សនៃពុទ្ធិកវិទ្យាល័យ អុឹង ធួង។
សូមប្រគេនពរ និងជូនពរលោកម្ចាស់ និងញោមញាតិម្ចាស់ទាន ជួបប្រទះតែសេចក្ដីសុខ ចម្រើន រកទទួលទានមានបាន ជួបតែពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
========================
ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
#ពុទ្ធិកវិទ្យាល័យអុឹងធួង #អុឹងធួង

Address

Battambang

Website

Alerts

Be the first to know and let us send you an email when ពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category