04/05/2026
Department of mathematics BTEC
Department of mathematics BTEC
04/05/2026
21/04/2026
អបអរសាទរមោទនភាពថ្មីរបស់វិទ្យាស្ថានគរុកោសល្យបាត់ដំបង!
វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ពិតជាត្រេកអរ និងមានមោទនភាពយ៉ាងក្រៃលែង ដែលគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) សម្រេចផ្តល់ "ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ" (Full Accreditation) លើកម្មវិធីសិក្សា៖ បរិញ្ញាបត្រអប់រំ វិជ្ជាជីវៈគ្រូបង្រៀន ឯកទេសគ្រូបង្រៀនកម្រិតបឋមសិក្សា
នេះជាសក្ខីភាពបញ្ជាក់ពីស្តង់ដារ និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្រៀនសម្រាប់វិស័យអប់រំនៅកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំបន្ត (២០២៥-២០២៩)។ 👏🇰🇭
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង
📞089 666 586
📩 [email protected]
🌐 btec.edu.kh
🌐 t.me/btecnews
26/03/2026
សកម្មភាពអនុវត្តការសិក្សាស្រាវជ្រាវមេរៀនគណិតវិទ្យាក្រោមគម្រោងJICA S-TEC
11/03/2026
សកម្មភាពសិក្ខាសាលាអំពីផែនការសកម្មភាពFDក្រោមគម្រោងS-TEC
13/02/2026
🥳🎉🎊អបអរសាទរ! ឯកឧត្តមបណ្ឌិត ជា រដ្ឋា ត្រូវបានតែងតាំងជាអនុប្រធាននៃក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា (R.C.C.) សម្រាប់អាណត្តិទី៧
ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជា «អនុប្រធាននៃក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា» សម្រាប់អាណត្តិទី៧។
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង
📞089 666 586
📩 [email protected]
🌐 btec.edu.kh
🌐 t.me/btecnews
04/02/2026
ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានការចូលរួមពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងទទួលបានការគាំទ្របច្ចេកទេសពីសាស្រ្តាចារ្យនៃសាកលវិទ្យាល័យអប់រំ Nara (Nara University of Education) ប្រទេសជប៉ុន បានរៀបចំធ្វើសិក្ខាសាលាស្ដីពី «ការអនុវត្តការសិក្សាស្រាវជ្រាវមេរៀន (Lesson Study)»លើមុខវិជ្ជាគណិតវិទ្យានៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូឧទ្ទេសលើការរៀបចំផែនការបង្រៀន ការសង្កេត និងការឆ្លុះបញ្ចាំង ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនឱ្យកាន់តែមានប្រសិទ្ធភាព។
29/01/2026
🎊 អបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) 🇰🇭🎓 🎊
-----------------------------------
[2/8] ឧត្តមភាពនៃការអប់រំស្ទែមសម្រាប់គ្រូបង្រៀន 🧪🔬 «នវានុវត្តន៍ និងការអភិវឌ្ឍជំនាញបច្ចេកវិទ្យាក្នុងវិស័យអប់រំ»
សមិទ្ធផលលេចធ្លោដែលសម្រេចបានក្នុងឆ្នាំ២០២៥ របស់មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ រួមមាន៖
•✅ ការអភិវឌ្ឍកម្មវិធីសិក្សា ការចងក្រងសៀវភៅសិក្សាគោល ការរៀបចំ LMS Moodle និងការអប់រំគរុនិស្សិត
✅ ការអនុវត្តគម្រោងពង្រឹងវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀន សម្រាប់ការកែលម្អគុណភាពអប់រំនៅកម្ពុជា (S-TEC, JICA)
✅ ការរៀបចំពិព័រណ៍ស្ទែម (STEM) ប្រចាំឆ្នាំ លើកទី៣
✅ ការអនុវត្តគម្រោង SEA TEP លើកកម្ពស់ការអប់រំស្ទែម គាំទ្រដោយ SEAMEO STEM-ED
✅ ការអនុវត្តគម្រោងស្តីពី៖ ការរៀបចំកញ្ចប់មុខវិជ្ជាអប់រំការប្រែប្រួលអាកាសធាតុ គាំទ្រដោយអង្គការ UNESCO
✅ ការបំប៉នសមត្ថភាពគ្រូឧទ្ទេស
✅ ការលើកកម្ពស់ការស្រាវជ្រាវលើការអប់រំ STEM
✅ ការបំប៉នសមត្ថភាពគ្រូបង្រៀនលើវិធីសាស្ត្របង្រៀន "ថ្នាក់រៀនត្រឡប់" (Flipped Classroom) គាំទ្រដោយ E-education និងវិធីសាស្ត្របង្រៀនប្រើប្រាស់កញ្ចប់គណិតវិទ្យាដំបូង
✅ ការអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដឹកនាំផ្នែក CPD លើបំណិនឌីជីថល គាំទ្រដោយ ADB
✅ ការអនុវត្តការសិក្សាស្រាវជ្រាវគុណវិស័យ នៃគម្រោង SMILE គាំទ្រដោយ VVOB
✨ យើងប្តេជ្ញាបន្តអភិវឌ្ឍ និងបញ្ចូលបច្ចេកវិទ្យាទំនើបៗទៅក្នុងគរុកោសល្យ ដើម្បីធានាបាននូវការបណ្តុះបណ្តាលគ្រូបង្រៀនដែលដើរទាន់សម័យកាលឌីជីថល
----------------
ភ្ជាប់ទំនាក់ទំនងជាមួយយើង
📞089 666 586
📩 [email protected]
🌐 btec.edu.kh
🌐 t.me/btecnews
16/01/2026
គ្រូឧទ្ទេសដេប៉ាតឺម៉ង់គណិតវិទ្យាបានចូលរួមដឹកនាំធ្វើការសិក្សាស្រាវជ្រាវមេរៀនជាមួយគ្រូសាលាបឋមសិក្សាអនុវត្តន៍ក្រោមគម្រោងSTEC
25/12/2025
ញត្តិថ្កោលទោស យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបុគ្គលិកអប់រំទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានយ៉ាងឃោរឃៅរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពរបស់ព្រះរាជាណាចក្រកម្ពុជា
03/12/2025
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
Battambang
12000