Buddhivaddhana for Social Welfare

Buddhivaddhana for Social Welfare Dharma Outreach Program

Monks, Children and Youth Education Program

Conflict Resolution and Peacebuilding Program

Environmental care and hygiene

ពុទ្ធវឌ្ឍនៈដើម្បីសុខុមាលភាពសង្គម


១.ចក្ខុវិស័យ

ចង់ឃើញប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងជីវភាពដែលប្រកបដោយសុខភាព សមត្ថភាព និងគុណធម៌តាមបែបពុទ្ធសាសនា ប្រកាន់តាមវិថីជីវិតបែបមជ្ឈិមាបដិបទា និងអរិយសច្ច ដើម្បីតុល្យភាពនៃបុគ្គល សង្គម និងធម្មជាតិ។

២.បេសកកម្ម

បង្កើនការយល់ដឹងរបស់់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការបង្ហាត់បង្រៀន ការធ្វើសិក្ខាសាលា ការស្រាវជ្រាវចងក្រងអត្ថបទ និងការបោះពុម្ពផ្សាយជាសៀវភៅ។

ចូលរួមដោះស្រាយវិបត្ត

ិសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តដោយការផ្ដល់ ប្រឹក្សាយោបល់តាមរយៈអ្នកជំនាញផ្នែកចិត្តសាស្រ្ដនិងការអប់រំផ្លូវចិត្តតាមគោលការណ៍ព្រះពុ

ទ្ធសាសនា។

ជួយបណ្តុះឆន្ទៈយុវជនជំនាន់ក្រោយឱ្យយល់ដឹងពីតម្លៃសាសនា អក្សរសាស្រ្ដ អរិយធម៌ និងវប្បធម៌ជាតិ។

បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយអនាម័យ និងសេចក្តីថ្លៃថ្នូរ ចេះថែទាំបរិស្ថាន និងធនធានធម្មជាតិឱ្យមានចីរភាព។

25/04/2022
 #ធម្មសន្ទាថ្ងៃអាទិត្យកណ្យាមិត្តដើម្បីសង្គម ចូលរួមជាធម្មវាគ្មិនដោយ៖១. ព្រះតេជគុណ ជា សុភ័ណ្ឌ (ធម្មសម្របសម្រួលកម្មវិធី) ២....
13/03/2022

#ធម្មសន្ទាថ្ងៃអាទិត្យកណ្យាមិត្តដើម្បីសង្គម
ចូលរួមជាធម្មវាគ្មិនដោយ៖
១. ព្រះតេជគុណ ជា សុភ័ណ្ឌ (ធម្មសម្របសម្រួលកម្មវិធី)
២. ព្រះតេជគុណ ភុំឈុន តុលា (ធម្មវាគ្មិន)
៣. ព្រះតេជគុណ គិន ភាជ (ធម្មវាគ្មិន)
៤. ព្រះតេជគុណ ផន ស៊ីភាង (ធម្មវាគ្មិន).......
ថ្ងៃអាទិត្យ ១១​កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែមីនាឆ្នាំ២០២២ វេលាម៉ោង ៧៖៣០ ដល់ម៉ោង ៨៖៣០​ នាទីយប់។

ថេរដិការបស់សម្ដេចព្រះមហាឃោសនន្ទ៖«សេចក្តីទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ មានទំហំដ៏ធំធេងមើលឃើញសេចក្តីទុក្ខ នាំឱ្យមានករុណាមហាករុណ...
27/02/2022

ថេរដិការបស់សម្ដេចព្រះមហាឃោសនន្ទ៖

«សេចក្តីទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ មានទំហំដ៏ធំធេង
មើលឃើញសេចក្តីទុក្ខ នាំឱ្យមានករុណា
មហាករុណា នាំឱ្យមានសេចក្តីសុខសាន្ត
ចិត្តសុខសាន្ត នាំឱ្យបុគ្គលសុខសាន្ត
បុគ្គលសុខសាន្ត នាំឱ្យគ្រួសារសុខសាន្ត
គ្រួសារសុខសាន្ត នាំឱ្យសហគមន៍សខុសាន្ត
សហគមន៍សុខសាន្ត នាំឱ្យជាតិសុខសាន្ត
ជាតិសុខសាន្ត នាំឱ្យពិភពលោកសុខសាន្ត (សន្តិភាព)
សូមឱ្យសព្វសត្វទាំងអស់ រស់នៅដោយសុភមង្គល និងសន្តិភាព។»

សូមព្រះករុណាគុណម្ចាស់ និងញាតិញោមគ្រប់រូប មើលឃើញសេចក្តីទុក្ខរបស់ប្រជាជនដែលកំពុងរស់នៅក្នុងភ្លើងសង្រ្គាម ហើយបណ្ដុះចិត្តមេត្តាករុណា និងចូលរួមផ្សាយមេត្តាករុណាចិត្តដល់ពួកគាត់ផង។

នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើរនឹងសន្តិភាព (ភាពមិនមានសង្រ្គាម) ឡើយ។ សូមឱ្យប្រជាពលរដ្ឋអ៊ុយក្រែន ទទួលបានសេចក្តីសុខដែលកើតចេញពីសន្តិភាពនេះឆាប់ៗ!

 #ធម្មសន្ទនាថ្ងៃអាទិត្យ ក្រោមប្រធានបទ យុវជន និងការឈ្វេងយល់ពីដំណើរនៃការកសាងសន្តិភាពនៅកម្ពុជា ដែលជាកិច្ចសន្ទនារវាង ព្រះតេជ...
19/02/2022

#ធម្មសន្ទនាថ្ងៃអាទិត្យ ក្រោមប្រធានបទ យុវជន និងការឈ្វេងយល់ពីដំណើរនៃការកសាងសន្តិភាពនៅកម្ពុជា ដែលជាកិច្ចសន្ទនារវាង ព្រះតេជព្រះគុណ គិនភាជ (អនុប្រធានក្រុមពុទ្ធិវឌ្ឍនៈ) និងលោក ណា រតនៈ (មន្រ្តីកម្មវិធីនៅពិពណ៌សន្តិភាពប្រចាំខេត្តបាត់ដំបង)។
កិច្ចសន្ទនានេះនឹងមានផ្សាយផ្ទាល់នៅថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៧៖៣០ ដល់ម៉ោង ៨៖៣០ នាទីយប់ នៅលើទំព័រហ្វេសប៊ុកផេក Buddhivaddhana for Social Welfare ។ ...........
ព្រះថេរានុថេរៈ លោកលោកស្រី ក៏អាចចូលរួមស្តាប់ដោយផ្ទាល់តាមរយៈ MS Teams (App) ដែលមានដាក់តំណភ្ជាប់ជូនក្នុងតេឡេក្រាម៖ https://t.me/bswbtb

បទបង្ហាញអំពី «ការឈ្វេងយល់ពីអត្ថន័យនៃ ទិវាមាឃបូជា ក្នុងឋានៈជាសមាជិកពុទ្ធសាសនា» ដោយលោក​ធម្មបណ្ឌិត​ ហេង មណីចិន្តា នាយកប្រតិ...
17/02/2022

បទបង្ហាញអំពី «ការឈ្វេងយល់ពីអត្ថន័យនៃ ទិវាមាឃបូជា ក្នុងឋានៈជាសមាជិកពុទ្ធសាសនា» ដោយលោក​ធម្មបណ្ឌិត​ ហេង មណីចិន្តា នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍។ (បទបង្ហាញដោយ powerPoint)

រាត្រីព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង៨ យប់ ដល់ម៉ោង ១០យប់។

អាចអញ្ជើញចូលរួមបានដោយផ្ទាល់ តាមរយៈកម្មវិធី App MST តំណភ្ជាប់ (link) នេះ៖ https://tinyurl.com/yckaapr2

ឬ ទស្សនាការផ្សាយផ្ទាល់ (Live) តាម Page: Buddhivaddhana for Social Welfare https://www.facebook.com/BSWBTB

សូមឈ្វេងយល់បន្ថែមអំពីពីពិធីបុណ្យមាឃបូជា ជាមួយនឹងអត្ថបទលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា ខាងក្រោមនេះ៖មាឃបូជា ជាពីធីបុណ្យមួយ...
16/02/2022

សូមឈ្វេងយល់បន្ថែមអំពីពីពិធីបុណ្យមាឃបូជា ជាមួយនឹងអត្ថបទលោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា ខាងក្រោមនេះ៖

មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលរួមពិធីបុណ្យមានៈ មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោកនៅ ប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១ ២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន ១១ ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឲ្យបានយល់អំពី ពុទ្ធសាសនា ។ គោលការណ៍ទាំង ១១ ប្រការនេះមានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅៈ

គោលបំណងៈ គោលបំណងរបស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថា សភាវៈប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិងពាក្យថា "សន្តិ" ដែលប្រែថា "សេចក្តីស្ងប់" ។ យើងអាចនិយាយថា គោលបំណង របស់ ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង ។ ការកាន់ ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់សន្តិភាពសង្គម និង ពិភពលោក នេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើអោយសម្រេច ។

គោលដៅៈ សន្តិភាព ឬនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះកើតដោយសារការសន្សំរបស់សកម្មភាព ៣ យ៉ាងគឺៈ
ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី ។
ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី ។
ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។

លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន៖
លក្ខខណ្ឌទី ១​ ៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់ ។
លក្ខខណ្ឌទី ២ ៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ ។
លក្ខខណ្ឌទី ៣ ៖ មិនប្រើពាក្យបៀតបៀននិងតិះដៀលអ្នកដទៃ ។
លក្ខខណ្ឌទី ៤ ៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ ។
លក្ខខណ្ឌទី ៥ ៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ ។
លក្ខខណ្ឌទី ៦ ៖ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់ ។
លក្ខខណ្ឌទី ៧ ៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ ។

មេរៀនពីបុណ្យមាឃបូជា ៖​ ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង ១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ

ចំណុច ១ ៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តតាមប្រការទាំង ១១ នេះនឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ ។
ចំណុច ២ ៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គម ការមានគោលបំណងរួម មានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និងការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាព ។
ចំណុច ៣ ៖ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម ឬប្រទេសជាតិមួយដែលព្យាយាមសែ្វងរកនូវឱកាសដើម្បីរក្សាសន្តិភាព និងជំរុញដល់ការអភិវឌ្ឍដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ ប្រការនេះនឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើហិង្សាដែលកើតមកពីការប្រគួតប្រជែងគ្នាបាន ។
ចំណុច ៤ ៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ដោយ ។
ចំណុច ៥: ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាពរបស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ ។

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា។

Address

35VW+M2 Krong
Battambang
02360

Telephone

+85586889399

Website

Alerts

Be the first to know and let us send you an email when Buddhivaddhana for Social Welfare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Buddhivaddhana for Social Welfare:

Shortcuts

Share