23/07/2025
កម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ថ្នាក់មហាវិទ្យាល័យ ឆ្នាំសិក្សា ២០២៥ ២០២៦
ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មណ្ឌលសិស្ស និស្សិត លោកអភិបាល ប៉ូល ទេពអ៊ីម នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានរៀបចំបង្កើតកម្មវិធីផ្តល់អាហារូបករណ៍ ដល់និស្សិតក្រីក្រមួយចំនួនដែលមានបំណងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ។
និស្សិតដែលអាចចូលរួមក្នុងកម្មវិធីនេះបាន ត្រូវគោរពតាមលក្ខខ័ណ្ឌនៃការជ្រើសរើសដូចខាងក្រោម៖
១-សិស្សទាំងពីរភេទ ត្រូវបានជ្រើសរើស និងបញ្ជូនតាមរយៈគណកម្មការព្រះសហគមន៍ លោកបូជាចារ្យ ឬបងស្រី។ បន្ទាប់មកត្រូវចូលរួមប្រឡងជ្រើសរើស និងធ្វើការសម្ភាសន៍ពីលោកបូជាចារ្យទទួលខុសត្រូវ និងគណកម្មការមណ្ឌល។
២-ជាសិស្សដែលមកពីគ្រួសារគ្រីស្តបរិស័ទ ឬគ្រួសារពុទ្ធបរិស័ទក្រីក្រ ឬជាសិស្សដែលកំព្រា គ្មានឪពុកម្តាយ ឬបងប្អូន និងគ្មានផ្ទះនៅបាត់ដំបង។
៣-ជាសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទេសចាប់ពី A-Dប៉ុន្តែករណីលើកលែងចំពោះសិស្សដែលមានសកម្មភាពក្នុងព្រះសហគមន៍ច្រើនដែលអាចជ្រើសរើសដល់និទេស E។
៤-សិស្សទាំងពីរភេទត្រូវមានសីលធម៌រស់នៅល្អក្នុងសង្គម មានសេចក្តីព្យាយាមក្នុងការសិក្សា និងជាសិស្សដែលបានរួមចំណែកក្នុងសកម្មភាពជូយអ្នកដ៏ទៃនៅក្នុងព្រះសហគមន៍ ឬសង្គមដោយសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ។
៥-(ក) ចំពោះថវិកា ដែលមណ្ឌលចំនាយសំរាប់ការបង់ថ្លៃសាលារយៈពេល ៤ឆ្នាំ គឺក្រុមគ្រួសារត្រូវចូលរួម៥០ភាគរយ នៃការបង់ថ្លៃសាលា ៕
(ខ) ក្នុងមួយឆ្នាំម្តង ក្រុមគ្រួសារ ឬអាណាព្យាបាលត្រូវចូលរួមចំណែកឧបត្ថម្ភ ថវិកាតាមលទ្ធភាព និងអង្ករយ៉ាងតិចឲ្យបាន១០០គីឡូ ដើម្បីចូលរួមចំណាយលើការរស់នៅរបស់កូនក្នុងមណ្ឌល (អាស្រ័យលើការវិនិច្ឆ័យពីគណកម្មការព្រះសហគមន៍)។
៦-ត្រូវគោរពតាមកម្មវិធី និងវិន័យរបស់មណ្ឌលយ៉ាងពិតប្រាកដ ហើយអាចរស់នៅក្នុងមណ្ឌលបានត្រឹមតែ ៤ឆ្នាំតែប៉ុណ្ណោះ។
៧-មណ្ឌលមិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុផ្សេងៗ ដែលកើតមានឡើងដោយចៃដន្យក្នុងពេលរស់នៅក្រោមការឧបត្ថម្ភពីមណ្ឌលឡើយ។
៨-ពេលសម្ភាសន៍បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ ព្រឹត្តិបត្រពិន្ទុសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។