16/05/2026
អបអរសាទរ ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជំនាន់ទី ១៨ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង ក្នុងឆ្នាំសិក្សា ២០២២-២០២៦
BuildBright Battambang
16/05/2026
អបអរសាទរ ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជំនាន់ទី ១៨ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង ក្នុងឆ្នាំសិក្សា ២០២២-២០២៦
15/05/2026
ពិព័រណ៍ការងារដើម្បីផ្តល់ព័ត៌មានដល់សិស្សអំពីជម្រើសការសិក្សា ឬអាជីពដែលស្របតាមតម្រូវការផ្ទាល់ខ្លួន និងទីផ្សារការងារពេលអនាគត នៅវិទ្យាល័យ កំរៀង
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
កាលពីព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង បានចូលរួមក្នុងពិព័រណ៍ការងារដើម្បីផ្តល់ព័ត៌មានដល់សិស្សអំពីជម្រើសការសិក្សា ឬអាជីពដែលស្របតាមតម្រូវការផ្ទាល់ខ្លួន និងទីផ្សារការងារពេលអនាគត នៅវិទ្យាល័យ កំរៀង ដែលបានសហការរៀបចំដោយ អង្គការសម្រេចសុបិនកុមារដើម្បីតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាមរយៈការជួបគ្នាដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្សយល់ពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា។
#សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង
#ពិព័រណ៍កាងារ
#វិទ្យាល័យ កំរៀង
12/05/2026
ពិព័រណ៍ការងារដើម្បីផ្តល់ព័ត៌មានដល់សិស្សអំពីជម្រើសការសិក្សា ឬអាជីពដែលស្របតាមតម្រូវការផ្ទាល់ខ្លួន និងទីផ្សារការងារពេលអនាគត នៅវិទ្យាល័យ ពេជ្រចិន្តា
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង បានចូលរួមក្នុងពិព័រណ៍ការងារដើម្បីផ្តល់ព័ត៌មានដល់សិស្សអំពីជម្រើសការសិក្សា ឬអាជីពដែលស្របតាមតម្រូវការផ្ទាល់ខ្លួន និងទីផ្សារការងារពេលអនាគត នៅវិទ្យាល័យ ពេជ្រចិន្តា ដែលបានសហការរៀបចំដោយ អង្គការសម្រេចសុបិនកុមារដើម្បីតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាមរយៈការជួបគ្នាដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្សយល់ពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា។
#សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង
#ពិព័រណ៍កាងារ
#វិទ្យាល័យ ពេជ្រចិន្តា
12/05/2026
សេចក្ដីជូនដំណឹង!
29/04/2026
🎉🎉អបអរសាទរ ពិធីការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជំនាន់ទី ១៨ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង ក្នុងឆ្នាំសិក្សា ២០២២-២០២៦
13/04/2026
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
- - - - - - - - - - - - - - - - - - - - - - - -
គណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង និស្សិត បានមូលមតិគ្នាដើម្បីរៀបចំកម្មវិធីនេះឡើងដូចជា ការលេងល្បែងប្រជាប្រិយ និងពិសារអាហារសាមគ្គី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
🙏🙏សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង សូមជូនពរ គណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់គ្នា សូមប្រកបដោយសុខភាព ល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: ក៉ំបីឃ្លៀង ឃ្លាតឡើយ ៕
12/04/2026
សារជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទាន ពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះ ឯកឧត្តម បណ្ឌិត អុីន វីរជាតិ ជាប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមសាកលវិទ្យាធិការ លោកសាកលវិធ្យាការរងជាន់ខ្ពស់ សាកលវិទ្យាធិការរង គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតគ្រប់រូប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ។
10/04/2026
ពិធីសូត្រមន្ត ប្រោះព្រំសិរីសួស្តីឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង បាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះព្រំសិរីសួស្តីឆ្នាំថ្មី សូមសេចក្តីសុខ សេចក្តីចម្រើន ដល់សាកលវិទ្យាល័យ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រចារ្យ និងនិស្សិតក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងចូលមកដល់នាថ្ងៃខាងមុខ។
| Monday | 07:00 - 17:00 |
| Tuesday | 07:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 07:00 - 17:00 |
| Friday | 07:00 - 17:00 |
| Saturday | 07:00 - 17:00 |
| Sunday | 07:00 - 17:00 |